​អត្រា​ធ្វើអត្តឃាត​ក្នុងចំណោម​កងទ័ព​អាមេរិក​មាន​កំរិត​ខ្ពស់​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​អត្រា​ធ្វើអត្តឃាត​ក្នុងចំណោម​កងទ័ព​អាមេរិក​មាន​កំរិត​ខ្ពស់​

ថ្ងៃទី 9 មិថុនា 2012, 04:21:PM

Give our kids a better deal
ការសម្លាប់​ខ្លួនឯង​ក្នុងចំណោម​ពលទាហាន​អាមេរិក​នៅ​ពេល​ឥឡូវ​មាន​ចំនួន​ច្រើន​ជាង​ការស្លាប់​ដោយ​ការប្រយុទ្ធ​នៅ​សមរភូមិ​

 

​អត្រា​ធ្វើអត្តឃាត​ក្នុងចំណោម​កងទ័ព​អាមេរិក​មាន​កំរិត​ខ្ពស់​ក្នុង​ឆ្នាំនេះ​គឺ​មាន​អ្នក​ធ្វើ​អត្តឃាត​ស្ទើរតែ​មាន​ម្នាក់​ក្នុង​មួយ​ថ្ងៃ​នេះ​បើ​យោង​តាម​តួលេខ​ដែល​បាន​បង្ហាញ​នេះ​។​

​គិត​ត្រឹម​ថ្ងៃទី​៣​ខែ​មិថុនា​ឆ្នាំ​២០១២ សមាជិក​នៃ​កងទ័ព​អាមេរិក​ចំនួន​១៥៤​នាក់​បាន​ធ្វើ​អត្តឃាត បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​នោះ គឺ​មាន​សមាជិក​នៃ​កងទ័ព​អាមេរិក​ចំនួន​១៣០​នាក់​ដែល​បាន​ធ្វើ​អត្តឃាត នេះ​បើ​យោង​តាម​ការអះអាង​របស់​មន្ទីរបញ្ច​កោណ​អាមេរិក​។​

​ចំនួន​នេះ​គឺ​លើស​ជាង​ការស្លាប់​របស់​ទាហាន​អាមេរិក​ក្នុង​សមរភូមិ​ប្រយុទ្ធ​ទៅទៀត​សំរាប់​រយៈពេល​ដូចគ្នានេះ​។​

​ស្ត្រី​អ្នកនាំពាក្យ​របស់​មន្ទីរ​បញ្ច​កោណ បាន​និយាយថា “ យើង​មាន​ការព្រួយបារម្ភ​ខ្លាំង​អំពី​ការធ្វើអត្តឃាត​នៅក្នុង​ជួរ​កងទ័ព​អាមេរិក​”​។​

​ការធ្វើអត្តឃាត​នៅក្នុង​ចំណោម​កងទ័ព​អាមេរិក​បាន​ស្ថិតនៅក្នុង​កំរិត​ថេរ​ក្នុង​អំឡុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ប៉ុន្តែ នៅ​ឆ្នាំ​២០១២ ការធ្វើអត្តឃាត​មាន​កំរិត​ខ្ពស់​បំផុត​គឺ​ចាប់តាំងពី​សង្គ្រាម​អាមេរិក​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បាន​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០០១៕

ដំណឹងអន្តរជាតិផ្សេងទៀត

កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ (ថ្ងៃទី 29 មេសា 2017)

អាមេរិក​បើក​ឲ្យ​មាន​ការចរចា ជាមួយ​កូរ៉េខាងជើង តែ​នឹងមាន​វិធានការ​យោធា​ប្រសិនជា​ចាំបាច់​ (ថ្ងៃទី 29 មេសា 2017)

​អាមេរិក ទារលុយ​កូរ៉េខាងត្បូង ថ្លៃ​តំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD (ថ្ងៃទី 28 មេសា 2017)

​ប្តី​ប្រពន្ធ​ចំណាស់​មួយគូ ស្លាប់​ជាមួយគ្នា កាន់​ដៃ​គ្នា​ជាប់​ (ថ្ងៃទី 28 មេសា 2017)

​ដូ​ណា​ល់ ត្រាំ សរសើរ​ចិន ដែលមាន​ដំណោះស្រាយ ទប់​ទល់នឹង​កូរ៉េខាងជើង​ (ថ្ងៃទី 28 មេសា 2017)

​កូរ៉េខាងជើង ស្វែងរក​ការគាំទ្រ ពី​អាស៊ាន នៅក្នុង​ជម្លោះ ជាមួយ​អាមេរិក​ (ថ្ងៃទី 28 មេសា 2017)

​ចិន​បញ្ចេញ​វីដេអូ អំពី​នាវាមុជទឹក បំពាក់​ដោយ​មី​ស៊ី​ល​ឆ្លង​ទ្វីប (ថ្ងៃទី 27 មេសា 2017)

​កូរ៉េខាងជើង ថា​ខ្លួន​នឹងមិន​បញ្ឈប់​ការបាញ់សាកល្បង​នុយក្លេអ៊ែរ​ឡើយ​ (ថ្ងៃទី 27 មេសា 2017)

​អាមេរិក ប្តេជ្ញា​បង្កើន​ការដាក់ទណ្ឌកម្ម ដើម្បី​បង្ខំ​កូរ៉េខាងជើង ឱ្យ​ត្រឡប់​មករក តុ​ចរចា​នុយក្លេអ៊ែរ​វិញ​ (ថ្ងៃទី 27 មេសា 2017)

​អាមេរិក ចាប់ផ្តើម​តំឡើង​ខែល ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង​ (ថ្ងៃទី 27 មេសា 2017)