ចិន​បញ្ជូន​អវកាសយានិក​ស្រី​លើកដំបូង​ចូល​ក្នុង​អវកាស​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ចិន​បញ្ជូន​អវកាសយានិក​ស្រី​លើកដំបូង​ចូល​ក្នុង​អវកាស​

ថ្ងៃទី 17 មិថុនា 2012, 02:15:PM

Give our kids a better deal
​យាន​អវកាស​Shenzhou IX​ចេញដំណើរ​ដោយ​នាំយក​អវកាសយានិក​ស្រី លីវ យ៉ាង​ទៅ​ជាមួយ​ផង​ក្នុង​បេសកកម្ម​១០​ថ្ងៃ​

 

​ប្រទេស​ចិន​កាលពី​ថ្ងៃ​សៅរិ៍​បាន​ចាប់ផ្តើមបេស​ក​កម្ម​អវកាស​ប្រកបដោយ​មហិច្ឆតា​បំផុត​របស់​ខ្លួន ដោយ​បាន​បញ្ជូន​អវកាស​យានិ​​ក​បីនាក់ រួម​មាន​ស្ត្រី​ម្នាក់​ចូល​ក្នុង​តារា​វិថី​។​

​យាន​Shenzhou IX​ដែល​ដឹក​អវកាសយានិក​ស្ត្រី លីវ យ៉ាង និង​អវកាសយានិក​ប្រុស​ហ្សីង ហាយ​ប៉េង​និង​លីវ វ៉ាង បាន​ចេញដំណើរ​នៅ​​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​ខេត្ត​ហ្កានស៊ូ​ចូលក្នុង​លំហ​មេឃ​ពណ៌​ខៀវ​។​

​ពួក​នាវិក​នឹង​ស្នាក់នៅ​ក្នុង​អវកាស​រយៈពេល​១០​ថ្ងៃ ដែល​ក្នុង​អំឡុង​ពេល​នេះ ពួកគេ​នឹង​ធ្វើ​ការពិសោធន៍​វិទ្យាសាស្ត្រ​និង​ការ​ចូល​ចត​​ស្ថានីយ​អវកាស​ដែល​បញ្ជា​ដោយ​មនុស្ស​ផ្ទាល់​ជា​លើកដំបូង​។​

​បើ​ការបាញ់​បង្ហោះ​និង​ការ​ចូល​ចត​យាន​នេះ​ទទួលបាន​ជោគជ័យ​វា​នឹង​នាំ​អោយ​ចិន​បោះ​ជំហាន​មួយទៀត​ឆ្ពោះទៅ​កាន់​ការបង្កើត​ស្ថានី​​យ​ផ្ទាល់​របស់​ខ្លួន​នៅ​ឆ្នាំ​២០២០​។​

​នៅ​មជ្ឈមណ្ឌល​ត្រួតត្រា​អវកាស​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​សៅរិ៍ ពួក​អ្នកវិទ្យាសាស្ត្រ​រាប់រយ​នាក់​បាន​តាមដាន​មើល​និង​រាយការណ៍​អំពី​សកម្មភាព​​របស់​យាន​នៅ​គ្រប់​វិនាទី​។​អេក្រង់​ធំៗ​បានបង្ហាញ​អវកាសយានិក​ទាំង​បី​ញញឹម​និង​បក់ដៃ​ដាក់​កាមេរ៉ា​ត្រួតពិនិត្យ​នៅ​ពេល​យាន​​ចេញដំណើរ​។​

​នៅ​ម៉ោង​៦​និង​៤៧​នាទី យាន​Shenzhou IX​បាន​ចូល​ក្នុង​តារា​វិថី ហើយ​លោក​ចាង វ៉ាន​ក្វាន មេបញ្ជាការ​កម្មវិធី​អវកាស​ជាតិ បានប្រកាស​​ថា​ការបាញ់​បង្ហោះ​បានសំរេច​ជោគជ័យ​៕

ដំណឹងអន្តរជាតិផ្សេងទៀត

IS កាត់​ក្បាល​យុវជន៤​នាក់ ពីបទ​ចារកម្ម នៅ Raqa (ថ្ងៃទី 3 ឧសភា 2016)

កូរ៉េខាងជើង មិនបាន​អញ្ជើញ​ចិន​ចូលរួម​ក្នុង​មហាសន្និបាត​បក្ស​នាពេល​ឆាប់ៗ ខាងមុខនេះ​ទេ​ (ថ្ងៃទី 3 ឧសភា 2016)

IS ប្រកាស​ឈ្មោះ​ពលរដ្ឋ​ដែល​រស់នៅក្នុង​ទីក្រុង​ញី​វ​យ៉​ក ដែលមាន​នៅក្នុង​"​បញ្ជី​យមរាជ​" (ថ្ងៃទី 2 ឧសភា 2016)

កងកម្លាំង IS ចិញ្ចឹម​ត្រី និង​លក់​រថយន្ដ​ដើម្បី​យកលុយ​បើក​ប្រាក់ខែ អោយ​សមាជិក​របស់ខ្លួន​ (ថ្ងៃទី 2 ឧសភា 2016)

មហាសេដ្ឋី Trump បាន​និយាយ​ប៉ះពាល់​ដល់​បញ្ហា​ភេទ ចំពោះ​អ្នកស្រី​គ្លី​ន​តុ​ន​ (ថ្ងៃទី 30 មេសា 2016)

រុស្សី និង​អាមេរិក ឯកភាពគ្នា​លើ​យន្ដការ​ផ្អាក​ការបាញ់​នៅ​ស៊ី​រី​ (ថ្ងៃទី 30 មេសា 2016)

ឧ​ត្ថ​ម្ភា​គ​ចក្រ ធ្លាក់​នៅ​ប្រទេស​ន័​រ​វែ​ស​ (ថ្ងៃទី 30 មេសា 2016)

ស្ដ្រី​ដែល​ត្រូវ​បំបៅ​ដោះ​កូន​នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន មាន​កៅអី​នៅលើ​រថយន្ដក្រុង​ដោយឡែក​ (ថ្ងៃទី 11 មេសា 2016)

លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បកស្រាយ​អំពី “​កំហុសឆ្គង​ដ៏​អាក្រក់​បំផុត​” នៅពេល​ធ្វើជា​ប្រធានាធិបតី​ (ថ្ងៃទី 11 មេសា 2016)

ទឹកចិត្ត​ម្តាយៈ ធ្វើអត្តឃាត​ដើម្បី​បាន​លុយ​ធានារ៉ាប់រង ទុក​ឲ្យ​កូនប្រុស​ព្យាបាល​ជំងឺ​ (ថ្ងៃទី 1 មេសា 2016)