​សត្វ​ផ្សោត​ជួយ​អ្នកនេសាទ​ត្រី​ | CEN: World News
Cen-logo

ប្លែកៗ

​សត្វ​ផ្សោត​ជួយ​អ្នកនេសាទ​ត្រី​

ថ្ងៃទី 9 មិថុនា 2012, 03:30:PM

Give our kids a better deal
​សត្វ​ផ្សោត​ជួយ​អ្នកនេសាទ​ត្រី​

Give our kids a better deal

Give our kids a better deal

Give our kids a better deal

Give our kids a better deal

 
​អ្នក​ដែល​រស់នៅ​ឆ្ងាយ​ពី​តំបន់ Laguna ប្រហែលជា​មិនបាន​ដឹង​ទេ​ថា នៅទីនេះ​មាន​សត្វ​មួយក្រុម​កំពុង​ជួយ​អ្នកនេសាទ​ចាប់​ត្រី ខណៈ​ផ្សោត​មួយក្រុម​ទៀត​ធ្វើ​ព្រងើយ​។​

​    ​នៅទីនេះ "Laguna" អ្នកនេសាទ​បាន​ពឹង​ទាំងស្រុង​ចំពោះ​សត្វ​ផ្សោត​មួយក្រុម​ដែល មាន​ចំនួន​ប្រហែលជា ២០​ក្បាល កំពុង​ជួយ​ពួកគេ​ចាប់​ត្រី ក្នុង​របៀប​ជាការ​សហការ​ណ៍​ជាមួយ ដោយឡែក​មាន​សត្វ​ផ្សោត​មួយក្រុម​ផ្សេងទៀត មិន​សហការ​ជាមួយ​ទេ វា​គិតតែ​ពី​រក​ចំណី​សម្រាប់​ខ្លួន​វា​នៅក្បែរៗ​នោះដែរ​។​

​    ​អ្នកវិទ្យាសាស្ត្រ​ធ្លាប់បាន​ដឹងថា សត្វ​ផ្សោត​ចេះ​សហការគ្នា​កៀង​ហ្វូង​ត្រី​ល្អិតៗ​ម្យ៉ាង​សម្រាប់​ជា​ចំណី​ឲ្យ​ដល់​ពួកវា តែ​ពួក​ត្រី​ល្អិត​នេះដែរ ក៏​ជា​អាហារ​សម្រាប់​អ្នកស្រុក​នៅ ទីនេះ​។ ក្រុម​អ្នកនេសាទ​ដែល​ឈរ​បង់សំណាញ់​តាម​ឆ្នេរសមុទ្រ និង​អ្នក​ដែលមាន​ទូក​អុំ​ចេញ​ផុតពី​ច្រាំង​ទៅ​នេសាទ​ក្នុង​ទឹក​ជ្រៅ សឹង​ត្រូវបាន​ពឹងផ្អែក​ទាំងស្រុង​ចំពោះ​សត្វ​ផ្សោត​មួយក្រុម​នោះ​។​

​    ​អ្វីដែល​សត្វ​ផ្សោត​ទាំងនោះ​ជួយ គឺ​ពួកវា​ដឹងថា មាន​ត្រី​នៅក្នុង​ទឹក​ត្រង់​ទីណា​មួយ វា​ហែល​មក​ខាងលើ រួច​បក់​ព្រុយ ឬ​គ្រវី​កន្ទុយ​របស់​វា​ជាស​ញ្ញា​ប្រាប់​ទៅ​អ្នក​ចាប់​ត្រី​ឲ្យ​ដឹង ថា ពួកគេ​ត្រូវ​បង់សំណាញ់​នៅត្រង់ណា​។ អ្នកនេសាទ​វិញ​ក៏​ដូចគ្នា​ដែរ គឺ​បាន​បោះ​ត្រី​ដែល​ចាប់បាន​ឲ្យ​ទៅ​ផ្សោត​ជា​ចំណី​សម្រាប់​ជាការ​តបស្នង​វិញ​។ ទាំង​អ្នកនេសាទ និង​ផ្សោត​បាន​សហការគ្នា​យ៉ាង​ល្អ ហើយ​ទាំង​ពីរបាន​ពឹង​គ្នា​ទៅវិញទៅមក​ដើម្បី​ចាប់​ត្រី​។​

​    ​នៅ​ទីក្រុង Laguna នេះ មាន​អ្នកនេសាទ​ចំនួន​ប្រហែលជា ២០០​នាក់ ពួកគេ​ពឹង​ទៅ លើ​សញ្ញា​ដែល​ផ្តល់​ឲ្យ​ដោយ​ផ្សោត​ដើម្បី​ចាប់​ត្រី​។ លោក Fabio Daura-Jorge ជា​អ្នក ស្រាវជ្រាវ​មកពី Federal Univrsity of Santa Catarina ប្រទេស​ប្រេ​ស៊ី​ល បាន​សរសេរ​នៅ ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា : ពួក​អ្នកនេសាទ​ទាំងអស់​អាច​ចំណាំ​ពួក​ត្រី​ផ្សោត​ទាំង​នោះបាន​តាមរយៈ​ពណ៌​សម្បុរ​របស់​វា ឬ​តាមរយៈ​ក្រឡា​របស់ខ្លួន​វា ពួកគេ​ស្គាល់​ផ្សោត​នី​មួៗ​យ៉ាងច្បាស់​តាម​ការ​សម្លឹង​ទៅ​ពួកវា​។​

​    ​ក្នុងចំណោម​ផ្សោត​ទាំង ២០​ក្បាល​នោះ គេ​ស្គាល់​ត្រី​ផ្សោត​ចំនួន​ពីរ​ក្បាល​ច្បាស់​ជាងគេ គឺ Scooby និង Caroba ពួកវា​ទាំងពីរ​នេះ បាន​ជួយ​អ្នកនេសាទ​ឲ្យ​ចាប់​ត្រី​បាន​អស់​រយៈពេល ១៥​ឆ្នាំ កន្លងមកហើយ​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​ព្យាយាម​សិក្សា​ពី​ពួក​សត្វ​ផ្សោត​ទាំងនោះ ដែលមាន​ចំនួន​សរុប ៥៥​ក្បាល ក្នុងចំណោម​នេះ​មាន ៣៥​ក្បាល​ចូលរួម​ក្នុង​ក្រុម​ជួយ​ចាប់​ត្រី ចំណែក​ផ្សោត​ដែល​នៅសល់​ពីនេះ វា​រស់នៅ​ទីនោះ​ដែរ តែ​មិនបាន​ជួយ​ដល់​ការចាប់​ត្រី​របស់​អ្នកនេសាទ​ឡើយ​។​

​    ​ក្នុងចំណោម ៣៥​ក្បាល​នោះ​ទៀតសោត មានតែ ១៥​ក្បាល​ប៉ុណ្ណោះ ដែល​សកម្ម​ជាងគេ​។ អ្នកស្រាវជ្រាវ​ស្តីពី​ត្រី​ផ្សោត​នៅ​ទីនោះ បាន​រកឃើញថា ពួក​ផ្សោត​ទាំងនោះ មាន​បី​ក្រុម​ផ្សេងគ្នា : ក្រុម​ដែល​ជួយ​ដល់​អ្នកនេសាទ​ចាប់​ត្រី ក្រុម​នេះ​ធ្វើតាម​គ្នា ដោយ​ការមើល​តាម​ផ្សោត​ផ្សេងទៀត​ធ្វើ (​រៀន​តាម​គ្នា​)​។ កូន​ផ្សោត​មើល​តាម​ម្តាយ​របស់​វា ហើយ​អាកប្បកិរិយា​នេះ​ត្រូវបាន​ក្រុម​មួយ​នេះ​រក្សា​ទុកជា​លំដាប់ ដោយ​គ្មាន​ផ្លាស់ប្តូរ​ឡើយ ដោយសារ​ហេតុផល​បែបនេះ ទើបបានជា​ក្រុម​នេះ​ទាំងមូល​រក្សា​ការសហការ​ជាមួយ​មនុស្ស និង​បាន​ក្លាយទៅជា​មូលដ្ឋាន​មួយ​របស់​ក្រុម​សម្រាប់​ធ្វើតាម​គ្នា​។​

​    ​ដូចគ្នានេះ ដែល​អ្នកនេសាទ​នៅ​ទីនោះ បាន​បង្រៀន​អ្នកនេសាទ​ថ្មី​ឲ្យ​ចេះ​ពី​របៀប​នេសាទ និង​ចេះ​សហការ​ជាមួយ​ត្រី​ផ្សោត ដូចគ្នា​ទៅ​និង​អ្វីដែល​ត្រី​ផ្សោត​បានធ្វើ​ដែរ​។​

​    ​ចំណែក​ផ្សោត​ពីរ​ក្រុម​ផ្សេងទៀត មាន​វត្ត​មាននៅ​ទីនោះ​ដែរ តែ​វា​រក​ចាប់​ត្រី​ជា​អាហារ​តាមបែប​ធម្មជាតិ​របស់​វា មិន​បានមក​រំខាន​ដល់​ក្រុម​មួយ​ដែល​ជួយ​ដល់​មនុស្ស​នោះឡើយ​។ តែ​ក្នុងចំណោម​ពីរ​ក្រុម​ផ្សេងទៀត​នោះ មាន​មួយក្រុម​ហាក់​បាន​ជួយ​រាំង ខ្ទប់​ហ្វូង​ត្រី​មិន​ឲ្យ​ចេញ​ទៅណា​បាន តែ​មិនបាន​ជួយ​ប្រាប់​អ្វី​ដល់​អ្នកនេសាទ​នោះទេ​។

​    ​ការបង្រៀន​ត​គ្នា​របស់​មនុស្ស និង​របស់​ត្រី​ផ្សោត​បង្កើតបានជា​ប្រពៃណី​ជួយ​គ្នា​មួយ​សម្រាប់​អ្នកស្រុក Laguna ហើយ​វា​នៅ​បន្ត​បែបនេះ​រហូត​សព្វថ្ងៃ និង​ទៅ​អនាគត​ខាង មុខ​ទៀត​ដោយ​គ្មាន​កែប្រែ​៕​

ប្លែកៗផ្សេងទៀត

ណាត់​ជួប​ប្រុស​៧៥​នាក់​ក្នុង​ដំណើរ​២២​ប្រទេស​ក្នុង​រយៈពេល​ជាង​២​ខែ​ (ថ្ងៃទី 2 តុលា 2014)

​រើស​សក់​ស៊ី សន្សំ​បាន​ដុំ​សក់​ទម្ងន់ ៤​គីឡូ​នៅក្នុង​ពោះ​ (ថ្ងៃទី 2 តុលា 2014)

នេះ​គឺជា​ពិធីបុណ្យ​គួរ​ឲ្យ​ខ្លាច​បំផុត​លើ​ពិភពលោក​? (ថ្ងៃទី 1 តុលា 2014)

ជួប​គូស្នេហ៍​ដែល​រួមដំណេក​ជាមួយនឹង​តុក្កតា​សិច​ចំនួន ៥! (ថ្ងៃទី 1 តុលា 2014)

ស្រក់​ទឹកភ្នែក​ដោយសារ​មាន​សម្រើប​រាប់សិប​ដង​ក្នុង​មួយថ្ងៃ​ (ថ្ងៃទី 1 តុលា 2014)

បងប្អូន​ភ្លោះ​គ្រោង​នឹង​បំបែក​ឯតទគ្គ​កម្ម​នៅ​អង់គ្លេស​ជាមួយនឹង​ល្ពៅ​ទម្ងន់ ១.៦០០ ផោន​ (ថ្ងៃទី 30 កញ្ញា 2014)

ជំងឺ​ក្នុង​ស្បូន​ធ្វើ​ឲ្យ​កុមារា​ម្នាក់​កើតមក​គ្មាន​មុខ​ (ថ្ងៃទី 30 កញ្ញា 2014)

បុរស​ឆ្មា​ដ៏​ល្បី​នៅ​ក្រុង​សង្គ្រាម​អា​ឡេ​ប៉ូ របស់​ស៊ី​រី​ (ថ្ងៃទី 29 កញ្ញា 2014)

ជួប​ប្រធានាធិបតី​ក្រ​បំផុត​ក្នុង​លោក​ (ថ្ងៃទី 28 កញ្ញា 2014)

កូនង៉ែត​ភ្លោះ​បីនាក់​ដូចគ្នា​ខ្លាំងពេក​ឪពុកម្តាយ​លាបថ្នាំ​ក្រចក​ចំណាំ​ (ថ្ងៃទី 28 កញ្ញា 2014)