ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និយាយថា រុស្ស៊ី កំពុង​បញ្ជូន​ឧទ​ម្ភា​គ​ចក្រប្រយុទ្ធ​ទៅកាន់​ប្រទេស​ស៊ី​រី | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ហ៊ីល​ឡា​រី គ្លី​ន​តុ​ន និយាយថា រុស្ស៊ី កំពុង​បញ្ជូន​ឧទ​ម្ភា​គ​ចក្រប្រយុទ្ធ​ទៅកាន់​ប្រទេស​ស៊ី​រី

ថ្ងៃទី 13 មិថុនា 2012, 10:45:AM

Give our kids a better deal
ឧទ​ម្ភា​គ​ចក្រ​ប្រយុទ្ធ Kamov KA 50 របស់​រុស្ស៊ី អាច​នឹង​ស្ថិតនៅ​ក្នុងចំណោម​ការដឹក​ជញ្ជូន​សព្វាវុធទៅ​ប្រទេស​ស៊ី​រី​

Give our kids a better deal
​កុមារៗ​ចូលរួម​ការតវ៉ា​ប្រឆាំងនឹង​ប្រធានាធិបតី​ស៊ី​រី លោក បា​សា អា​ល់អាស់​សាដ ក្បែរ​ខេត្ត Idlib ខណៈដែល​របាយការណ៍​អង្គការសហប្រជាជាតិ​មានការ​ភ្ញាក់ផ្អើល​អំពី​ការធ្វើ​ទុក្ខទោស និង​ការសម្លាប់​ក្មេងប្រុស និង​ក្មេងស្រី ក្រោម​ដៃ​រដ្ឋាភិបាល​

 

​​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បាន​អះអាង​កាលពី​យប់​ម៉ិ​ញ​ថា ប្រទេស​រុស្ស៊ី កំពុង​បញ្ជូន​ឧទ​ម្ភា​គ​ចក្រ​ទៅអោយ​របប​ដឹកនាំ​របស់​ប្រធានាធិបតី​ប្រទេស​ស៊ី​រី លោក បា​សា អា​សាដ​។​

​​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​រូប​នេះ​បាន​ព្រមាន​ថា ជម្លោះ​បង្ហូរឈាម​រយៈពេល​១៥​ខែ​របស់​ប្រទេស​អារ៉ាប់​នេះ អាច​នឹង​ក្លាយជា​កាន់តែ​អាក្រក់​ខ្លាំង​យ៉ាង​ឆាប់​បំផុត ប្រសិនបើ​ការជញ្ជូន​សម្ភារៈសឹកនេះ​កើតមាន​។​

​​ប្រសិនបើ​ពិតមែន នោះ​វា​នឹង​បំផ្លាញ​ក្តីសង្ឃឹម​អំពី​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ខណៈដែល​បណ្តា​ប្រទេស​លោកខាងលិច​បាន​សង្ឃឹម​ថា ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន នឹង​យល់ព្រម​គ្នា​លើ​ផែនការ​ផ្លាស់ប្តូរ​មួយ ដែល​នឹង​បញ្ចប់​របប​រយៈពេល​បួន​ទសវត្សរ៍​របស់លោក អាសាដ​។​

​​លោកស្រី គ្លី​ន​តុ​ន បាន​និយាយថា សហរដ្ឋអាមេរិក មានការ​ព្រួយបារម្ភ​អំពី​ព័ត៌មាន​ចុងក្រោយ​ដែល​យើង​មាន ដែលថា​មាន​ឧទ​ម្ភា​គ​ចក្រ​ប្រយុទ្ធ​ស្ថិតនៅ​លើផ្លូវ​ពី​ប្រទេស​រុស្ស៊ី ទៅកាន់​ប្រទេស​ស៊ី​រី​។​

​​ប្រទេស​រុស្ស៊ី និង​ប្រទេស​ស៊ី​រី មាន​ទំនាក់ទំនង​យោធា​រយៈពេល​យូរ​មួយ ហើយ​ប្រទេស​ស៊ី​រី ផ្តល់​ទីតាំង​ឲ្យ​ត្រឹមតែ​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​រុស្ស៊ី នៅលើ​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ប៉ុណ្ណោះ​។​

​​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ទទូចថា សម្ភារៈ​ណាមួយ​ដែល​ខ្លួន​បញ្ជូន​ទៅកាន់​ប្រទេស​ស៊ី​រី ដែល​អាច​នឹង​រួមមាន​ឧទ​ម្ភា​គ​ចក្រ​ប្រយុទ្ធ ដូចជា Kamov KA 50 ជាដើម មិន​កំពុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បញ្ឈប់​ការខ្វែងគំនិត​គ្នា​ប្រឆាំង​រដ្ឋាភិបាល​នោះទេ​។​

​​ការរិះគន់​របស់​សហ​រដ្ឋ​អាមេរិក បាន​កើតមាន​បន្ទាប់ពី​របាយការណ៍​អង្គការសហប្រជាជាតិ​​បាន​ចោទប្រកាន់ថា កងទ័ព​ប្រទេស​ស៊ី​រី បាន​ធ្វើទុក្ខបុកម្នេញ​ដល់​កុមារ បាន​ប្រហារជីវិត​ពួកគេ និង​បាន​ប្រើប្រាស់​ចំណាប់ខ្មាំង​វ័យក្មេង​ត្រឹមតែ​អាយុ​ប្រាំបី​ឆ្នាំ​មួយចំនួន នៅ​អំឡុង​ការ​ឆ្មក់​វាយប្រហារ​ដោយ​យោធា​ប្រឆាំងនឹង​ក្រុម​បះបោរ​។​

​ក្រុម​សិទ្ធិមនុស្ស​ប៉ាន់​ស្មានថា មាន​កុមារ​ប្រហែល​១.២០០​នាក់ បាន​ស្លាប់​នៅ​អំឡុង​ការបះបោរ​ប្រឆាំង​ប្រធានាធិបតី លោក បា​សា អា​ល់ អា​សាដ​។​

​​របាយការណ៍​បាន​និយាយថា កងទ័ព​រដ្ឋាភិបាល​បាន​ប្រមូល​ក្មេងប្រុស​រាប់សិប​នាក់ ដែលមាន​អាយុ​ចាប់ពី​ប្រាំបី​ឆ្នាំ ដល់​១៣​ឆ្នាំ នៅមុន​ការវាយប្រហារ​មួយ​ទៅលើ​ភូមិ Ayn l'Arouz នៅក្នុង​ខេត្ត Idlib កាលពី​ថ្ងៃទី​៩ ខែ​មិនា​។​

​​របាយការណ៍​បាន​និយាយទៀតថា កុមារ​ត្រូវបាន​ប្រើប្រាស់​ជា​ចំណាប់ខ្មាំង​ដោយ​ក្រុម​ទាហាន និង​សមាជិក​កងឈ្លប ដោយ​ដាក់​កុមារ​ទាំងនោះ​នៅ​ពីមុខ​បង្អួច​រថយន្តក្រុង​ដែល​ដឹក​យោធា ចូលទៅ​ឆ្មក់​វាយប្រហារ​ភូមិ​នោះ​។​

​​ដោយ​ដកស្រង់​សម្តី​ពី​ក្រុម​សាក្សី របាយការណ៍​អង្គការសហប្រជាជាតិ​បាន​និយាយថា កងទ័ព​ប្រទេស​ស៊ី​រី និង​កងកម្លាំង​ស៊ើបការណ៍​សម្ងាត់ រួមទាំង​កងទ័ព​ឈ្លប Shabiha ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល បាន​ឡោមព័ទ្ធ​ភូមិ​សម្រាប់​ការវាយប្រហារ​មួយ ដែលមាន​រយៈពេល​ជាង​បួន​ថ្ងៃ​។​

​​ក្នុងចំណោម​អ្នកស្លាប់​១១​នាក់​នៅ​ថ្ងៃ​ដំបូង មាន​កុមារ​បីនាក់​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​១៧​ឆ្នាំ​៕

ដំណឹងអន្តរជាតិផ្សេងទៀត

​ចិន​ដោះលែង ម្ចាស់​ពានរង្វាន់​សន្តិភាព​ម្នាក់ បន្ទាប់ពី​មាន​បញ្ហា​មហារីក​ថ្លើម​ធ្ងន់ធ្ងរ​ (ថ្ងៃទី 26 មិថុនា 2017)

​ចាក់សោ​កូនក្នុង​ឡាន រួច​ទៅ​ជក់​កញ្ឆា​ក្នុងផ្ទះ មក​មើល​វិញ កូន​ពីរ​នាក់ស្លាប់​ដោយសារ​កម្ដៅ​ក្នុង​ឡាន​ (ថ្ងៃទី 26 មិថុនា 2017)

១៤០​នាក់ ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ពេល​រថយន្ត​ដឹក​សាំង ត្រូវ​ភ្លើង​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ​ (ថ្ងៃទី 26 មិថុនា 2017)

​មនុស្ស​ជាង ១០០ នាក់ បាត់​ខ្លួន​ក្នុង​ហេតុការណ៍ បាក់​ដី​នៅ​ចិន​ (ថ្ងៃទី 24 មិថុនា 2017)

​នាវាចម្បាំង និង​នាវាមុជទឹក រុស្ស៊ី​បាញ់​មី​ស៊ី​ល វាយប្រហារ ISIS នៅ​ស៊ី​រី​(មានវីដេអូ) (ថ្ងៃទី 24 មិថុនា 2017)

​ជិត ១០០​នាក់​ស្លាប់ និង​របួស ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក នៅ​អាហ្គានីស្ថាន​ (ថ្ងៃទី 23 មិថុនា 2017)

​អតីតមន្ត្រី​ការទូត​អាមេរិក ប្រឈម​ទោស​អស់​មួយជីវិត ពីបទ​ផ្តល់​ឯកសារ សម្ងាត់​ដល់​ចិន​ (ថ្ងៃទី 23 មិថុនា 2017)

​ពិតជា​មិនធម្មតា​មែន​! អ្នកបាញ់​ស៊ី​បម្នាក់ បាញ់សំលាប់​ពួក IS ពី​ចំងាយ ជាង ៣ គីឡូម៉ែត្រ​ (ថ្ងៃទី 23 មិថុនា 2017)

​កូរ៉េខាងជើង សាកល្បង​ម៉ាស៊ីន បាញ់​គ្រាប់​រ៉ុក្កែត សម្រាប់​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ (ថ្ងៃទី 23 មិថុនា 2017)

យន្តហោះ​ប្រតិ​កម្មណា​តូ ហោះ​មក​កៀក​យន្តហោះ​រដ្ឋមន្ត្រីការបរទេស​រុស្សី តែ​ត្រូវ​ដេញ​ឲ្យ​ហោះ​ត្រឡប់​ទៅវិញ​ (ថ្ងៃទី 22 មិថុនា 2017)