​អត្រា​ធ្វើអត្តឃាត​ក្នុងចំណោម​កងទ័ព​អាមេរិក​មាន​កំរិត​ខ្ពស់​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​អត្រា​ធ្វើអត្តឃាត​ក្នុងចំណោម​កងទ័ព​អាមេរិក​មាន​កំរិត​ខ្ពស់​

ថ្ងៃទី 9 មិថុនា 2012, 04:21:PM

Give our kids a better deal
ការសម្លាប់​ខ្លួនឯង​ក្នុងចំណោម​ពលទាហាន​អាមេរិក​នៅ​ពេល​ឥឡូវ​មាន​ចំនួន​ច្រើន​ជាង​ការស្លាប់​ដោយ​ការប្រយុទ្ធ​នៅ​សមរភូមិ​

 

​អត្រា​ធ្វើអត្តឃាត​ក្នុងចំណោម​កងទ័ព​អាមេរិក​មាន​កំរិត​ខ្ពស់​ក្នុង​ឆ្នាំនេះ​គឺ​មាន​អ្នក​ធ្វើ​អត្តឃាត​ស្ទើរតែ​មាន​ម្នាក់​ក្នុង​មួយ​ថ្ងៃ​នេះ​បើ​យោង​តាម​តួលេខ​ដែល​បាន​បង្ហាញ​នេះ​។​

​គិត​ត្រឹម​ថ្ងៃទី​៣​ខែ​មិថុនា​ឆ្នាំ​២០១២ សមាជិក​នៃ​កងទ័ព​អាមេរិក​ចំនួន​១៥៤​នាក់​បាន​ធ្វើ​អត្តឃាត បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នោះ គឺ​មាន​សមាជិក​នៃ​កងទ័ព​អាមេរិក​ចំនួន​១៣០​នាក់​ដែល​បាន​ធ្វើ​អត្តឃាត នេះ​បើ​យោង​តាម​ការអះអាង​របស់​មន្ទីរបញ្ច​កោណ​អាមេរិក​។​

​ចំនួន​នេះ​គឺ​លើស​ជាង​ការស្លាប់​របស់​ទាហាន​អាមេរិក​ក្នុង​សមរភូមិ​ប្រយុទ្ធ​ទៅទៀត​សំរាប់​រយៈពេល​ដូចគ្នានេះ​។​

​ស្ត្រី​អ្នកនាំពាក្យ​របស់​មន្ទីរ​បញ្ច​កោណ បាន​និយាយថា “ យើង​មាន​ការព្រួយបារម្ភ​ខ្លាំង​អំពី​ការធ្វើអត្តឃាត​នៅក្នុង​ជួរ​កងទ័ព​អាមេរិក​”​។​

​ការធ្វើអត្តឃាត​នៅក្នុង​ចំណោម​កងទ័ព​អាមេរិក​បាន​ស្ថិតនៅក្នុង​កំរិត​ថេរ​ក្នុង​អំឡុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ប៉ុន្តែ នៅ​ឆ្នាំ​២០១២ ការធ្វើអត្តឃាត​មាន​កំរិត​ខ្ពស់​បំផុត​គឺ​ចាប់តាំងពី​សង្គ្រាម​អាមេរិក​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០០១៕

ដំណឹងអន្តរជាតិផ្សេងទៀត

ស្ត្រី​អង់គ្លេស​ស្លាប់​ក្នុងពេល​វះកាត់​កែ​សម្ផស្ស​នៅ​ថៃ​ (ថ្ងៃទី 25 តុលា 2014)

ប្រទេស​ធំ​បី​អវត្តមាន នៅពេល​ចិន​ចាប់ផ្តើម​បើក​ធនាគារ​នៅ​អាស៊ី​ប្រជែង​នឹង​World Bank (ថ្ងៃទី 24 តុលា 2014)

យ៉ាងតិចណាស់​៣០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​នៅ​សាធារណរដ្ឋ​អាហ្វ្រិច​កណ្តាល​ (ថ្ងៃទី 24 តុលា 2014)

វាយប្រហារ​តាម​អាកាស​របស់​អាមេរិក​សម្លាប់​ក្រុម​ឧទ្ទាម​ជី​ហាដ​៥០០​នាក់​នៅ​ស៊ី​រី​ (ថ្ងៃទី 24 តុលា 2014)

ករណី​កើត​អេ​បូឡា​ដំបូង​នៅ​ញូវយ៉ក​ (ថ្ងៃទី 24 តុលា 2014)

ក្រុង​ញូវយ៉ក​ភ័យខ្លាច​អំពី​ភេរវកម្ម​នៅពេល​បុរស​​ម្នាក់​កាប់​ប៉ូលិស​ចំក្បាល​និង​ដៃ​ (ថ្ងៃទី 24 តុលា 2014)

ជំនួប​ពិភាក្សា​ចិន​-​ជប៉ុន​នាំឲ្យ​មាន​សង្ឃឹម​ក្នុង​ការបញ្ចប់​ភាព​តានតឹង​ (ថ្ងៃទី 23 តុលា 2014)

ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺអេបូ​ឡា​កើនឡើង​ជិត​៤.៩០០​នាក់​ (ថ្ងៃទី 23 តុលា 2014)

យី​ង​ឡាក់​និង​ថាក់ស៊ីន​លុបចោល​ដំណើរ​ទៅ​ចូលរួម​កឋិន​នៅ​វត្ត​អាវ​ក្រហម​នៅ​ឥណ្ឌា​ (ថ្ងៃទី 23 តុលា 2014)

មនុស្ស​២​នាក់​ស្លាប់​ក្នុង​ការវាយប្រហារ​ភេរវកម្ម​នៅ​កាណាដា​ (ថ្ងៃទី 23 តុលា 2014)