​ជនជាតិ​អង់គ្លេស​ឈ្នះ​រង្វាន់​ឯតទគ្គកម្ម​២៩២​លាន​ដុល្លារ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​ជនជាតិ​អង់គ្លេស​ឈ្នះ​រង្វាន់​ឯតទគ្គកម្ម​២៩២​លាន​ដុល្លារ​

ថ្ងៃទី 11 សីហា 2012, 02:11:PM

Give our kids a better deal
​ឆ្នោត EuroMillions បានចាប់ផ្តើម​បើក​នៅក្នុង​ឆ្នាំ​២០០៤ ហើយ​ពេលនេះ​ត្រូវបាន​លេង​ដោយ​ប្រទេស​ចំនួន​ប្រាំបួន​ពាសពេញ​អឺរ៉ុប

 
​​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ម្ចាស់សន្លឹកឆ្នោត​ម្នាក់​នៅក្នុង​ប្រទេស​អង់គ្លេស​បានឈ្នះ​រង្វាន់​ឆ្នោត​ឯតទគ្គកម្ម​១៩០​លាន​អឺរ៉ូ (២៣៣លាន​ដុល្លា​រអាមេរិក​) នៅក្នុង​ឆ្នោត EuroMillions ។​
​ 
​អ្នកឈ្នះ​ដែល​អត្តសញ្ញាណ​មិនទាន់​ត្រូវបាន​ស្គាល់​នៅឡើយ បាន​យកឈ្នះ​លើ​ប្តី​ប្រពន្ធ​ជនជាតិ​ស្កុ​តលែ​ន​ដ៍ ដែល​បាន​ក្លាយជា​អ្នកឈ្នះឆ្នោត​ធំជាងគេ​បង្អស់​ដែល​ធ្លាប់មាន​របស់​អឺរ៉ុប នៅក្នុង​ខែកក្កដា​ឆ្នាំមុន នៅពេលដែល​ពួកគាត់​បាន​កើប​លុយ​១៨៥​លាន​អឺរ៉ូ​។​
​ 
​ប៉ុន្តែ​អត្រា​ប្តូរប្រាក់​អឺរ៉ូ​បច្ចុប្បន្នមានន័យថា រង្វាន់​នេះ​មាន​ចំនួន​តិច​ជាងគិត​ជា​លុយ​ផោន ជាង​រង្វាន់​១៦១​លាន​ផោន (៣១៤​លាន​ដុល្លារ​) ដែល​ឈ្នះ​ដោយ​លោក ស្កុ​ត​ស៍ ខូលីននិង​អ្នកស្រី គ្រី​ស វែ​រ។​
​ 
​អ្នកនាំពាក្យ​ឆ្នោតជាតិ​របស់​ប្រទេស​អង់គ្លេស​ម្នាក់​បាន​និយាយថា "​សំណាង​កំពុង​ធ្លាក់​ទៅលើ​ជនជាតិ​អង់គ្លេស​ម្តងទៀត​យ៉ាងច្បាស់ ជាមួយនឹង​ការ​ឈ្នះឆ្នោត EuroMillions ដ៏​ធំ​នៅ​ឆ្នាំនេះ ដែលជា​រង្វាន់​ធំ​បំផុត​ទី​ប្រាំពីរ​ដែល​ត្រូវ​បានឈ្នះ​នៅក្នុង​ឆ្នាំ​២០១២"​។​
​ 
​"​យើង​មាន​ស្រា​ស​ម្ប៉ា​ញ​ច្រើនណាស់​នៅលើ​ទឹកកក ហើយ​យើង​ទ​ង្ទឹ​ង​រង់ចាំ​ស្វាគមន៍​ម្ចាស់ឆ្នោត​ដែលមាន​សំណាង​ចូលមក​កាន់​ក្លឹប​មហាសេដ្ឋី​ឆ្នោតជាតិ​"​។​
​ 
​លេខ​ឈ្នះឆ្នោត​ធំ EuroMillions គឺ ៥០, ២១, ១៧, ៤៨ និង ១១ ហើយ​លេខ​តារា​សំណាង (Lucky Star) គឺ ០៩ និង ១០​។ អ្នកឈ្នះ​រង្វាន់​ធំ​នេះ​មានឱកាស​មួយ​ក្នុងចំណោម​ឱកាស​១១៦.៥៣១.៨០០​នៃ​ការ​ឈ្នះ​លេខ​សំណាង​។​
​ 
​ឆ្នោត EuroMillions បានចាប់ផ្តើម​បើក​នៅក្នុង​ឆ្នាំ​២០០៤ ហើយ​ពេលនេះ​ត្រូវបាន​លេង​ដោយ​ប្រទេស​ចំនួន​ប្រាំបួន​ពាសពេញ​អឺរ៉ុប ដែល​រួមមាន​ប្រទេស​អូស្ត្រាលី​, បែលហ្ស៊ិក​, អង់គ្លេស​, បារាំង​, អៀរ​ឡង់​, លុច​សំបួ​, ព័រទុយហ្កាល់​, អេ​ស្ប៉ា​ញ និង ស្វ៊ី​ស​៕

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​នឹង​សាកល្បង​មី​ស៊ី​ល​ថ្មី​ប្រឆាំង​ផ្កាយរណប ដោយមាន​សមត្ថភាព​បំផ្លាញ​ប្រព័ន្ធ​បញ្ជូន​ព័ត៌មាន​សត្រូវ​ (ថ្ងៃទី 10 ធ្នូ 2016)

មនុស្ស​រាប់រយ​នាក់​បាត់​ខ្លួន​ បន្ទាប់ពី​រត់ចេញ​ពី​ទីក្រុង​អា​ឡេ​ប៉ូ​ភាគ​ខាងកើត​ស៊ី​រី​ (ថ្ងៃទី 10 ធ្នូ 2016)

​លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​ជំរុញ​ឲ្យ​ទៅ​មើល​ស្ថានភាព​នៅ​រដ្ឋ​រ៉ា​ឃី​ន​ដែលមាន​វិបត្តិ​ធ្ងន់ធ្ងរ​ (ថ្ងៃទី 9 ធ្នូ 2016)

កូរ៉េខាងជើង ​អាចមាន​សមត្ថភាព​បាញ់​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ (ថ្ងៃទី 9 ធ្នូ 2016)

ក្រុម​អ្នក​សង្គ្រោះ​រុករក​អ្នក​នៅរស់ ខណៈដែល​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​នេះ​បាន​កើនឡើង​ដល់​៩៧​នាក់​ (ថ្ងៃទី 8 ធ្នូ 2016)

យន្តហោះ​ប៉ា​គី​ស្ថាន​ធ្លាក់​, មនុស្ស​៤៨​នាក់​នៅលើ​យន្តហោះស្លាប់​ទាំងអស់​ (ថ្ងៃទី 8 ធ្នូ 2016)

​ចំនួន​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​កម្លាំង ៦,៥ រិច​ទ័​រ នៅ​ឥណ្ឌូនេស៊ី បាន​កើន​ឡើងដល់​៥២​នាក់​ (ថ្ងៃទី 7 ធ្នូ 2016)

មនុស្ស​២៤​នាក់​ស្លាប់​ក្នុងការ​រញ្ជួយ​ដី​កម្លាំង ​៦,៥ រិច​ទ័​រ នៅ​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ​ (ថ្ងៃទី 7 ធ្នូ 2016)

​រញ្ជួយ​ដី​កម្លាំង​៦,៤ រិច​ទ័​រ​នៅ​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ (ថ្ងៃទី 7 ធ្នូ 2016)

វៀតណាម​ដាក់ទោស​អ្នកនិពន្ធ​២​នាក់​នៃ​កាសែត​ដ៏​ល្បី​មួយ​ជុំវិញ​ការចុះផ្សាយ​មិន​ពិត​អំពី​ទឹកត្រី​មាន​សារធាតុពុល (ថ្ងៃទី 6 ធ្នូ 2016)