មេដឹកនាំ​អាវ​ក្រហម​ថៃ​អំពាវនាវ​អោយ​កម្ចាត់​ពួក​ប្រជាធិបតេយ្យ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

មេដឹកនាំ​អាវ​ក្រហម​ថៃ​អំពាវនាវ​អោយ​កម្ចាត់​ពួក​ប្រជាធិបតេយ្យ​

ថ្ងៃទី 17 មិថុនា 2012, 06:04:PM

Give our kids a better deal
​ពួក​អាវ​ក្រហម​ជួបជុំ​គ្នា​ស្តាប់​មេដឹកនាំ​របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរិ៍​

 

មេដឹកនាំ​ក្រុម​អាវ​ក្រហម​និង​ជា​សមាជិក​សភា​បក្ស​ភឿ​ថៃ​លោក វេង តូ​ហ្សី​រ៉ាកាន់​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​អំពាវនាវ​អោយ​មិត្ត​ភ័ក្តិ​អាវ​​ក្រហម​របស់​លោក​កម្ចាត់​គណបក្ស​ប្រជាធិបតេយ្យ​។​

លោ​កវេង​បាន​និយាយ​នៅ​លើ​វេទិកា​ក្នុង​ព្រឹត្តិការណ៍​"​ភឿ​ថៃ សច្ចភាព​សំរាប់​លទ្ធិប្រជាធិបតេយ្យ​"​ថា​"​ចូរ​ចេញមក​ធ្វើ​ការតស៊ូ​នយោបាយ​មួយ​ដើម្បី​កម្ចាត់​គណបក្ស​ប្រជាធិបតេយ្យ​ចេញពី​ឆាក​នយោបាយ​ថៃ​។​ពួក​ប្រជាធិបតេយ្យ​បាន​រំលោភ​បទបញ្ជា​សភា​ដូច​ជា​មិន​ស្តាប់​ប្រធាន​សភា​លោក​សំ​សាក់ គៀត​ស៊ូ​រ៉ា​ណុន​ក្នុងអំឡុង​​ការប្រជុំ​សភា​និង​ទាញ​កៅអី​ប្រធានសភា​ចេញ​ជា​ដើម​។​ការប្រព្រឹត្តិ​ដូច្នេះ​មានន័យ​ស្មើនឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​និង​រដ្ឋ​ធម្ម​​នុ​ញ្ញ​"​។​

​គណបក្ស​ភឿ​ថៃ​និង​ប្រជាធិបតេយ្យ​បាន​វាយប្រហារ​គ្នា​ដោយ​សម្តី​នៅក្នុង​ការជួបជុំ​អ្នកគាំទ្រ​រៀងៗ​ខ្លួន​ដោយ​ភឿ​ថៃ​បាន​ជួបជុំ​នៅ​ឧទ្យាន​ប្រា គៀត​ផាក ទល់មុខ​នឹង​ការិយា​សង្កាត់​មីន ប៊ូ​រី​កន្លែង​ដែល​ពួក​ប្រជាធិបតេយ្យ​បាន​ជួបជុំ​អ្នកគាំទ្រ​កាល​ពី​មួយ​ថ្ងៃ​មុន​។​ក្នុងពេល​ជាមួយគ្នា​ពួក​​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​រួមមាន​អតីតរដ្ឋមន្ត្រី​ការបរទេស​កា​ស៊ីត ភិរម្យ បាន​និយាយ​នៅ​ស្រុក​មួយ​នៃ​ខេត្ត​យ៉ាឡា​ហើយ​ប្រធាន​បទ​របស់គេ​រួម​មាន​ការចោទប្រកាន់​រដ្ឋាភិបា​ល​ថា​ប្រព្រឹត្ត​មិន​យុត្តិធម៌​ដល់​ជនរងគ្រោះ​នៃ​ទឹកជំនន់​និង​អំពើហិង្សា​ដែល​មាន​សិទ្ធិ​ទទួល​​សំណង​។​ពួកគេ​ក៏​និយាយ​អំពី​ថ្លៃ​កសិផល​ថោក ពង្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​និង​ការផ្សះផ្សារ​ជាតិ​៕

ដំណឹងអន្តរជាតិផ្សេងទៀត

រដ្ឋាភិបាល​អាមេរិក​ប្រឈម​នឹង​ហានិភ័យ "​បិទទ្វា​" ជា​លើក​ទី​២ (ថ្ងៃទី 31 កក្កដា 2015)

ប៉ូលីស​រុស្ស៊ី​បើ​កបំ​បុក​រថយន្ត​ច្រាសទិស ដើម្បី​សង្គ្រោះ​កូនសិស្ស ៣០០ នាក់​ (ថ្ងៃទី 31 កក្កដា 2015)

រកឃើញ​ឃ្លាំង​ទ្រព្យ​តម្លៃ​លាន​ដុល្លារ ក្នុង​នាវា​១​គ្រឿង​លិច​មុននេះ ៣០០ ឆ្នាំ​ (ថ្ងៃទី 31 កក្កដា 2015)

បំណាក់​ដី​នៅ​នេ​ប៉ាល់​សម្លាប់​មនុស្ស​២៩​នាក់​និង​ជាង​១០​នាក់​បាត់​ខ្លួន​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ (ថ្ងៃទី 31 កក្កដា 2015)

​រកឃើញ​ផ្លូវ​រូង​ក្រោម​ដី​ ពី​ចិន​ទៅដល់​រុស្ស៊ី​ (ថ្ងៃទី 30 កក្កដា 2015)

រកឃើញ​បំណែក​យន្តហោះ នាំ​ឲ្យ​មានការ​រំពឹងទុក​ថា​វា​អាចជា​បំណែក​យន្តហោះ​ម៉ាឡេស៊ី​MH370 (ថ្ងៃទី 30 កក្កដា 2015)

វិទ្យាស្ថានខុងជឺ របស់ចិន​ដែល "បើក" ពុំស្របច្បាប់ត្រូវរុស្ស៊ី​ទាមទារឲ្យបិទទ្វា (ថ្ងៃទី 29 កក្កដា 2015)

​ ឪពុក​តិរច្ឆាន​ញាត់កូនចូលវ៉ាលីស បំរុង​យកទៅលក់ (ថ្ងៃទី 29 កក្កដា 2015)

ចិន​ ទប់ស្កាត់​យន្តហោះ​ឡាវ មិន​ឲ្យ​ចូល "​តំបន់​សម្គាល់​អត្តសញ្ញាណ​ការពារ​អាកាស​" (ថ្ងៃទី 29 កក្កដា 2015)

ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ទឹកជំនន់​ សម្លាប់​មនុស្ស​ ៨១ ​នាក់ ​នៅ​ប៉ា​គី​ស្ថាន​ (ថ្ងៃទី 29 កក្កដា 2015)