​"​ជំងឺ​ចម្លែក​ចេញ​ដំបៅ​ដូច​ខ្មោចឆៅ​" | CEN: World News
Cen-logo

សុខភាព និងវេជ្ជសាស្ត្រ

​"​ជំងឺ​ចម្លែក​ចេញ​ដំបៅ​ដូច​ខ្មោចឆៅ​"

ថ្ងៃទី 4 ឧសភា 2012, 06:01:PM

Give our kids a better deal
​"​ជំងឺ​ចម្លែក​ចេញ​ដំបៅ​ដូច​ខ្មោចឆៅ​"

 
​លោក Nguyen Duy Hung ជាវេជ្ជបណ្ឌិតអគ្គលេខាធិការ​នៃ​សមាគម​ផ្នែក​រោគ​ស្បែក​វៀតណាម​មួយរូប​ បាន​ប្រាប់​វេ​ប​សាយ​វៀតណាម​មួយ​មានឈ្មោះ "Vietnamnet" ថា​អ្នកជំងឺ​នេះ​ទើប​មាន​អាយុ​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ ​និង​ជា​ក្មេងស្រី​ទៅ​រៀន​ទៀត​។ កុមារី​នេះ​ត្រូវបាន​គេ​បញ្ជូន​មកពី Soc Son ក្នុងស្រុក​មួយ​នៅ​ក្រុង​ហាណូយ ភាគ​ខាងជើង​ប្រទេស​វៀតណាម​។

​    ​កុមារី​នេះ​ត្រូវបាន​គេ​បញ្ជូនមក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ​ជាង​មួយខែ​កន្លង​មកហើយ ដោយ​នៅលើ​ដៃជើង​មាន​ស្នាមដំបៅ​ស្ទើរ​គ្រប់​ទីកន្លែង​ក្រៅពីនេះ​កើតមាន​ដុំ​ពក​ពណ៌​សៗ​មានទឹក​នៅ​ខាងក្នុង​ទៀតផង​។ ទាំង​ក្រចកដៃ ​ក្រចកជើង ​និង​ធ្មេញ​របស់​កុមារី​នេះ​បានប្រែក្លាយ​ទៅជា​មាន​ពណ៌​ក្រ​ម៉ៅ​ខុសពី​ធម្មតា​។​

​    ​ទីកន្លែង​ដែលមាន​សម្លៀកបំពាក់​គ្របពីលើ​មិនមាន​កើត​អ្វី​ទេ ជាពិសេស​គឺ​ដងខ្លួន តែ​ត្រង់​កន្លែង​ផ្សេង​ក្រៅពីនេះ​សឹង​មាន​ដំបៅ​ពងទឹក​គ្រប់កន្លែង​ អ្វីដែលចម្លែកជាងនេះទៀតនោះគឺកុមារីនេះមានដុះរោមសឹងនៅគ្រប់ទីកន្លែងនៃ​ដងខ្លួន​។​

​    ​លោក វេជ្ជបណ្ឌិត Hung បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​បាន​យក​ឈាម​ទៅពិនិត្យ ​និង​ពិនិត្យ​ទៅលើ​សំណាក​រោគ​របស់​ក្មេង​នេះជាច្រើនលើក​ច្រើនសារ ទើប​លោក​រកឃើញថា​ក្មេង​នេះ ​មាន​ជំងឺ​ម្យ៉ាង​ឈ្មោះថា "Porphyrin Syndrome" វា​ជា​ជំងឺ​មួយ​កើតចេញ​មកពី​កោសិកា​ពូជ (​ជំងឺ​ត​តាម​ពូជ​) ដែលជា​ជំងឺ​មួយ​កម្រ​កើតមាន​បំផុត​នៅក្នុង​ពិភពលោក​, មាន​អ្នកជំងឺ​បែបនេះ​ចំនួន​តែ​ប្រហែលជា ២០០​នាក់​ប៉ុណ្ណោះ​រហូតមកទល់​ពេលនេះ​៕​

សុខភាព និងវេជ្ជសាស្ត្រផ្សេងទៀត

ក្រុម​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ផឹក​ភេសជ្ជ​ដែលមាន​ជាតិ​ហ្គាស​ចំនួន​២​កំប៉ុង​ក្នុង​១​ថ្ងៃ នាំ​ឲ្យ​កើន​សម្ពាធ​ឈាម (ថ្ងៃទី 9 ធ្នូ 2014)

WHO៖​ចំនួន​មនុស្ស​ស្លាប់​ដោយ​អេ​បូឡា​នៅ​លើ​ពិភពលោក​ឡើងដល់​៥.៦៨៩​នាក់​ (ថ្ងៃទី 27 វិច្ឆិកា 2014)

ទឹកដោះគោរ​ជូរ​អាចជួយ​ទប់ស្កាត់​ការកើត​ជំងឺ​ទឹកនោម​ផ្អែម​ (ថ្ងៃទី 26 វិច្ឆិកា 2014)

លំហាត់ប្រាណដោយរត់តិចៗ​រប​ស់មនុស្ស​វ័យ​៦០​ឆ្នាំ​ជាង​និង​៧០​ឆ្នាំ​ជាង​ជួយ​ពន្យឺត​ភាព​ចាស់​មុន​អាយុ​ (ថ្ងៃទី 22 វិច្ឆិកា 2014)

តើការផឹក​កាហ្វេអាច​ជួយ​ការពារ​កុំ​ឲ្យ​ធាត់​ដុះពោះ ? (ថ្ងៃទី 19 វិច្ឆិកា 2014)

ហុងកុង​សម្លាប់​មាន់​ចោល​ជាង​មួយ​លាន​ក្បាល​ (ថ្ងៃទី 18 វិច្ឆិកា 2014)

បុរស​ចិន​ម្នាក់​ត្រូវ​បាន​បណ្តុះ​មុខ​ថ្មី​លើ​ទ្រូង​របស់គាត់​ (ថ្ងៃទី 17 វិច្ឆិកា 2014)

ការធ្វើ​សមាធិ​ក្នុង​រយៈពេល​តែ ៨ សប្តាហ៍​អាចធ្វើ​ឲ្យ​ការរៀនសូត្រ និង​ការចងចាំ​បាន​ប្រសើរឡើង (ថ្ងៃទី 10 វិច្ឆិកា 2014)

បារី​ម៉ុង​តុល​អាច​ប៉ះពាល់​សុខភាព​ខ្លាំង​ជា​បារី​ធម្មតា​ (ថ្ងៃទី 7 វិច្ឆិកា 2014)

ផឹក​គ្រឿង​ស្រវឹង​ច្រើន​ធ្វើ​ឲ្យ​បុរស​ឆាប់​បាត់​ការចងចាំ រីឯ​ស្ត្រី​នឹង​ក្លាយជា "​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម និង​រង​ការប្រមាថ​ម៉ាក់​ងាយ​" (ថ្ងៃទី 5 វិច្ឆិកា 2014)