អន្តរជាតិ​ថ្កោលទោស​រដ្ឋប្រហារ​នៅ​ម៉ាលី​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

អន្តរជាតិ​ថ្កោលទោស​រដ្ឋប្រហារ​នៅ​ម៉ាលី​

ថ្ងៃទី 23 មីនា 2012, 04:02:PM

ការ​ថ្កោលទោស​ជា​អន្តរជាតិ​លើ​រដ្ឋប្រហារ​យោធា​នៅ​ម៉ាលី​កំពុង​កើនឡើង​ បន្ទាប់​ពី​ទាហាន​ឧទ្ទាម​ចាប់យក​អគារ​សំខាន់ៗ​នៅក្នុង​រដ្ឋធានី​និង​បង្ខំ​អោយ​ប្រធានាធិបតី​ចេញពី​និវាសដ្ឋាន​ផ្លូវការ​របស់​លោក​។​

​ពួក​ទាហាន​បាន​និយាយ​ថា​ពួកគេ​ធ្វើ​ដូច្នេះ ​ពីព្រោះ​រដ្ឋាភិបាលគ្មានស​ម​ត្ថភាព​បង្ក្រាប​ការបះបោ​ររបស់​ពួក​Tuareg​នៅ​ភាគ​ខាងជើង​ប្រទេស​។​

​ប្រធានាធិបតី​Amadou Toumani Toure​ពី​ដំបូង​បាន​សម្ងំ​នៅក្នុង​និវាសដ្ឋាន​ប្រធានាធិបតី​នៅពេល​មាន​ការបាញ់​នៅ​ខាងក្រៅ តែ​បាន​ភៀសខ្លួន​ចេញពី​ទីនោះ​និង​ត្រូវ​គេ​រាយការណ៍​ថា​កំពុង​សម្ងំ​នៅ​ក្នុង​បន្ទាយ​យោធា​មួយ​។​

​មហាអំណាច​លោកខាងលិច​និង​សហភាព​អាហ្វ្រិក​បាន​ថ្កោលទោស​ការបះបោរ​នេះ​។​ វា​ជា​រដ្ឋប្រហារ​លើកដំបូង​ក្នុង​រយៈពេល​២១​ឆ្នាំ​មកនេះ​នៅ​ម៉ាលី​។​

​ក្នុងពេល​ជាមួយគ្នា ធនាគារពិភពលោក​និង​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​បាន​ប្រកាស​ថា​ពួកគេ​ផ្អាក​ជំនួយ​អភិវឌ្ឍន៍​សំរាប់​ម៉ាលី​៕ R

ដំណឹងអន្តរជាតិផ្សេងទៀត

ជាង​៥០​នាក់​របួស​នៅក្នុង​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​ថៃ​ (ថ្ងៃទី 27 មីនា 2015)

កង​កុម្ម៉ង់ដូ​ជា​ស្ត្រី​សុទ្ធ​ចំនួន ៨០០ នាក់​កំពុង​ប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​យ៉ាង​សាហាវ​ក្នុង​ទីក្រុង​ដា​ម៉ាស​របស់​ស៊ី​រី​ (ថ្ងៃទី 26 មីនា 2015)

និស្សិត និង​សកម្មជន​មី​យ៉ាន់​ម៉ា​ត្រូវបាន​ចោទប្រកាន់​ជុំវិញ​ការប៉ះទង្គិច​ក្នុងពេល​តវ៉ា​ (ថ្ងៃទី 26 មីនា 2015)

យន្តហោះ​អាល្លឺម៉ង់​ជើងហោះហើរ 4U 9525 ធ្លាក់​នៅ​បារាំង​, គ្មាន​នរណាម្នាក់​នៅរស់​ទេ​ (ថ្ងៃទី 25 មីនា 2015)

ធ្លាក់​យន្តហោះ​នៅ​បារាំង​ហើយ​មនុ​ស្សទាំង​១៤៨​នាក់​អាច​ស្លាប់​ (ថ្ងៃទី 24 មីនា 2015)

ពិភពលោក​កោតសរសើរ​ចំពោះ​លោក​លី ក្វាន់​យូ លាយឡំ​ជាមួយនឹង​ការបារម្ភ​អំពី​សិទ្ធិមនុស្ស​ (ថ្ងៃទី 24 មីនា 2015)

គ្រួសារ​ចិន​មួយ​រស់នៅ​កន្លែង​ចាក់សំរាម​អស់ ២០ ឆ្នាំ​គ្មាន​នរណា​ដឹង​ (ថ្ងៃទី 24 មីនា 2015)

បិតា​ស្ថាបនិក​សិង្ហ​បុរី លោក លី ក្វាន់​យូ ទទួលមរណភាព​នៅ​អាយុ ៩១ ឆ្នាំ​ (ថ្ងៃទី 23 មីនា 2015)

រដ្ឋ​អ៊ីស្លាម​អះអាង​ចំពោះ​ការវាយប្រហារ​ព្រះវិហារ​អ៊ីស្លាម​ក្នុង​ទីក្រុង​សា​ណា​របស់​យេ​ម៉ែន​ (ថ្ងៃទី 21 មីនា 2015)

អតីត​នាយករដ្ឋមន្ត្រី​ថៃ​ត្រូវ​ឡើង​តុលាការ​ចំពោះ​ការ​ធ្វេសប្រហែស​ភារកិច្ច (ថ្ងៃទី 19 មីនា 2015)