​វិហារ​អ៊ីស្លាម​និង​ហាង​លក់ដូរ​ត្រូវបាន​វាយប្រហារ​ក្នុង​ភាព​វឹក​វរ​ជាថ្មី​នៅ​មី​យ៉ាន់​ម៉ា | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

​វិហារ​អ៊ីស្លាម​និង​ហាង​លក់ដូរ​ត្រូវបាន​វាយប្រហារ​ក្នុង​ភាព​វឹក​វរ​ជាថ្មី​នៅ​មី​យ៉ាន់​ម៉ា

ថ្ងៃទី 1 ឧសភា 2013, 10:10:AM

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​និយាយថា ប៉ូលិស​នៅ​តំបន់​ភាគ​កណ្តាល​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា បាន​បាញ់​ព្រមានដើម្បី​បំបែក​ហ្វូងមនុស្ស បន្ទាប់ពី​វិហារ​អ៊ីស្លាម​និង​ហាង​លក់ដូរ​ជាច្រើន​កន្លែង​ត្រូវបាន​វាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​ក្នុងអំឡុងពេល​មាន​ភាព​វឹក​វរ​ក្នុង​ជម្លោះសាសនា​ចុងក្រោយ​បំផុត​នៅក្នុង​ប្រទេស​នេះ​។​

​អំពើហិង្សា​ខាង​សាសនា​ដែល​នាំ​ឲ្យ​ការវាយប្រហារ​នេះបានកើត​ឡើង​នៅ​ទីប្រជុំជន​Oakkan​ ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពីទីក្រុង​យ៉ាង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា ។​

​ភាព​វឹក​វរ​ក្នុង​ជម្លោះសាសនា​ចុងក្រោយ​បំផុត​នេះ​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​នេះ បាន​កើតឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​​ជា​បន្តបន្ទាប់​ទៅលើផ្ទះ​របស់​ក្រុម​ជន​អ៊ីស្លាម និង​ទៅលើ​ហាង​លក់ដូរ ព្រមទាំង​វិហារ​អ៊ីស្លាម ដោយ​ហ្វូងមនុស្ស​ដែលជា​ពុទ្ធសាសនិក​​កាលពី​ខែមីនា​។​

​លោក Ye Htut អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នេះ បាន​និយាយថា “ វិហារ​អ៊ីស្លាម​មួយ និងហាង​លក់ដូរ​ជាច្រើន​​ត្រូវបាន​បំផ្លាញក្នុង​អំពើហិង្សា​នេះ ”។

​លោក​បាន​និយាយថា ប៉ូលិសបាន​បាញ់​ព្រមាន​ដើម្បី​បំបែកហ្វូង​មនុស្ស​ទាំងនេះ ហើយ​ស្ថានការណ៍​នេះ​ត្រូវបាន​គ្រប់គ្រង​បាន​ឡើងវិញ​។​

​មន្ត្រីប៉ូលិស​ម្នាក់​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ​ថា“ មិនមាន​សេចក្តីរាយការណ៍​អំពី​អ្នកស្លាប់​និង​របួស​ក្នុង​អំពី​ហិង្សា​​ចុងក្រោយ​បំផុត​នេះ​ទេ​៕ S

ដំណឹងក្នុងតំបន់ផ្សេងទៀត

ចិន​តវ៉ា​ប្រឆាំង​ការលក់​នាវាចម្បាំង​អាមេរិក​ទៅឲ្យ​តៃវ៉ាន់​ (ថ្ងៃទី 20 ធ្នូ 2014)

​ថៃ​ និយាយថា ​ចិន ​នឹង​ទិញ​អង្ករ​របស់ខ្លួន​ចំនួន​២​លាន​តោន (ថ្ងៃទី 20 ធ្នូ 2014)

កងទ័ព​ប៉ា​គី​ស្ថាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​៣២​នាក់ គឺ​ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​ការសម្លាប់​រង្គាល​នៅ​សាលារៀន (ថ្ងៃទី 19 ធ្នូ 2014)

មនុស្ស​១១​នាក់​ស្លាប់​ដោយសារ​ព្យុះ​ព្រិល​ទឹកកក​នៅ​ជប៉ុន​ (ថ្ងៃទី 19 ធ្នូ 2014)

កសិករ​ចិន​ម្នាក់​ដាច់​ពីរ​បី​កំណាត់ ប៉ុន្តែ​ពេទ្យ​ត​ភ្ជាប់​វិញ​បាន​ (ថ្ងៃទី 19 ធ្នូ 2014)

អង្គការសហប្រជាជាតិ : ការនាំ​អង្ករ​ថៃ​ចេញ​កើនឡើង​ច្រើន​ (ថ្ងៃទី 19 ធ្នូ 2014)

ការធ្លាក់​ព្រិល​ខ្លាំង​សម្លាប់​មនុស្ស​៣​នាក់​និង​រំខាន​ការធ្វើដំណើរ​នៅ​ជប៉ុន (ថ្ងៃទី 18 ធ្នូ 2014)

ម៉ាឡេស៊ី​ចាប់​បុរស​ម្នាក់​នៅ​អាកាសយានដ្ឋាន​ក្រុង​គូ​ឡា​ឡាំ​ពួ​ដោយ​សង្ស័យ​ទៅ​ស៊ី​រី​ដើម្បី​ចូលរួម​ក្រុម​ឧទ្ទាម​ISIS (ថ្ងៃទី 18 ធ្នូ 2014)

រលំ​បាក់​ផ្លូវ​រូង​ក្នុង​ដី​នៅ​វៀតណាម ជាប់​កម្មក​១២​នាក់​នៅ​ក្រោម​ដី (ថ្ងៃទី 17 ធ្នូ 2014)

ប៉ូលិស​ហ្វីលីពីន ផ្តល់​រង្វាន់​ជា​លុយ​២៧០.០០០​ដុល្លារ​ដល់​អ្នក​ដែល​ផ្តល់ព័ត៌មាន​ (ថ្ងៃទី 17 ធ្នូ 2014)