សហប្រជាជាតិ​ផ្អាក​បេសកកម្ម​នៅ​ស៊ី​រី នៅពេល​មាន​ការព្រមាន​អំពី​ការសម្លាប់​រង្គាល​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

សហប្រជាជាតិ​ផ្អាក​បេសកកម្ម​នៅ​ស៊ី​រី នៅពេល​មាន​ការព្រមាន​អំពី​ការសម្លាប់​រង្គាល​

ថ្ងៃទី 17 មិថុនា 2012, 11:57:AM

Give our kids a better deal
​បេសកកម្ម​ត្រួតពិនិត្យ​បទ​ឈប់​បាញ់រ​បស់​អង្គការ​សហប្រជាជាតិ​នៅ​ស៊ី​រី​ត្រូវ​បរាជ័យ​

 

ពួក​អ្នកសង្កេតការណ៍​អង្គការសហប្រជាជាតិ​បាន​ផ្អាក​បេសកកម្ម​របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរិ៍ ដោយ​បន្ទោស​លើ​អំពើ​ហិង្សា​កាន់តែ​​ខ្លាំង​ឡើង​នៅពេល​ទាហាន​រដ្ឋាភិបាល​កំពុង​បាញ់​ផ្លោង​ដាក់​ទីតាំង​ឧទ្ទាម​រួមមាន​ទីក្រុង​ហូ​ម កន្លែង​ដែល​ក្រុម​ប្រឆាំង​បាន​ព្រមាន​អំពី​ការសម្លាប់​រង្គាល​មួយ​ក្នុង​ពេល​ឆាប់ៗ​។​

​សហរដ្ឋអាមេរិក​បាន​និយាយថា​ការសំរេចចិត្ត​នេះ​កត់សម្គាល់រ​បត់​សំខាន់​មួយ​សំរាប់​ស៊ី​រី​និង​ថា​ខ្លួន​បាន​ពិភាក្សា​ជាមួយ​សម្ពន្ធមិត្ត​​ដើម្បី​រក​ផ្លូវ​ទៅមុខ​សំរាប់​"​អន្តរកាល​នយោបាយ​"​មួយ​ដូច​បាន​កំណត់​ដោយ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​ពួក​អ្នកសង្កេតការណ៍​ដែល​គ្មាន​កាន់​អាវុធ​បាន​ក្លាយ​ជា​គោលដៅ​វាយប្រហារ​ស្ទើរ​រាល់ថ្ងៃ​ចាប់តាំងពី​ការ​ដាក់​ពង្រាយ​ពួកគេ​កាលពី​​ពាក់កណ្តាល​ខែ​មេសា​មក​ដើម្បី​ត្រួត​មើល​បទ​ឈប់​បាញ់​ដែល​គាំទ្រ​ដោយ​សហប្រជាជាតិ​តែ​ត្រូវបាន​បំពាន​ជាទូទៅ​នេះ​។​

​ក្រុមប្រឹក្សា​ជាតិ​ស៊ី​រី​ដែលជា​ក្រុមប្រឆាំង​ក្នុងពេល​ជាមួយគ្នា​បាន​ព្រមាន​អំពី​ការសម្លាប់​រង្គាល​ក្នុងពេល​ឆាប់ៗ​នៅ​ទីក្រុង​ហូ​ម​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឡោម​ព័ទ្ធ​ពី​ទាហាន​និង​ពួក​ជីវពល​ប្រមាណ​៣០.០០០​នាក់​។​សមាជិក​ក្រុម​នេះ​ម្នាក់​បាន​អំពាវនាវ​អោយ​អង្គការ​សហ​ប្រ​​ជា​ជាតិ​បញ្ជូនទាហាន​ថែរក្សា​សន្តិភាព​មក​កាន់​ស៊ី​រី​ក្នុង​បេសកកម្ម​មួយ​ដែល​មាន​បុគ្គលិក​ច្រើន​ជាង​មុន​៕

ដំណឹងអន្តរជាតិផ្សេងទៀត

លោក Yang Jiechi អ្នកការ​ទូត​ជាន់ខ្ពស់​បំផុត​របស់​ចិន ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​ (ថ្ងៃទី 27 កុម្ភៈ 2017)

កូន​ខ្លាឃ្មុំ តោង​ជើង​អ្នក​ថែ​សួនសត្វ យ៉ាង​ស្អិត ទទួល​បានការ​ទស្សនា​រាប់លាន​ដង ត្រឹមតែ ៤​ថ្ងៃ​ (ថ្ងៃទី 27 កុម្ភៈ 2017)

ក្មេងស្រី​អាយុ ៥​ឆ្នាំ​ម្នាក់ ស្លាប់ ក្រោយពេល​គេ​មិន​ឲ្យ​ចូល​ពិនិត្យ ដោយសារ​មក​យឺត​ពេល​ (ថ្ងៃទី 27 កុម្ភៈ 2017)

​គីម ជុង​ណា​ម ស្លាប់ ក្នុង​រយៈពេល ១៥ នាទី​ប៉ុណ្ណោះ ក្រោយពេល​ត្រូវ​សារធាតុពុល VX (ថ្ងៃទី 27 កុម្ភៈ 2017)

​ក្រុម​ឧទ្ទាម​ហ្វីលីពីន គំរាម​សម្លាប់​កាត់​ក្បាល ចំណាប់ខ្មាំង ជនជាតិ​អាល្លឺម៉ង់​ (ថ្ងៃទី 27 កុម្ភៈ 2017)

ម៉ិច​សិ​កកូ ព្រមាន កំណត់​តំលៃ​ព​ន្ឋ​លើ​ទំនិញ​អាមេរិក នាំចូល​ប្រទេស​ខ្លួន​ (ថ្ងៃទី 25 កុម្ភៈ 2017)

ម៉ាឡេស៊ី នឹង​ចេញ​ដីកាចាប់ខ្លួន អ្នកការទូត​កូរ៉េខាងជើង ចំពោះ​ការស្លាប់​របស់ លោក​គីម ជុង​ណា​ម​ (ថ្ងៃទី 25 កុម្ភៈ 2017)

​ដូ​ណា​ល់ ត្រាំ អំពាវនាវ​ជាថ្មី ដើម្បីឱ្យ​អាមេរិក​ក្លាយ ជា​មហាអំណាច អាវុធ​នុយក្លេអ៊ែរ​ (ថ្ងៃទី 25 កុម្ភៈ 2017)

​ដូ​ណា​ល់ ត្រាំ​ថា ការសាងសង់​ជញ្ជាំង​ព្រំដែន នឹង​ចាប់ផ្តើម ក្នុងពេល​ឆាប់ៗ​នេះ​ (ថ្ងៃទី 25 កុម្ភៈ 2017)

​គីម ជុង​ណា​ម ត្រូវគេ​សមម្លាប់ ដោយ​សារធាតុពុល​ខ្លាំង VX (ថ្ងៃទី 24 កុម្ភៈ 2017)