ធនាគារពិភពលោក​និយាយថា​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវតែមាន​ខឿន​ការពារ​ឲ្យ​ធំ​ជាង​មុន | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ធនាគារពិភពលោក​និយាយថា​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវតែមាន​ខឿន​ការពារ​ឲ្យ​ធំ​ជាង​មុន

ថ្ងៃទី 13 មិថុនា 2012, 09:36:AM

Give our kids a better deal
ធនាគារពិភពលោក​ប្រាប់​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រៀម​វិធានការ​ការពារ​វិបត្តិ​ហិរញ្ញវត្ថុ

 
​ធនាគារពិភពលោក​កាលពី​ថ្ងៃ​អង្គារ​ទី ១២ មិថុនា ២០១២ បាន​ជម្រុញ​ឲ្យ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ឲ្យ​ពង្រឹង​ខឿន​ការពារ​របស់​ពួកគេ​ទប់ទល់​នឹង​ព្យុះ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កើតចេញពី​ក្រុម​ប្រទេស​មាន​ចំណូល​ខ្ពស់​ជាច្រើន ជាពិសេស​នៅក្នុង​តំបន់​អឺរ៉ុប ។​

​ស្ថាប័ន​ផ្តល់​ប្រាក់កំចី​អភិវឌ្ឍន៍​មួយ​នេះ​បាន​និយាយថា បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​មាន​វិធានការ​ក្នុងការ​ទប់ទល់​នឹង​ផលប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​របស់​ពួកគេ​តិចតួច​ជាង​វិធាន​ការដែល​ពួកគេ​មាន​ក្នុង​ឆ្នាំ ២០០៧ មុនពេល​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​បាន​រាលដាល និង ចាំបាច់​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​ចលាចល​ដែល​អូសបន្លាយ​យូរអង្វែង ។​

​លោក ហាន​ស៍ ធី​ម​មឺ ប្រធាន​ផ្នែក​ព្យាករណ៍​ពី​ការអភិវឌ្ឍន៍​នៅ​ធនាគារពិភពលោក​បាន​និយាយថា "​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​មួយ​ផ្សេងទៀត​អាច​នឹង​កើតមានឡើង​" ។ លោក​ធី​ម​មឺ​បាន​និយាយ​នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​ស្តីពី​របាយការណ៍​ព្យាករណ៍​ពី​សេដ្ឋកិច្ច​សកលលោក​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​របស់​ធនាគារពិភពលោក​ថា ប្រសិនបើ​ប្រទេស​អ្នកមាន​នៅតែ​បន្ត​មាន​កំណើន​សេដ្ឋ​យឺតយ៉ាវ នោះ​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅតែមាន​លទ្ធភាព​បង្ហាញ​នូវ​អត្រាកំណើន​ដ៏​រឹងមាំ​ដដែល ។ "​ក្នុងករណី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ គ្មាន​ប្រទេស​កំពុងអភិវឌ្ឍន៍​ណាមួយ​អាច​ចៀសផុត​នោះឡើយ​" ។​

​យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក កំណើន​នៅក្នុង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ត្រូវបាន​គេ​រំពឹងថា​មាន​ល្បឿន​យឺត​គឺ​មក​នៅត្រឹម ៥,៣ ភាគរយ​ក្នុង​ឆ្នាំ ២០១២ ដែលជា​អត្រា​ខ្សោយ​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ ហើយ​បន្ទាប់មក​កើនឡើង​បន្តិចបន្តួច​នៅក្នុង​ឆ្នាំ ២០១៣-២០១៤ ។​

​អត្រាកំណើន​សេដ្ឋកិច្ច​ស​កល​លោក​ក្នុង​ឆ្នាំ ២០១២ ប្រហែល​ជាមាន​ពីរ​ភាគរយ​ទាប​ជាង​ក្នុង​ឆ្នាំ ២០១០ និង​ជា​កំណើន​យឺតយ៉ាវ​បំផុត​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​ដោយ​មិន​រាប់បញ្ចូល​ការធ្លាក់ចុះ​សេដ្ឋកិច្ច​សកលលោក​ក្នុង​ឆ្នាំ ២០០៩ នោះទេ ។ ឆ្នាំមុន​ល្បឿន​សេដ្ឋកិច្ចពិភពលោក​មាន​កំណើន ២,៧ ភាគរយ ។​

​សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​របស់​ពិភពលោក​អាច​នឹងមាន​កំណើនសេដ្ឋកិច្ច​ត្រឹមតែ ២,១ ​ភាគរយ ចំណែក​ជប៉ុន​ប្រហែល​ជាមាន​កំណើន ២,៤ ភាគរយ ហើយ​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា​មាន​កំណើន​យឺត​ប៉ុណ្ណោះ​គឺ​មក​នៅត្រឹម ៨,២ ភាគរយ​ពី​ចំនួន ៨,៤ ភាគរយ​ដែល​គេ​ព្យាករណ៍​ឃើញ​ក្នុង​ខែមករា ៕

ដំណឹងអន្តរជាតិផ្សេងទៀត

វ៉ាក់​សាំង​ការពារ​ជំងឺអេដស៍​ជោគជ័យ​ទៅលើ​ស្វា តែម​នុស្ស ត្រូវការ​ពេល​បន្ថែមទៀត​ (ថ្ងៃទី 7 កក្កដា 2015)

លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏​រិះគន់​ចិន​ដែរ​ អំពី លួច​ការសម្ងាត់​អាមេរិក​ (ថ្ងៃទី 7 កក្កដា 2015)

ពលរដ្ឋ​ថៃ នៅតែ​បន្ត​ជជែក​គ្នា​អំពី​ឥរិយាបទ​នៃ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ (ថ្ងៃទី 6 កក្កដា 2015)

គ្រោះថ្នាក់​នៅ​សួនសត្វ​មួយ​នៅ​ថៃ​សម្លាប់​មនុស្ស ៤​នាក់​និង​របួស ជាង​៣០ នាក់​ (ថ្ងៃទី 6 កក្កដា 2015)

បារាំង​និង​ចិន​សំរេចបាន​កិច្ចព្រមព្រៀង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ (ថ្ងៃទី 4 កក្កដា 2015)

ចិន​និង​សិង្ហ​បុរី សន្យា​រិត​ចំណង​ទ្វេរ​ភាគី​ (ថ្ងៃទី 4 កក្កដា 2015)

បុរស​ដ៏​មានអំណាច​បំផុត​របស់​វៀតណាម​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​អាមេរិក​ (ថ្ងៃទី 4 កក្កដា 2015)

អាជ្ញាធរ​ចិន​រិត​បន្តឹង​សន្តិសុខ​នៅ​ទីក្រុង​ប៉េកាំង​ដោយ​បារម្ភ​ការវាយប្រហារ​ភេ​វរ​កម្ម​ (ថ្ងៃទី 2 កក្កដា 2015)

យី​ង​ឡាក់ មិន​ចូល​បំភ្លឺ​រឿង​ចោទប្រកាន់​អំពី​អំពើពុករលួយ​រឿង​គម្រោង​ទិញស្រូវ​ (ថ្ងៃទី 2 កក្កដា 2015)

ថៃ​មាន​ម​ហិ​ច្ឆិ​តាច​ង់​ក្លាយជា​ហាប់​នៃ​រថយន្ត​Hybrid និង រថយន្ត​ប្រើ​អគ្គីសនី​ (ថ្ងៃទី 1 កក្កដា 2015)