​លោកស្រី ស៊ូ​ ជី ធ្វើដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​អឺរ៉ុប | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

​លោកស្រី ស៊ូ​ ជី ធ្វើដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​អឺរ៉ុប

ថ្ងៃទី 13 មិថុនា 2012, 05:27:PM

Give our kids a better deal
​លោកស្រី អ៊ុង សាន ស៊ូ ជី ក្នុងពេលចាកចេញ​ពី​អាកាស​យានដ្ឋាន​ក្រុង​យ៉ាងហ្គោននៅ​ថ្ងៃ​ពុធ​

 

​លោកស្រី អ៊ុង សាន ស៊ូ ជី អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅមីយ៉ាន់ម៉ា បាន​ចាកចេញ​ពី​ប្រទេស​​នៅ​ថ្ងៃ​ពុធ​ក្នុង​ដំណើរ​ទស្សនកិច្ច ជា​លើក​ទី​មួយ​របស់​លោកស្រី​ឆ្ពោះទៅ​កាន់​ទ្វីបអឺរ៉ុប​ចាប់តាំងពី​ឆ្នាំ​១៩៨៨​មក​ដើម្បី​ទទួល​យក​រង្វាន់​ណូបែល​សន្តិភាព​ជា​ផ្លូវការ​ដែល​នាំ​​អោយ​លោកស្រី​ក្លាយជា​មនុស្ស​ដ៏​គួរអោយ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​គឺជា​ការបង្ហាញអោយឃើ​ញ​ព្រឹ​ត្តិ​ការណ៍​វិវឌ្ឍន៍​ថ្មី​ក្នុង​ការផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់​តាំងពី​របប​គ្រប់គ្រង​ដោយ​យោធា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ​បានបញ្ចប់​កាលពី​ឆ្នាំមុន ដោយ​បាន​នាំ​អំណាច​ទៅ អោយ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​មួយ​នេះ​។​

​នៅ​មុន​ពេល​យន្តហោះ​របស់​លោកស្រី​បាន​ចាកចេញ​ពី​អាកាស​យានដ្ឋាន​ក្រុង​យ៉ាងហ្គោន ប្រទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង សាន ស៊ូ ជី បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “ ខ្ញុំ​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​សំរាប់​ផលប្រយោជន៍​នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា​”​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាង​២​សប្តាហ៍​នេះ លោកស្រី​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វីស ន័​រវែ​ស អង់គ្លេស បា​រាំង និង ប្រទេស​អៀ​ឡង់​។​

​លោកស្រី​នឹងធ្វើ​សុន្ទរកថា​នៅ​រដ្ឋធានី​អូ​ស្លូ ប្រទេសន័​រវែ​ស ជា​ទី​ដែល​លោក​ស្រី​នឹង​ទទួល​យក​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១​ជា​ផ្លូវការ​របស់​លោកស្រី​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

ចិន​តវ៉ា​ប្រឆាំង​ការលក់​នាវាចម្បាំង​អាមេរិក​ទៅឲ្យ​តៃវ៉ាន់​ (ថ្ងៃទី 20 ធ្នូ 2014)

​ថៃ​ និយាយថា ​ចិន ​នឹង​ទិញ​អង្ករ​របស់ខ្លួន​ចំនួន​២​លាន​តោន (ថ្ងៃទី 20 ធ្នូ 2014)

កងទ័ព​ប៉ា​គី​ស្ថាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​៣២​នាក់ គឺ​ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​ការសម្លាប់​រង្គាល​នៅ​សាលារៀន (ថ្ងៃទី 19 ធ្នូ 2014)

មនុស្ស​១១​នាក់​ស្លាប់​ដោយសារ​ព្យុះ​ព្រិល​ទឹកកក​នៅ​ជប៉ុន​ (ថ្ងៃទី 19 ធ្នូ 2014)

កសិករ​ចិន​ម្នាក់​ដាច់​ពីរ​បី​កំណាត់ ប៉ុន្តែ​ពេទ្យ​ត​ភ្ជាប់​វិញ​បាន​ (ថ្ងៃទី 19 ធ្នូ 2014)

អង្គការសហប្រជាជាតិ : ការនាំ​អង្ករ​ថៃ​ចេញ​កើនឡើង​ច្រើន​ (ថ្ងៃទី 19 ធ្នូ 2014)

ការធ្លាក់​ព្រិល​ខ្លាំង​សម្លាប់​មនុស្ស​៣​នាក់​និង​រំខាន​ការធ្វើដំណើរ​នៅ​ជប៉ុន (ថ្ងៃទី 18 ធ្នូ 2014)

ម៉ាឡេស៊ី​ចាប់​បុរស​ម្នាក់​នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ​ដោយ​សង្ស័យ​ទៅ​ស៊ី​រី​ដើម្បី​ចូលរួម​ក្រុម​ឧទ្ទាម​ISIS (ថ្ងៃទី 18 ធ្នូ 2014)

រលំ​បាក់​ផ្លូវ​រូង​ក្នុង​ដី​នៅ​វៀតណាម ជាប់​កម្មក​១២​នាក់​នៅ​ក្រោម​ដី (ថ្ងៃទី 17 ធ្នូ 2014)

ប៉ូលិស​ហ្វីលីពីន ផ្តល់​រង្វាន់​ជា​លុយ​២៧០.០០០​ដុល្លារ​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​ (ថ្ងៃទី 17 ធ្នូ 2014)