ពិភពលោក​ត្រូវតែ​គិត​ឡើងវិញ​អំពី​គោលនយោបាយជីវឥន្ធនៈដើម្បី​ចៀសវាង​វិបត្តិ​ស្បៀងអាហារ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ពិភពលោក​ត្រូវតែ​គិត​ឡើងវិញ​អំពី​គោលនយោបាយជីវឥន្ធនៈដើម្បី​ចៀសវាង​វិបត្តិ​ស្បៀងអាហារ​

ថ្ងៃទី 11 សីហា 2012, 01:56:PM

Give our kids a better deal
គ្រោះរាំងស្ងួតនៅអាមេរិកកំពុងបំផ្លាញផលកសិកម្មអាមេរិកនិងមានការអំពាវនាវអោយកាត់បន្ថយការយកពោតទៅផលិតអេតាណុល

 
​​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​និង​ទីផ្សារ​របស់​ទីភ្នាក់ងារ​ស្បៀងអាហារ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​សុក្រ​ថា ទីភ្នាក់ងារ​ស្បៀងអាហារ​របស់​អ្នកការ​សហប្រជាជាតិ​ច​ង់​បើក​កិច្ចពិភាក្សា​ម្តងទៀត​លើ​គោលនយោបាយ​ជីវឥន្ធនៈ និង​សម្លឹង​រក​ផ្លូវ​ដើម្បី​ធ្វើ​ឲ្យ​គោលនយោបាយ​ទាំងនោះ​កាន់តែ​ងាយ​បត់បែន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​វិបត្តិ​ស្បៀងអាហារ​។​
​ 
​លោក ដេវីដ ហា​ល្លាម ប្រធាន​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​តាម​ទូរ​សព្ទ​ថា "​យើង​កំពុង​ព្យាយាម​បើក​កិច្ចពិភាក្សា​ជា​អន្តរជាតិ​ខ្លះៗ​ទៅលើ​ប្រធានបទ​នេះ​"​។​
​ 
​គាត់​បាន​និយាយថា "​ចំណុច​សំខាន់​របស់​ពួកយើង​មិនមែន​ថា គួរតែមាន​គោលនយោបាយ​ជីវឥន្ធនៈ​នោះទេ ប៉ុន្តែ​ថា​គួរតែ​ជា​គោលនយោបាយ​ប្រេង​ចម្រាញ់​ដែល​អាច​បត់បែន​យ៉ាង​ងាយ​បំផុត​"​។​
​ 
​ការព្រមាន​ជាស​កល​លើ​វិបត្តិ​ស្បៀងអាហារ​ដែល​កើតមាន​ផ្ទួនៗ​នៅ​ឆ្នាំ​២០០៧​និង​២០០៨ បាន​កើន​រឹតតែ​ខ្លាំង បន្ទាប់ពី​ទិន្នន័យ​ចេញពី​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម បានបង្ហាញ​តម្លៃ​អាហារ​បាន​លោត​ឡើង​៦​ភាគរយ​នៅក្នុង​ខែកក្កដា​។ គ្រោះរាំងស្ងួត​ជាច្រើន​កន្លែង​បាន​បណ្តាល​ឲ្យ​មានការ​កើនឡើង​យ៉ាងគំហុក​នៃ​ថ្លៃ​ធញ្ញជាតិ ខណៈដែល​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក បាន​កាត់បន្ថយ​បរិមាណ​ផលិតកម្ម​ពោត​របស់ខ្លួន​៕

ដំណឹងអន្តរជាតិផ្សេងទៀត

ពលរដ្ឋ​ថៃ នៅតែ​បន្ត​ជជែក​គ្នា​អំពី​ឥរិយាបទ​នៃ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ (ថ្ងៃទី 6 កក្កដា 2015)

គ្រោះថ្នាក់​នៅ​សួនសត្វ​មួយ​នៅ​ថៃ​សម្លាប់​មនុស្ស ៤​នាក់​និង​របួស ជាង​៣០ នាក់​ (ថ្ងៃទី 6 កក្កដា 2015)

បារាំង​និង​ចិន​សំរេចបាន​កិច្ចព្រមព្រៀង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ (ថ្ងៃទី 4 កក្កដា 2015)

ចិន​និង​សិង្ហ​បុរី សន្យា​រិត​ចំណង​ទ្វេរ​ភាគី​ (ថ្ងៃទី 4 កក្កដា 2015)

បុរស​ដ៏​មានអំណាច​បំផុត​របស់​វៀតណាម​ទៅ​បំពេញ​ទស្សនៈកិច្ច​នៅ​អាមេរិក​ (ថ្ងៃទី 4 កក្កដា 2015)

អាជ្ញាធរ​ចិន​រិត​បន្តឹង​សន្តិសុខ​នៅ​ទីក្រុង​ប៉េកាំង​ដោយ​បារម្ភ​ការវាយប្រហារ​ភេ​វរ​កម្ម​ (ថ្ងៃទី 2 កក្កដា 2015)

យី​ង​ឡាក់ មិន​ចូល​បំភ្លឺ​រឿង​ចោទប្រកាន់​អំពី​អំពើពុករលួយ​រឿង​គម្រោង​ទិញស្រូវ​ (ថ្ងៃទី 2 កក្កដា 2015)

ថៃ​មាន​ម​ហិ​ច្ឆិ​តាច​ង់​ក្លាយជា​ហាប់​នៃ​រថយន្ត​Hybrid និង រថយន្ត​ប្រើ​អគ្គីសនី​ (ថ្ងៃទី 1 កក្កដា 2015)

ចិន​កំពុងតែ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ប្រឆាំងនឹង បទល្មើស​បរិស្ថាន​ (ថ្ងៃទី 1 កក្កដា 2015)

ផ្ល​យ មេ​វ៉េ​ឌ័​រ កំពុង​បញ្ជា​ទិញ​រថយន្ត​មួយគ្រឿង​តម្លៃ ៤,៨ លាន​ដុល្លារ​ (ថ្ងៃទី 1 កក្កដា 2015)