Cen-logo

ប្លែកៗ

​​ប​ង្ខំអោយ​ពន្លូតកូនអាយុ៧ខែ​ចេញ​ដោយសារ​គ្មានលុយបង់​ប្រាក់​ពិន័យ​

ថ្ងៃទី 18 មិថុនា 2012, 11:14:PM

Give our kids a better deal
​នាង ហ្វេ​ង ជាន​ម៉ី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មួយ​ក្នុង​ទីក្រុង​Ankang ប្រទេស​ចិននិង​​ទារក​ដែល​បាន​ស្លាប់​នេះ​

 

​នាង ហ្វេ​ង ជាន​ម៉ី  ស្ត្រី​ចិន​វ័យក្មេង​មាន​ផ្ទៃពោះកូន៧ខែ ត្រូវបាន​បង្ខំ​អោយ​ពន្លូតកូន​របស់​នាង​ចេញ បន្ទាប់​ពី​មិន​អាច​បង់ប្រាក់​ពិន័យ​​ចំនួន​៤០.០០០ យ័ន (៦.២៧៦ដុល្លារ) ចំពោះ​ការរំលោភ​បំពាន​លើ​“​គោលនយោបាយមាន​កូនតែ​មួយ​”​របស់​ចិន​។​

​ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយថា នាង​ត្រូវបាន​បង្ខំ​អោយ​ពន្លូតកូន​ចេញ​នៅ​ពេល​ដែល​នាង​មិន​អាច​បង់ប្រាក់​ពិន័យ​ដើម្បី​​មាន​កូន​ទី​២​របស់​នាង​។​

​ក្រុមមន្ត្រី​ផែ្ន​ក​ពន្យារកំណើត​កូន​របស់​ចិន​បាន​រង់ចាំ​រហូតដល់​នាង  ហ្វេ​ង ជាន​ម៉េ បាន​ស្ថិតនៅ​ម្នាក់​ឯង​ហើយ​ប្តី​របស់​នាង​បាន​ចេញទៅ​កន្លែងធ្វើការ​។ បន្ទាប់មក​ពួកគេ​បាន​វាយតប់​នាង​និងទាញ​នាង​ចូលទៅ​ក្នុង​រថយន្ត​មួយ ហើយ​ដឹក​នាង​ទៅកាន់​មន្ទីរពេទ្យ​មួយ បន្ទាប់មក​នាង​ត្រូវបាន​បង្ខំ​អោយ​ចុះហត្ថលេខា​លើក​ឯកសារ​ស្តីពី​ការ​ពន្លូតកូន​។​

​បន្ទាប់មកទៀត ក្រុមមន្ត្រី​នេះ​បាន​អោយ​វេជ្ជបណ្ឌិត​ចាក់​ថ្នាំពុល​ម្យ៉ាងចូលទៅ​ខួរក្បាល​របស់​ទារក​មិន​ទាន់​កើត​នោះ​ដែល​នៅ​ទី​បំផុត​ថ្នាំ​នេះ​បាន​បណ្តាលអោយ​ទារក​នេះ​ស្លាប់​។​

​នាង ហ្វេ​ង ជាន​ម៉ី បាន​និយាយ​រៀបរាប់ថា“ ខ្ញុំ​មាន​អារម្មណ៍​ថា​កូន​នេះ​បាន​រើ​កម្រើកខ្លួន​នៅក្នុង​ខ្លួន​របស់​ខ្ញុំ​គ្រប់​ពេលវេលា​”​។​

​ប្តី​របស់​នាង​បានបញ្ជាក់​ថា​“ ពួកគេ​បាន​គ្រប​ក្បាល​របស់​នាង​ជាមួយនឹង​ស្រោមខ្នើយ​។ នាង​មិន​អាច​ធ្វើ​អ្វី​បាន​នោះទេ ពីព្រោះ​ពួកគេ​បាន​ចាប់​នាង​កុំអោយ​រើ​”​។​

​នាង ហ្វេ​ង ជាន​ម៉ី បាន​កើត​កូន​ដែល​ស្លាប់​នោះ​នៅ​ថ្ងៃ​បន្ទាប់​មក​នោះ​។ ពួកគេ​បាន​ដាក់​ទារក​ដែល​បាន​ស្លាប់​នេះ​នៅក្បែរ​នាង​នៅ​លើ​គ្រែ​ពេទ្យ​។​

​ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយថា​គោលនយោបាយ​កូន​មួយ​”​របស់​ចិន​នេះ​មានន័យ​ថា​ស្ត្រី​ចិន​ទាំងឡាយ​កំពុង​ត្រូវបាន​បង្ខិតបង្ខំ​អោយ​ពន្លូតកូន​ចេញ​​ប៉ុ​នែ្ត រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធ​ការចោទប្រកាន់​បែប​នេះ​។​

​អង្គការ​សិទ្ធិ​ស្រី​ឈ្មោះ​“Women’s Rights Without Frontiers” កំពុង​អំពាវនាវ​ដល់​រដ្ឋាភិបាល​អាមេរិក​និង​ក្រុម​មេដឹកនាំ​ពិភពលោក​​អោយ​ថ្កោលទោស​ចំពោះ​ការ​ពន្លូតកូន​ដោយ​បង្ខំ​នេះ​៕

ប្លែកៗផ្សេងទៀត

ឪពុក​ម្តាយ​ចិន​៧.០០០​នាក់​បង្ក​ការកកស្ទះ​ចរាច​រណ៍​នៅ​ពេល​មក​យក​កូន​ចេញពី​ការប្រឡង​ចូល​សកល​វិទ្យាល័យ​ (ថ្ងៃទី 10 កក្កដា 2014)

តែ​បុរាណ​ចិន​មួយ​ប៉ាន់​តម្លៃ ៣០៩ ដុល្លារ​ចាប់ផ្តើម​លក់​នៅ​អង់គ្លេស​ (ថ្ងៃទី 10 កក្កដា 2014)

អាពាហ៍ពិពាហ៍​ខ្លី​បំផុត​! លែងប្រពន្ធ​នៅ​យប់​ផ្សំ​ដំណេក​ (ថ្ងៃទី 9 កក្កដា 2014)

ពិធីបុណ្យ San Fermin ដែលមាន​ការ​ឲ្យ​គោ​ដេញ​ជល់ និង​ការ​បាច​ស្រា​ដាក់គ្នា​ចាប់ផ្តើម​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​ (ថ្ងៃទី 7 កក្កដា 2014)

ប៊ី​គីនី នាំអោយ​មាន​ការចាប់រំលោភ​ (ថ្ងៃទី 6 កក្កដា 2014)

Joey Chestnut អ្នក​ជើងឯក​ស៊ី​hot-dog​ពិភពលោក ឈ្នះ​ការប្រកួត​ម្តងទៀត​ (ថ្ងៃទី 6 កក្កដា 2014)

បុរស​ចូលនិវត្តន៍​សញ្ជាតិ​វែ​ល​មួយរូប​តុបតែង​ផ្លូវ​ចូល​ផ្ទះ​ជាមួយនឹង​ប៉ម​មួយ​ដែល​ផ្ទុក​រុក្ខជាតិ​ជាង ២ ពាន់​ប្រភេទ​ (ថ្ងៃទី 6 កក្កដា 2014)

ជំរំ​ផ្តាច់ការ​ញៀន​ហ្គេម​អ៊ី​ន​ធឺ​ណេ​ត នៅ​ប្រទេស​ចិន​ (ថ្ងៃទី 5 កក្កដា 2014)

ត្រៀម​ក្លាយខ្លួនជា​កូនភ្លោះ​ជាប់​គ្នា​អាយុ​ច្រើន​បំផុត​ (ថ្ងៃទី 4 កក្កដា 2014)

អាណាចក្រ​នៃ​ពស់វែក​មាស​៖ តំបន់ហាមឃាត់ នៅ​ប្រេ​ស៊ី​ល​ (ថ្ងៃទី 4 កក្កដា 2014)