World Bank​ព្រមាន​ថា​អឺរ៉ុប​ប្រឈម​បាតុភូត​Lehmans | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

World Bank​ព្រមាន​ថា​អឺរ៉ុប​ប្រឈម​បាតុភូត​Lehmans

ថ្ងៃទី 17 មិថុនា 2012, 12:48:PM

ក្នុង​កិច្ចសម្ភាសន៍​មួយ​កាលពី​ថ្ងៃអាទិត្យ ប្រធាន​ធនាគារ​ពិភពលោក​(World Bank)​ដែល​នឹង​ចាក​ចេញពី​តំណែង​លោក​រ៉ូ​ប៊ឺត ហ្សូ​អេ​លិក​បានព្រមានថា​អឺរ៉ុប​កំពុង​ប្រឈម​"​ព្រឹត្តិការណ៍​Lehmans"​និង​ការដួលរលំ​រូបិយប័ណ្ណ​អឺរ៉ូ​អាច​បង្ក​វិបត្តិ​ពិភពលោក​មួយ​។​

​លោក​ហ្ស៊ូ​អេ​លិកបាន​ប្រាប់​កាសែតរ​បស់​អង់គ្លេស​The Observer​ថា​លោក នឹង​ព្រមាន​ជំនួប​កំពូល​ក្រុម​ប្រទេស​ឧស្សាហកម្ម​លូតលាស់​ទាំង​២០(G20)​ថា​អឺរ៉ុប​ប្រឈម​ការបង្ក​អោយ​ដួលរលំ​ហិរញ្ញវត្ថុ​មួយ​ដែល​នឹង​មាន​ផល​លំបាក​យ៉ាង​អាក្រក់​សំរាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​និង​ថា​"​អឺរ៉ុប​អាច​ខិតខំ​ទាំង​ត្រដេរ​ត្រដរ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​នេះ​តែ​ការ​ប្រឈម​កើនឡើង​។​អាច​មាន​បាតុភូត​ដូច​ការដួលរលំ​ក្រុមហ៊ុន​Lehmans​បើ​អ្វីៗ​មិន​ត្រូវបាន​ដោះស្រាយ​អោយបាន​ល្អ​ទេ​"​។​

​ការដួលរលំ​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​អាមេរិក​Lehman Brothers កាលពី​ឆ្នាំ​២០០៨​ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​បំផុត​មួយ​នៅ​ផ្សារ​ហ៊ុន​Wall Street​បាន​បង្ក​ការភិតភ័យ​តក់ប្រមា​ហិរញ្ញវត្ថុ​ទូទាំង​ពិភពលោក​៕

ដំណឹងអន្តរជាតិផ្សេងទៀត

​លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​ជំរុញ​ឲ្យ​ទៅ​មើល​ស្ថានភាព​នៅ​រដ្ឋ​រ៉ា​ឃី​ន​ដែលមាន​វិបត្តិ​ធ្ងន់ធ្ងរ​ (ថ្ងៃទី 9 ធ្នូ 2016)

កូរ៉េខាងជើង ​អាចមាន​សមត្ថភាព​បាញ់​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ (ថ្ងៃទី 9 ធ្នូ 2016)

ក្រុម​អ្នក​សង្គ្រោះ​រុករក​អ្នក​នៅរស់ ខណៈដែល​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​នេះ​បាន​កើនឡើង​ដល់​៩៧​នាក់​ (ថ្ងៃទី 8 ធ្នូ 2016)

យន្តហោះ​ប៉ា​គី​ស្ថាន​ធ្លាក់​, មនុស្ស​៤៨​នាក់​នៅលើ​យន្តហោះស្លាប់​ទាំងអស់​ (ថ្ងៃទី 8 ធ្នូ 2016)

​ចំនួន​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​កម្លាំង ៦,៥ រិច​ទ័​រ នៅ​ឥណ្ឌូនេស៊ី បាន​កើន​ឡើងដល់​៥២​នាក់​ (ថ្ងៃទី 7 ធ្នូ 2016)

មនុស្ស​២៤​នាក់​ស្លាប់​ក្នុងការ​រញ្ជួយ​ដី​កម្លាំង ​៦,៥ រិច​ទ័​រ នៅ​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ (ថ្ងៃទី 7 ធ្នូ 2016)

​រញ្ជួយ​ដី​កម្លាំង​៦,៤ រិច​ទ័​រ​នៅ​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ (ថ្ងៃទី 7 ធ្នូ 2016)

វៀតណាម​ដាក់ទោស​អ្នកនិពន្ធ​២​នាក់​នៃ​កាសែត​ដ៏​ល្បី​មួយ​ជុំវិញ​ការចុះផ្សាយ​មិន​ពិត​អំពី​ទឹកត្រី​មាន​សារធាតុពុល (ថ្ងៃទី 6 ធ្នូ 2016)

​ខេត្ត​១២​នៅ​តំបន់​ភាគខាងត្បូង​ថៃ ទទួលរង​គ្រោះ​ខ្លាំង​ដោយ​ទឹកជំនន់​ (ថ្ងៃទី 6 ធ្នូ 2016)

១១​នាក់​ស្លាប់ និង២​នាក់​បាត់​ខ្លួន នៅពេលដែល​ទឹកជំនន់​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​បណ្តា​ខេត្ត​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ (ថ្ងៃទី 5 ធ្នូ 2016)