លោកស្រី​ស៊ូ​ជី​ត្រូវបាន​ប្រគល់​ស​ញ្ញ​ប័ត្រ​បណ្ឌិត​កិ​ត្តិ​យស​ក្នុង​ទីក្រុង Oxford ដែល​លោកស្រី​ហៅថា​ផ្ទះ​របស់ខ្លួន​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

លោកស្រី​ស៊ូ​ជី​ត្រូវបាន​ប្រគល់​ស​ញ្ញ​ប័ត្រ​បណ្ឌិត​កិ​ត្តិ​យស​ក្នុង​ទីក្រុង Oxford ដែល​លោកស្រី​ហៅថា​ផ្ទះ​របស់ខ្លួន​

ថ្ងៃទី 21 មិថុនា 2012, 09:38:AM

Give our kids a better deal
លោកស្រី​ស៊ូ​ជី​ត្រូវបាន​ប្រគល់​ស​ញ្ញ​ប័ត្រ​បណ្ឌិត​កិ​ត្ត​យស​ក្នុង​ទីក្រុង Oxford

 
​លោកស្រី​អ៊ុង សាន​ស៊ូ​ជី បាន​និយាយថា លោកស្រី​មាន​សេចក្តីរំភើប​រីករាយ​ខ្លាំងណាស់​កាលពី​ថ្ងៃ​ពុធ​ខណៈដែល​លោកស្រី​ត្រូវ​បានប្រគល់​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​កិត្តិយស​ដោយ​សាកលវិទ្យាល័យ Oxford នៅក្នុង​ទីក្រុង Oxford ជាទី​ដែល​លោកស្រី​បាន​សិក្សា និង មើលថែ​គ្រួសារ​ដែល​ក្រោយមក​លោកស្រី​បាន​ទុក​ពួកគេ​ឲ្យ​នៅឯ​កា ។​

​មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​រូបនេះ​ក៏បាន​អំពាវនាវ​ឲ្យ​សាកលវិទ្យាល័យ​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​ជួយ​អប់រំ​និស្សិត​ជំនាន់​ក្រោយៗ​ដែល​អាចដឹកនាំ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ពី​ការគ្រប់គ្រង​ដោយ​យោធា​មកកាន់​លទ្ធិប្រជាធិបតេយ្យ ។​

​លោកស្រី​ស៊ូ​ជី​អាយុ ៦៧ ឆ្នាំ បាន​ថ្លែង​បន្ទាប់ពី​លោកស្រី​ត្រូវ​បានប្រគល់​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​កិត្តិយស​ជំនាញ​ច្បាប់រដ្ឋប្បវេណី​នៅក្នុង​សាល Sheldonian Theatre ដែល​សង់​ក្នុង​សតវត្សរ៍​ទី ១៧ របស់​សាកលវិទ្យាល័យ Oxford ថា "​ថ្ងៃនេះ​ខ្ញុំ​ពិត​ជាមាន​សេចក្តីរំភើប​រីករាយ​យ៉ាងខ្លាំង ។ អំឡុង​ឆ្នាំ​ដ៏​លំបាក​ទាំងនោះ​ខ្ញុំ​បាន​ចំណាយពេល​ក្រោម​ការជាប់​ឃុំ​ក្នុងផ្ទះ ខ្ញុំ​នឹក​ដល់​អនុស្សាវរីយ៍​រប​ស់​ខ្ញុំ​នៅ​ទីក្រុង Oxford ។ ពួកគេ​បាន​ជួយ​ខ្ញុំ​ឲ្យ​ចេះ​ប្រឈម​បញ្ហា​ដែល​ខ្ញុំ​បាន​ជួបប្រទះ​" ។​

​ស្លៀក​ពាក់អាវ​ប្រពៃណី​បុរាណ​ក្រោម​រ៉ូ​ប​សម្លៀកបំពាក់​ទទួល​ស​ញ្ញា​ប័ត្រ​ពណ៌​ក្រហមឆ្អិនឆ្អៅ រួមជាមួយ​ផ្កា​សៀត​ក្នុង​សក់​ក្រោម​មួក​កាំ​ម្ញី​ពណ៌​ខ្មៅ លោកស្រី​ស៊ូ​ជី​ញញឹម​យ៉ាង​ស្រស់​ខណៈដែល​លោកស្រី​បានទទួល​សន្លឹក​សញ្ញាប័ត្រ​ពី​សាកលវិទ្យាធិការ លោក​គ្រី​ស ផា​ថិ​ន ដែលជា​អតីត​អភិបាលក្រុង​ហុងកុង ។​

​បន្ទាប់ពី​ការ​ថ្លែង​របស់លោក​ស្រី​រួច លោកស្រី​ត្រូវបាន​ទះដៃ​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់​ទស្សនិកជន​ជា​សាស្ត្រាចារ្យ និង និស្សិត​ជាង ១០០០ នាក់​មកពី​សាកលវិទ្យាល័យ Oxford ជាទី​ដែល​លោកស្រី​ធ្លាប់​សិក្សា​នយោបាយ ទស្សន​វិទ្យា និង សេដ្ឋសាស្ត្រ​នៅ​ពាក់កណ្តាល​ទសវត្សរ៍ ១៩៦០ ៕

ដំណឹងអន្តរជាតិផ្សេងទៀត

​ជណ្តើរយន្ត​នៅ​សៀង​ហែ ផ្តាច់​យក​ជើង​របស់​កម្មករ​អនាម័យ​ (ថ្ងៃទី 4 សីហា 2015)

IS ត្រូវ​ស្រី​បីនាក់​បោកប្រាស់​លុយ​តាម​ប្រព​ន្ធ័​អ៊ិន​ធឺ​ណែ​ត​ (ថ្ងៃទី 4 សីហា 2015)

ប្តី​ប្រពន្ធ​អតីត​ប្រធានាធិបតី​ឝ្លី​ន​តុ​ន រកចំណូលបាន ១៤០ លាន​ដុល្លារ​ក្នុងអំឡុងពេល​៨​ឆ្នាំ​ (ថ្ងៃទី 4 សីហា 2015)

ការចាប់​ជំរិត​សម័យ​បច្ចេកវិទ្យា​-​ប្រការ​ឝ្រោះ​ថ្នាក់​នៅពេល​ដាក់​រូប​កូន​នៅលើ​ប្រព​ន្ធ័​អ៊ិន​ធើ​ណែ​ត​ (ថ្ងៃទី 4 សីហា 2015)

ទឹកជំនន់​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​ជាង​១០០​នាក់​ (ថ្ងៃទី 4 សីហា 2015)

វ៉ាក់សាំង Ebola ធ្វើការ​សាកល្បង​ទទួលបាន​ជោគជ័យ​ (ថ្ងៃទី 3 សីហា 2015)

នាយករដ្ឋមន្ត្រី​កាណាដា រំលាយ​សភា អំពាវនាវ​ឲ្យ​បោះឆ្នោត​សកល​ឡើងវិញ​ (ថ្ងៃទី 3 សីហា 2015)

រកឃើញ​វ៉ា​លី​ស​មួយ នៅក្បែរ​កន្លែង ដែល​គេ​ប្រទះឃើញ​បំណែក​យន្តហោះ ហើយ​សង្ស័យថា ជា​របស់ MH370 (ថ្ងៃទី 3 សីហា 2015)

យន្តហោះ​ចុះចត​ជាបន្ទាន់ ដោយសារ​សត្វ​កណ្តុរ​ (ថ្ងៃទី 3 សីហា 2015)

បុរស​ម្នាក់ បាន​ក្លាយជា​ឪពុក​ទារក ១០ នាក់ ក្នុង​រយៈពេល ៤ ខែ​ (ថ្ងៃទី 3 សីហា 2015)