Cen-logo

បច្ចេកវិទ្យា/វិទ្យាសាស្ត្រ

​Wifi នឹងត្រូវ​រុញ​ឲ្យ​ទៅ​នៅ​កៀនជញ្ជាំង​

ថ្ងៃទី 17 ឧសភា 2012, 06:33:PM

Give our kids a better deal
​Wifi នឹងត្រូវ​រុញ​ឲ្យ​ទៅ​នៅ​កៀនជញ្ជាំង​

 
​T-Rays គឺជា​បច្ចេកវិទ្យា​មួយ​ត្រូវបាន​គេ​យកមកប្រើ​សម្រាប់ Scan រក​រោគសញ្ញា​របស់​ម​នុស្ស​និង​ត្រូវបាន​យកទៅ​ប្រើ​សម្រាប់​ហេតុផល​សុវត្ថិភាព​នៃ​សន្តិសុខ​សង្គម​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ពេលនេះ​អ្នកស្រាវជ្រាវ​ជប៉ុន​ចំនួន ៦​នាក់​មកពី​វិទ្យាស្ថាន​នៃ​បច្ចេកវិទ្យា​របស់​ទីក្រុង​តូ​ក្យូ​បាន​កំពុងអភិវឌ្ឍន៍ T-Rays ពី​ការស្វែងរក​ជំងឺ​របស់​មនុស្ស​និង Scan រក​គ្រឿង​ជាតិ​ផ្ទុះ​សម្រាប់​ហេតុផល​សុវត្ថិភាព​មកជា​ការបង្កើត​បណ្តាញ Network គ្មាន​ខ្សែ​ដែលមាន​សមត្ថភាព​ប្រសើ​រ​ជាង Wifi នាពេល​សព្វថ្ងៃ​។ ជាមួយ​ប្រព័ន្ធ Wireless ថ្មី​នេះ​វា​អាច​ប្រើការ​បាន​ក្នុង​ល្បឿន ៥៤២ GHz ខុសគ្នា​ពី Wideban សព្វថ្ងៃ​ដែលមាន​ល្បឿន​ត្រឹមតែ ៦០ GHz​។​

​    ​អ្នកស្រាវជ្រាវ​ទាំងនោះ​កំពុង​ព្យាយាម​សាកល្បង​បញ្ជូន data ក្នុង​ល្បឿន ៣Gbps តែ​វា​នៅ​មិនទាន់​អាច​ប្រៀប​ស្មើ​ប្រព័ន្ធ​មួយទៀត "Wigig" ដែល​អាច​ដំណើរការ​ក្នុង​ល្បឿន ៧Gbps នៅឡើយ​ទេ ព្រោះ​ល្បឿន​នៃ​ការបញ្ជូន​យឺត​នៅឡើយ មួយវិញទៀត​នោះ​នៅពេល devices ស្ថិតនៅ​ចម្ងាយ​ត្រឹម​១០​ម៉ែត្រ​ពីគ្នា​វា​លែង​ចាប់បាន​សញ្ញា​។​

​    ​តែ​បញ្ហា​នេះ​មិនមែនជា​ឧបសគ្គ​ឡើយ ព្រោះ​គេ​បាន​បង្កើត​តូច​មួយ​សម្រាប់​ព​ង្រី​ក​បន្ថែម​កម្លាំង​ទទួលយក​សញ្ញា​និង​បង្កើន frequencies របស់​វា ១០០Gbps គឺជា​គោលដៅ​ដែល​អ្នកស្រាវជ្រាវ​កំពុង​ចង់បាន​។​

​    ​ទោះបីថា​អ្វីដែល​គេ​បាន​រកឃើញ​និង​កំពុងអភិវឌ្ឍន៍​នេះ​វា​ល្អ ​វា​លឿន​មែន​ក៏ដោយចុះ តែ​វា​ស្ថិតនៅលើ​ការស្រាវជ្រាវ ​និង​នៅលើ​ក្រដាស​កំពុង​ត្រូវបាន​គូសវាស​នៅឡើយ​ទេ មិនដឹងថា​ពេលណា​ទើបត្រូវ​បាន​គេ​ដាក់ចេញ​ឲ្យ​ប្រើ​នោះឡើយ សូមកុំ​ទាន់​ទន្ទឹង​អី​ត្រូវ​ចាំ​បន្តិច​សិន តែ​វា​នឹង​កើតជា​រូបរាង​នៅពេល​មួយ​មិនខានឡើយ​៕​ R

បច្ចេកវិទ្យា/វិទ្យាសាស្ត្រផ្សេងទៀត

ទូរ​សព្ទ iPhone 6 ផ្លូវការ​មិនទាន់​ចេញ​ផង​នៅ​ចិន​មាន​លក់ (ថ្ងៃទី 16 កក្កដា 2014)

Samsung Galaxy K ZOOM (ថ្ងៃទី 13 កក្កដា 2014)

LG បង្ហាញ​ទូរទស្សន៍​ស្តើង​អាច​បត់​ចូលគ្នា​បាន​ (ថ្ងៃទី 11 កក្កដា 2014)

iPhone បន្ទាប់​អាច​ជា​កញ្ចក់​សុទ្ធ​ (ថ្ងៃទី 10 កក្កដា 2014)

ទូរ​សព្ទ Nokia X2 (ថ្ងៃទី 8 កក្កដា 2014)

រថយន្ត Peugeot ដើរ​ដោយ​ថាមពលខ្យល់​មិនត្រូវ​ការ​អាគុយ និង ការពារ​បរិស្ថាន​ជាង​រថយន្ត​អ​គី្គ​ស​នី​របស់​គូប្រជែង​ទៅទៀត​ (ថ្ងៃទី 4 កក្កដា 2014)

Lenovo A859 (ថ្ងៃទី 3 កក្កដា 2014)

App ថ្មី​អាច​ឲ្យ​អ្នកប្រើប្រាស់​ថតរូប​ខ្លួនឯង (Selfie) ពី​ចម្ងាយ ៣ ម៉ែត្រ​ដោយ​គ្រាន់តែ​ប្រើកាយវិការដៃ (ថ្ងៃទី 1 កក្កដា 2014)

ក្រុមហ៊ុន Honda ធ្វើការ​សាកល្បង​ហោះហើរ​យន្តហោះ​ដំបូង​របស់ខ្លួន​ដោយ​ជោគជ័យ​ (ថ្ងៃទី 30 មិថុនា 2014)

រថយន្ត​វៃឆ្លាត​( Smart Car) របស់​Hyundai (ថ្ងៃទី 29 មិថុនា 2014)