​មានតែ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក តែមួយគត់​សម្រាប់​រោគ​ប្រមេះ​ | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

​មានតែ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក តែមួយគត់​សម្រាប់​រោគ​ប្រមេះ​

ថ្ងៃទី 9 មិថុនា 2012, 03:14:PM

Give our kids a better deal
មានតែ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក តែមួយគត់​សម្រាប់​រោគ​ប្រមេះ​

Give our kids a better deal

Give our kids a better deal

 
​រហូតមកទល់​ពេលនេះ នៅសល់តែ​ថ្នាំ​មួយ​មុខ​គត់ ដែល​អាច​យកមក​ព្យាបាល​រោគ​ប្រមេះ នេះ​គឺជា​សំដី​របស់​មន្ត្រី​របស់​អង្ក​ការ Who (World Health Organization)​។​

​    ​លោក​វេជ្ជបណ្ឌិត Manjula Lusti Nara Simham ជា​មន្ត្រី​នៅក្នុង​អង្ក​កា WHO ផ្នែក​បន្ត​ពូជ និង​កិច្ចការ​ស្រាវជ្រាវ​បាន​និយាយថា : ប្រទេស​ជាច្រើន​ដោយ​រួមទាំង​អូស្ត្រាលី​បារាំង ជប៉ុន ដា​ណឺ​ម៉ាក និង​អង់គ្លេស​ផង​នោះ បាន​ប្រាប់ថា មាន​ករណី​រោគ​ប្រមេះ​ប្រឆាំង​តប​ជាមួយ​ថ្នាំ Cephalosporin Antibiotics ហើយក៏​ជា​ថ្នាំ​តែមួយ​ចុងក្រោយ​គេ សម្រាប់​ព្យាបាល​រោគ​ប្រមេះ​នេះ​។​

​    ​រហូតមកទល់​ពេលនេះ មាន​មនុស្ស​ប្រមាណ​ជា ១០៦​លាន​នាក់​បាន​ឆ្លង​រោគ​នេះ ជា​រៀងរាល់ឆ្នាំ តាមរយៈ​ការរួម​ភេទ​នេះ​។​

​    ​រោគ​ប្រមេះ​បានក្លាយ​ទៅជា​បញ្ហា​មួយទៀត​សម្រាប់​សុខភាព ព្រោះ​វា​មាន​អត្រា​ឆ្លង​ច្រើន ដោយសារតែ​ការប្រើ​ថ្នាំ​មិនត្រូវ ព្រោះ​មិនមាន​ថ្នាំ​មួយ​សមស្រប​សម្រាប់​ព្យាបាល​រោគ​នេះ​។​

​    ​លោក​វេជ្ជបណ្ឌិត​រូបនេះ បាន​បន្តថា បើ​គ្មាន​ការពិនិត្យ​មើល​ឲ្យ​បាន​ល្អិតល្អន់ ឬ​គ្មាន​ការស្រាវជ្រាវ​មួយ​ស៊ីជម្រៅ​នោះទេ យើង​និង​ពុំមាន​ថ្នាំ​មួយ​សម្រាប់​ព្យាបាល​រោគ​នេះ​បានឡើយ​។​

​    ​រោគ​ប្រមេះ កំពុង​រាតត្បាត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​យ៉ាង​ឆាប់រហ័ស​តាម រយៈ​ការ​រួមភេទ​ជាមួយ​មនុស្ស​ដែលមាន​កើត​ជំងឺ​នេះ​រួចហើយ​។ បើសិន​ជាមាន​ចេញ​ពងបែក ឬ​ដំបៅ​នៅត្រង់​ផ្នែក​ប្រដាប់បន្តពូជ ឬ​មាន​ឃើញ​វត្ថុ​រាវ​មាន​ពណ៌​លឿង​ហូរ​ចេញមក​តាម​ប្រដាប់​ពូជ ឬ​ទឹកមូត្រ មាន​ពណ៌​ស្រអាប់​ពី​បាក​បត់ជើងតូច ឈឺ​ពេល​បត់ជើងតូច ទាំងអស់នេះ​គឺជា​រោគសញ្ញា​បឋម​របស់​ជំងឺ​ប្រមេះ ចូរ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ភ្លាម មិនត្រូវ​បណ្តោយ​ទុក​យូរ​ឡើយ​។ ថ្នាំ​សម្រាប់​ព្យាបាល​រោគ​នេះ គឺមាន​តែមួយគត់ គឺ​ថ្នាំ Cephalosporin​។ ការចេញ​ដំបៅ​តាម​បបូរមាត់​ជើងដៃ​ខ្នង មិនអាច​ព្យាបាល​ជា ឬ​មាន​ចេញ​ជា​បន្ត​អាច​បណ្តាលមកពី​មេរោគ​ប្រមេះ​នេះដែរ​៕​

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

អសកម្មភាព ស្លាប់​លឿន​ជាង​មនុស្ស​ធា​ត់​ (ថ្ងៃទី 15 មករា 2015)

​ការបរិភោគ​អាហារ​សរសៃ​អាចជួយ​ឲ្យ​មាន​សុខភាព​ល្អ​និង​អាយុ​វែង (ថ្ងៃទី 13 មករា 2015)

ការសិក្សា​បង្ហាញ​ថា​មនុស្ស​ធាត់​ខ្លាំង​មាន​សុខភាព​អាក្រក់​ជាង​មនុស្ស​ដែល​ស្គម​ (ថ្ងៃទី 9 មករា 2015)

បរិភោគ​ផែ្ល​ប័រមួយ​ក្នុង​មួយថ្ងៃជួ​យ​កាត់បន្ថយ​ជា​តិខ្លាញ់​និង​ការ​ប្រឈម​ចំពោះការ​គាំ​បេះដូង​ (ថ្ងៃទី 8 មករា 2015)

ក្មេងប្រុស​ឆ្លង​ជំងឺអេបូ​ឡា​ដំបូងដោយ​ការ​លេង​នៅ​កន្លែង​ដើម​ឈើដែល​មាន​សត្វ​ប្រចៀវ​រស់នៅ​ (ថ្ងៃទី 31 ធ្នូ 2014)

ការសិក្សា​បង្ហាញថា ការទទួល​ទាន​បន្លែ​ច្រើន​ជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​ក្រពះ​ចំពោះ​បុរសៗ​ (ថ្ងៃទី 30 ធ្នូ 2014)

​វ៉ាក់សាំង​អេ​បូ​ឡា​ដំបូងបង្អស់​មាន​សុវត្ថិភាព​សម្រាប់​ការប្រើប្រាស់​ចំពោះ​មនុស្ស​ (ថ្ងៃទី 23 ធ្នូ 2014)

ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ផឹក​ភេសជ្ជ​ដែលមាន​ជាតិ​ហ្គាស​ចំនួន​២​កំប៉ុង​ក្នុង​១​ថ្ងៃ នាំ​ឲ្យ​កើន​សម្ពាធ​ឈាម (ថ្ងៃទី 9 ធ្នូ 2014)

WHO៖​ចំនួន​មនុស្ស​ស្លាប់​ដោយ​អេ​បូឡា​នៅ​លើ​ពិភពលោក​ឡើងដល់​៥.៦៨៩​នាក់​ (ថ្ងៃទី 27 វិច្ឆិកា 2014)

ទឹកដោះគោរ​ជូរ​អាចជួយ​ទប់ស្កាត់​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​ (ថ្ងៃទី 26 វិច្ឆិកា 2014)