Cen-logo

ប្លែកៗ

​លួច​ឆ្មក់​ចូល​សំអាតផ្ទះ​គេ ត្រូវ​ចូល​គុក​

ថ្ងៃទី 7 មិថុនា 2012, 04:06:PM

Give our kids a better deal
​លួច​ឆ្មក់​ចូល​សំអាតផ្ទះ​គេ ត្រូវ​ចូល​គុក​

 
​ប៉ូលិស​របស់​ក្រុង Westlake ក្នុង​រដ្ឋ OHIO បាន​រកឃើញ​ស្ត្រី​ម្នាក់​ដែល​បាន​តាំងខ្លួន​ជា​ទេវតា​លួច​ចូល​សំអាត​តាម​ផ្ទះ​គេ​។ អ្វីដែល​ស្ត្រី​ម្នាក់នេះ​បានធ្វើ​គឺ លួច​ចូលទៅ​ក្នុងផ្ទះ គេ​សំអាតផ្ទះ​នោះ រួច​លួច​ចេញ​ត្រឡប់​ទៅវិញ ដោយ​បន្សល់ទុក​នូវ​វិក័យប័ត្រ​ទារប្រាក់​ឲ្យ​ម្ចាស់ផ្ទះ​បង់ថ្លៃ​សំអាត​នោះ​។​

​    ​មាន​ម្ចាស់​ផ្ទះមួយ​បាន​តវ៉ា​រឿ​នេះ​ទៅ​ស្ត្រី​ដែលជា​អ្នក​លួច​ចូលទៅ​សំអាត​នោះ ដោយ​គិតថា​ស្ត្រី​នោះ​ជា​បុគ្គលិក​សំអាត​របស់​ក្រុមហ៊ុន​ណាមួយ ត្រូវ​គេ​បញ្ជូនមក​ខុស​ផ្ទះ ព្រោះ តែ​មិនបាន​ទូរស័ព្ទ​ហៅ​ឲ្យ​មក​សំអាតផ្ទះ​សោះ បែរជា​មាន​គេ​ចូលមក​សំអាតផ្ទះ​បែបនេះ​ទៅវិញ​។ ស្ត្រី​ដែល​បាន​លួច​ចូលទៅ​សំអាតផ្ទះ​គេ​នោះ បាន​គំរាម​ឲ្យ​ផ្ទះ​ដែល​នាង​ចូលទៅ​សំអាត​នោះ ត្រូវតែ​បង់ប្រាក់​ថ្លៃ​សំអាត​ជាដាច់ខាត ដល់​ឥ​ចឹ​ង​ទៅ​ម្ចាស់ផ្ទះ​ក៏​សម្រេចចិត្ត​ទូរស័ព្ទ​ទៅប្តឹង​ប៉ូលិស ដើម្បី​ជួយ​អន្តរាគមន៍​។​

​    ​មិន​មែនមាន​ត្រឹមតែ​ផ្ទះមួយ​នោះទេ ស្ត្រី​រូបនោះ​បាន​ចូលទៅ​ផ្ទះ​ជាច្រើន​ទៀត ហើយ​សំអាតផ្ទះ​ទាំងនោះ រួច​ទុក​វិក័យប័ត្រ​ឲ្យ​ដូចគ្នា​។ បន្ទាប់ពី​ទទួល​ការប្តឹងតវ៉ា​ច្រើន​ពី​ម្ចាស់ ផ្ទះ ភ្នាក់ងារ​ប៉ូលិស​បាន​រកឃើញ​ផ្ទះ​ដែល​នាង​រស់នៅ​តាមរយៈ​អាសយដ្ឋាន ចេញពី​លេខ​ទូរស័ព្ទ និង​បាន​ចាប់ខ្លួន​ស្ត្រី​រូបនោះ ដោយ​ចោទប្រកាន់ថា បាន​លួច​ចូល​ផ្ទះ​អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត មានទោស​ស្មើ​ចោរប្លន់​ចូលក្នុង​ផ្ទះ​គេ​។​

​    ​មិនដឹងថា​ស្ត្រី​រូបនេះ គិត​យ៉ាងណា​នោះទេ តែ​អ្វីដែល​ស្ត្រី​នោះបាន​ធ្វើ ទោះជា​ក្នុង​រូបភាព​សុច្ចរិត​ក៏ដោយចុះ តែ​ការចូល​ផ្ទះ​គេ ពេល​ម្ចាស់​មិន​នៅ គឺជា​រឿង​ខុសច្បាប់​៕​

ប្លែកៗផ្សេងទៀត

អាពាហ៍ពិពាហ៍​ខ្លី​បំផុត​! លែងប្រពន្ធ​នៅ​យប់​ផ្សំ​ដំណេក​ (ថ្ងៃទី 9 កក្កដា 2014)

ពិធីបុណ្យ San Fermin ដែលមាន​ការ​ឲ្យ​គោ​ដេញ​ជល់ និង​ការ​បាច​ស្រា​ដាក់គ្នា​ចាប់ផ្តើម​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ (ថ្ងៃទី 7 កក្កដា 2014)

ប៊ី​គីនី នាំអោយ​មាន​ការចាប់រំលោភ​ (ថ្ងៃទី 6 កក្កដា 2014)

Joey Chestnut អ្នក​ជើងឯក​ស៊ី​hot-dog​ពិភពលោក ឈ្នះ​ការប្រកួត​ម្តងទៀត​ (ថ្ងៃទី 6 កក្កដា 2014)

បុរស​ចូលនិវត្តន៍​សញ្ជាតិ​វែ​ល​មួយរូប​តុបតែង​ផ្លូវ​ចូល​ផ្ទះ​ជាមួយនឹង​ប៉ម​មួយ​ដែល​ផ្ទុក​រុក្ខជាតិ​ជាង ២ ពាន់​ប្រភេទ​ (ថ្ងៃទី 6 កក្កដា 2014)

ជំរំ​ផ្តាច់ការ​ញៀន​ហ្គេម​អ៊ី​ន​ធឺ​ណេ​ត នៅ​ប្រទេស​ចិន​ (ថ្ងៃទី 5 កក្កដា 2014)

ត្រៀម​ក្លាយខ្លួនជា​កូនភ្លោះ​ជាប់​គ្នា​អាយុ​ច្រើន​បំផុត​ (ថ្ងៃទី 4 កក្កដា 2014)

អាណាចក្រ​នៃ​ពស់វែក​មាស​៖ តំបន់ហាមឃាត់ នៅ​ប្រេ​ស៊ី​ល​ (ថ្ងៃទី 4 កក្កដា 2014)

ខ្សែអាត់​វីដេអូ​មិនគួរ​ឲ្យ​ជឿ​បង្ហាញ​ខ្លារខិន​លួច​វាយឆ្មក់​ក្រពើ​នៅក្នុង​ទឹក​នៅ​ប្រេ​ស៊ី​ល (ថ្ងៃទី 3 កក្កដា 2014)

តើ​វា​ជា​ឆ្កែ​មាន​សុភមង្គល​បំផុត​លើ​លោក​? (ថ្ងៃទី 3 កក្កដា 2014)