Cen-logo

ដំណឹងក្នុងតំបន់

កូនស្រី​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងត្បូង​ខំប្រឹងប្រែង​តស៊ូ​ដើម្បី​តំណែង​ប្រធានាធិបតី​

ថ្ងៃទី 11 កក្កដា 2012, 04:32:PM

Give our kids a better deal
​លោកស្រី ប៉ាក ហ្គឹន-ហ៊ី កូនស្រី​របស់ លោក ប៉ាក ឈុ​ង ហ៊ី អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង

 
​លោកស្រី ប៉ាក ហ្គឹន-ហ៊ី កូនស្រី​របស់ លោក ប៉ាក ជុ​ង ហ៊ី អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងត្បូង  បាន​ខំ​ប្រឹងប្រែង​តស៊ូ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ជា​ស្ត្រី​លើក​ទី​មួយ​របស់​ប្រទេស​នេះ​។​

​លោកស្រី ប៉ាក ហ្គឹន-ហ៊ី អាយុ​៦០​ឆ្នាំ​រូប​នេះ ដែល​មកពី​គណបក្ស​អភិរក្ស​“ Saenuri ” ដែល​កំពុងកាន់​អំណាច​នេះ សន្យាថា “ លោកស្រី​នឹង​ធ្វើអោយ​មាន​ប្រទេស​មួយ​ដែល​មិន​មាន​នរណា​ម្នាក់​ត្រូវបាន​គេ​បំភ្លេច​ចោល​នោះ​ទេ​”​។​

​ឪពុក​របស់​លោកស្រី បាន​គ្រប់គ្រង​ប្រទេស​កូរ៉េខាងត្បូង​ពី​ឆ្នាំ​១៩៦១​ដល់​ឆ្នាំ​១៩៧៩​រហូត​ដល់​លោក​ត្រូវបាន​ធ្វើ​ឃាត​ដោយ​ប្រធាន​ចារកម្ម​ផ្ទាល់​​របស់លោក​។​

​លោក លី មី​យ៉ុង បាក់ ប្រធានាធិបតី​កូរ៉េខាងត្បូងបច្ចុប្បន្ន នឹង​ចុះ​ចេញពី​មុខតំណែង​នៅ​ឆ្នាំក្រោយ​បន្ទាប់​ពី​អាណត្តិ​គ្រប់គ្រង​​អំណាច​របស់​លោក​ត្រូវបាន​កំណត់​ដោយ​ច្បាប់​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​។​

​លោកស្រី ប៉ាក ហ្គឹន-ហ៊ី បាន​និយាយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​នៅ​កន្លែង​ជួបជុំគ្នា​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល ថា “ ប្រជាជន​និយាយថា​ប្រទេស​នេះ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​ការរីកចំរើន ប៉ុន្តែ ជីវិត​រស់នៅ​របស់​ពួកគេ​មិន​បាន​ល្អប្រសើរ​ជាង​មុន​នោះទេ ហើយ​សេក្តីសុខ​សប្បាយ​​របស់​ពួកគេ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​។ ការផ្លាស់ប្តូរ​ដែល​អ្នក​ទាំងអស់គ្នា​បាន​កំពុង​រង់ចាំ​នោះ ខ្ញុំ​នឹង​ធ្វើ​វា​អោយ​ក្លាយជា​ការពិត​”​។​

​លោកស្រី​បាន​សន្យា​ធ្វើអោយ​គោលនយោបាយ​សុខុមាល​ភាពនិសន្តិសុខ​សង្គម​មាន​ភាពល្អប្រសើ​រឡើង​បន្ថែមទៀត ហើយ​ធ្វើ​​អោយមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េខាងជើង បើសិន​ប្រទេស​នេះ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ​។​

​តាម​ការស្ទង់មតិ​មួយ​បង្ហាញថា ឥឡូវនេះ លោកស្រី​ទទួលបាន​ការគាំទ្រ​ជា​ច្រើន ហើយ​រំពឹង​ថា​លោក​ស្រី​នឹង​ទទួលបាន​ការគាំទ្រ​ដ៏​ច្រើន​ពី​គណបក្ស​របស់​លោកស្រី​។ លោកស្រី​បាន​ស្វែករក​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០០៧ ប៉ុន្តែ គណបក្ស​របស់​លោក​​ស្រី​បាន​ជ្រើសរើស​លោក លី មី​យ៉ុង បាក់ ជា​បេក្ខជន​ប្រធានាធិបតី​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

តន្ត្រីករ​ថៃ​ម្នាក់​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​១៥​ឆ្នាំ​ពី​បទ​ប្រមាថ​ស្តេច (ថ្ងៃទី 1 សីហា 2014)

ស្ត្រី​ជប៉ុន​មាន​អាយុ​រស់នៅ​វែង​ជាង​បុរស​ជប៉ុន និង​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ (ថ្ងៃទី 1 សីហា 2014)

ក្មេងស្រី​ចិន​ម្នាក់ ខ្សែភ្លើង​ឆក់​ស្លាប់ ខណៈដែល​ដេកលក់​ជាមួយ​iPhone​ដែល​សាក់​បញ្ចូល​ថ្ម​ (ថ្ងៃទី 1 សីហា 2014)

រដ្ឋមន្ត្រីការបរទេស​អាមេរិក មក​ដល់​ឥណ្ឌា​ដើម្បី​បង្កើន​ចំណងទាក់ទង​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ថ្មី​ (ថ្ងៃទី 31 កក្កដា 2014)

មនុស្ស​រាប់​សិប​នាក់​កប់​ជាប់​ខ្លួន​ក្នុង​បំណាក់​ដី​នៅ​ឥណ្ឌា​ (ថ្ងៃទី 30 កក្កដា 2014)

​កូរ៉េខាងជើង​មាន​នាវាមុជទឹក​ដ៏​ច្រើន​បំផុត​នៅលើ​ពិភពលោក​ (ថ្ងៃទី 30 កក្កដា 2014)

មី​យ៉ាន់​ម៉ា បណ្តេញ​រដ្ឋមន្ត្រី​២​រូប​ទៀត (ថ្ងៃទី 30 កក្កដា 2014)

បើក​ទោចក្រយានយន្ត​ខុសច្បាប់​ហើយ ហៅ​ឪ​មក​វាយ​ប៉ូលិស​ទៀត​ (ថ្ងៃទី 30 កក្កដា 2014)

ខ្យល់អាកាស​មិនល្អ​ចំពោះ​សុខភាព ចំនួន​៩​កន្លែង​នៅ​ម៉ាឡេស៊ី​ (ថ្ងៃទី 30 កក្កដា 2014)

រលក​កំដៅ​នៅ​ជប៉ុន​សម្លាប់​១៥​នាក់​និង​រាប់ពាន់​នាក់​ត្រូវបាន​នាំ​ចូល​មន្ទីរពេទ្យ​ (ថ្ងៃទី 29 កក្កដា 2014)