​ឈ្នះ​រង្វាន់​ធំ ៤៣ លាន​ដុល្លា តែ​ខាង​កាស៊ីណូ គ្រាន់តែ​ផ្តល់​អាហារ ពេល​ល្ងាច​មួយពេល តម្លៃ ២,២៥ ដុល្លារ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​ឈ្នះ​រង្វាន់​ធំ ៤៣ លាន​ដុល្លា តែ​ខាង​កាស៊ីណូ គ្រាន់តែ​ផ្តល់​អាហារ ពេល​ល្ងាច​មួយពេល តម្លៃ ២,២៥ ដុល្លារ​

ថ្ងៃទី 17 មិថុនា 2017, 11:45:AM

ស្ត្រី​អាមេរិកាំង​ម្នាក់ បាន​ប្តឹង​កាស៊ីណូ​មួយ ដែល​បានផ្តល់​ត្រឹម​អាហារ ពេល​ល្ងាច​មួយពេល តម្លៃ ២,២៥ ដុល្លារ ដល់​នាង ជំនួស​ឲ្យ​ការផ្តល់ប្រាក់​រង្វាន់​ធំ ៤៣ លាន​ដុល្លារ ដល់​នាង ដែល​ឈ្នះ​ក្នុង​ការលេង​ហ្គេមរ​ង្វិ​ល (Slot machine)​។​

​ខាង​កាស៊ីណូ បាន​ប្រាប់​ស្ត្រី​អាមេរិក​នោះ​ថា Slot machine ដែលមាន​បង្ហាញ​រង្វាន់​ធំ ៣៤ លាន​ដុល្លារ គឺមាន​បញ្ហា ហើយ​បានផ្តល់​អាហារ ពេល​ល្ងាច ជា​សាច់​អាំង​ដល់​នាង​។ នេះ​បើតាម​ការចេញផ្សាយ របស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍​នេះ​។​

​ស្ត្រី​អាមេរិក​ម្នាក់ ឈ្មោះ Katrina Bookman បាន​ថតរូប​ជាមួយនឹង ហ្គេមរ​ង្វិ​ល ដែល​បង្ហាញ​ប្រាប់​រង្វាន់​ធំ ចំនួន ៤២.៩៤៩.៦៧២,៧៦ ដុល្លារ នៅកាស៊ី​ណូ World Resort នៅក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក កាលពី​ខែសីហា ឆ្នាំមុន​។ ប៉ុន្តែ​នាង​ត្រូវបាន​គេ​នាំចេញ មក​ខាងក្រៅ​កាស៊ីណូ និង​ប្រាប់​នាង នៅ​ថ្ងៃ​បន្ទាប់​ថា នាង​បានតែ​ត្រឹម ២,២៥ លាន​ដុល្លារ​ទេ​។​

​មេធាវី​របស់​នាង ឈ្មោះ Alan Ripka បាន​និយាយថា កូនក្តី​របស់គាត់ មាន​សិទ្ធិ​ទទួលបាន​ប្រាប់​ពេញលេញ ដែល​បានបង្ហាញ លើ​ហ្គេមរ​ង្វិ​ល​នោះ​។​

​បើតាម​បណ្តឹង ដែល​បានដាក់​ប្តឹង នៅ​តុលាការ​កំពូល Queens Country បាន​និយាយថា ហ្គេមរ​ង្វិ​ល​នោះ បញ្ចេញ​សម្លេង​កណ្តឹង មាន​សំលេង និង​ភ្លើង ព្រមទាំង​មាន​សារ​នៅលើ​វា ដោយ​ប្រាប់ថា Katrina Bookman ឈ្នះ​រង្វាន់​ធំ​។​

​ទោះបីយ៉ាងណា​ក៍ដោយ អ្នកនាំពាក្យ​កាស៊ីណូ Resort World បាន​និយាយថា នៅពេលនោះ គឺ​ហ្វេមរ​ង្វិ​ល​ខូច​។​

​មេធាវី​របស់​នាង បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ថា នៅពេលនោះ ខាង​កាស៊ីណូ មិនមាន​ការឆ្លើយតប​នឹង​សំណើ ដែល​បានស្នើ​ឲ្យ មានការ​ពន្យល់​អំពី ថា​តើ​ម៉ាស៊ីន​នោះ ខូច​តាមរបៀប​ណា ៕N​/S


ដំណឹងអន្តរជាតិផ្សេងទៀត

១៤០​នាក់ ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ពេល​រថយន្ត​ដឹក​សាំង ត្រូវ​ភ្លើង​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ​ (ថ្ងៃទី 26 មិថុនា 2017)

​មនុស្ស​ជាង ១០០ នាក់ បាត់​ខ្លួន​ក្នុង​ហេតុការណ៍ បាក់​ដី​នៅ​ចិន​ (ថ្ងៃទី 24 មិថុនា 2017)

​នាវាចម្បាំង និង​នាវាមុជទឹក រុស្ស៊ី​បាញ់​មី​ស៊ី​ល វាយប្រហារ ISIS នៅ​ស៊ី​រី​(មានវីដេអូ) (ថ្ងៃទី 24 មិថុនា 2017)

​ជិត ១០០​នាក់​ស្លាប់ និង​របួស ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក នៅ​អាហ្គានីស្ថាន​ (ថ្ងៃទី 23 មិថុនា 2017)

​អតីតមន្ត្រី​ការទូត​អាមេរិក ប្រឈម​ទោស​អស់​មួយជីវិត ពីបទ​ផ្តល់​ឯកសារ សម្ងាត់​ដល់​ចិន​ (ថ្ងៃទី 23 មិថុនា 2017)

​ពិតជា​មិនធម្មតា​មែន​! អ្នកបាញ់​ស៊ី​បម្នាក់ បាញ់សំលាប់​ពួក IS ពី​ចំងាយ ជាង ៣ គីឡូម៉ែត្រ​ (ថ្ងៃទី 23 មិថុនា 2017)

​កូរ៉េខាងជើង សាកល្បង​ម៉ាស៊ីន បាញ់​គ្រាប់​រ៉ុក្កែត សម្រាប់​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ (ថ្ងៃទី 23 មិថុនា 2017)

យន្តហោះ​ប្រតិ​កម្មណា​តូ ហោះ​មក​កៀក​យន្តហោះ​រដ្ឋមន្ត្រីការបរទេស​រុស្សី តែ​ត្រូវ​ដេញ​ឲ្យ​ហោះ​ត្រឡប់​ទៅវិញ​ (ថ្ងៃទី 22 មិថុនា 2017)

​អ្នកទោស ៦​នាក់ នឹងត្រូវ​ប​ន្ឋូ​រ​បន្ថយទោស ដោយសារ​បាន​ជួយ ជីវិត​មន្ត្រី​ពន្ធនាគារ​ (ថ្ងៃទី 22 មិថុនា 2017)

ស្តេច​ថៃ ត្រូវ​ក្មេងប្រុស​ពីរ​នាក់ បាញ់​ដោយ​កាំភ្លើង​ខ្យល់​ (ថ្ងៃទី 22 មិថុនា 2017)