មនុស្ស​ជាច្រើន តវ៉ា​នៅ​ទីក្រុង​ឡុង ទាមទារ​ឲ្យ​ជួយ​អ្នក​ជនរងគ្រោះ នៃ​ហេតុការណ៍​អគ្គិភ័យ លេប​ត្របាក់​អគារ​កំពស់ ២៤​ជាន់​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

មនុស្ស​ជាច្រើន តវ៉ា​នៅ​ទីក្រុង​ឡុង ទាមទារ​ឲ្យ​ជួយ​អ្នក​ជនរងគ្រោះ នៃ​ហេតុការណ៍​អគ្គិភ័យ លេប​ត្របាក់​អគារ​កំពស់ ២៤​ជាន់​

ថ្ងៃទី 17 មិថុនា 2017, 11:37:AM

មនុស្ស​ជាច្រើន​នាក់ បានធ្វើ​ការតវ៉ា នៅក្នុង​ទីក្រុង​ឡុង​ដ៍ នៅ​ថ្ងៃ​សៅ​រិ៍ ដើម្បី​ទាមទារ​ឲ្យ​មានការ​គាំទ្រ និង​ជួយ​ដល់​ជនរងគ្រោះ នៃ​ហេតុការណ៍​ឆេះ​អគារ​កំពស់ ២៤​ជាន់​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC ។​

​មនុស្ស​ប្រែល ៦០ នាក់ បាន​សំរុកចូល​ទៅក្នុង​សាល​សាលាក្រុង Kensington និង Chelsea ខណៈដែល​សមាជិក និង​សាធារណជន​ជាច្រើន បាន​និយាយថា អ្នក​គ្មាន​ផ្ទះសម្បែង (​ជនរងគ្រោះ​នៃ​អគ្គិភ័យ​) ត្រូវការ​ជំនួយ នៅពេល​ឥឡូវនេះ​។​

​មនុស្ស​ជាច្រើន បាន​ប្រមូល​ផ្តុំគ្នា នៅ​ខាងក្រៅ​សាល​មួយកន្លែង ដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស អ្នកស្រី Theresa May បាន​ជួប​ជាមួយនឹង​ជនរងគ្រោះ ដែល​រួចផុតជីវិត​ពី​គ្រោះ​អគ្គិភ័យ​។​

​អ្នកស្រី Theresa May បានអនុម័ត​ថវិការ​ចំនួន ៥​លាន​ផោន សំរាប់​ទិញ​សំលៀកបំពាក់ ចំណីអាហារ និង​គ្រឿង​ផ្ត​ត់​ផ្គង់​ចាំបាច់ សំរាប់​ជួយ​ជនរងគ្រោះ​។​

​គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង ពាក់​កណ្តាលអធ្រាត្រ ថ្ងៃ​ពុធ បាន​បំផ្លាញ​អគារ​កំពស់ ២៤ ជាន់ ហើយ​សំលាប់​មនុស្ស​ចំនួន ៣០ រហូតមក​ដល់ពេល​។ ចំនួន​អ្នកស្លាប់ ត្រូវគេ​រំពឹងថា នឹង​អាច​កើនឡើង​លើស​នេះ ខណៈដែល​ក្រុម​ជួយសង្គ្រោះ មិន​រំពឹងថា នឹង​រកឃើញ​អ្នករ​នៅ​រស់រានមានជីវិត នៅក្នុង​អគារ​នោះឡើយ​។​

​បើតាម​សេចក្តីរាយការណ៍​របស់ BBC ចំនួន​អ្នក​បាត់​ខ្លួន ត្រូវគេ​ប៉ាន់​ស្មានថា មាន​ប្រហែល ៧០​នាក់ ៕N​/S



ដំណឹងអន្តរជាតិផ្សេងទៀត

១៤០​នាក់ ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ពេល​រថយន្ត​ដឹក​សាំង ត្រូវ​ភ្លើង​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ​ (ថ្ងៃទី 26 មិថុនា 2017)

​មនុស្ស​ជាង ១០០ នាក់ បាត់​ខ្លួន​ក្នុង​ហេតុការណ៍ បាក់​ដី​នៅ​ចិន​ (ថ្ងៃទី 24 មិថុនា 2017)

​នាវាចម្បាំង និង​នាវាមុជទឹក រុស្ស៊ី​បាញ់​មី​ស៊ី​ល វាយប្រហារ ISIS នៅ​ស៊ី​រី​(មានវីដេអូ) (ថ្ងៃទី 24 មិថុនា 2017)

​ជិត ១០០​នាក់​ស្លាប់ និង​របួស ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក នៅ​អាហ្គានីស្ថាន​ (ថ្ងៃទី 23 មិថុនា 2017)

​អតីតមន្ត្រី​ការទូត​អាមេរិក ប្រឈម​ទោស​អស់​មួយជីវិត ពីបទ​ផ្តល់​ឯកសារ សម្ងាត់​ដល់​ចិន​ (ថ្ងៃទី 23 មិថុនា 2017)

​ពិតជា​មិនធម្មតា​មែន​! អ្នកបាញ់​ស៊ី​បម្នាក់ បាញ់សំលាប់​ពួក IS ពី​ចំងាយ ជាង ៣ គីឡូម៉ែត្រ​ (ថ្ងៃទី 23 មិថុនា 2017)

​កូរ៉េខាងជើង សាកល្បង​ម៉ាស៊ីន បាញ់​គ្រាប់​រ៉ុក្កែត សម្រាប់​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ (ថ្ងៃទី 23 មិថុនា 2017)

យន្តហោះ​ប្រតិ​កម្មណា​តូ ហោះ​មក​កៀក​យន្តហោះ​រដ្ឋមន្ត្រីការបរទេស​រុស្សី តែ​ត្រូវ​ដេញ​ឲ្យ​ហោះ​ត្រឡប់​ទៅវិញ​ (ថ្ងៃទី 22 មិថុនា 2017)

​អ្នកទោស ៦​នាក់ នឹងត្រូវ​ប​ន្ឋូ​រ​បន្ថយទោស ដោយសារ​បាន​ជួយ ជីវិត​មន្ត្រី​ពន្ធនាគារ​ (ថ្ងៃទី 22 មិថុនា 2017)

ស្តេច​ថៃ ត្រូវ​ក្មេងប្រុស​ពីរ​នាក់ បាញ់​ដោយ​កាំភ្លើង​ខ្យល់​ (ថ្ងៃទី 22 មិថុនា 2017)