​អ្នកដំណើរ ២៦ នាក់រងរបួស ពេល​ខ្យល់​កួច​វាយប្រហារ​យន្តហោះចិន​មួយគ្រឿង តែ​សំណាងល្អ​យន្តហោះមិន​ធ្លាក់​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​អ្នកដំណើរ ២៦ នាក់រងរបួស ពេល​ខ្យល់​កួច​វាយប្រហារ​យន្តហោះចិន​មួយគ្រឿង តែ​សំណាងល្អ​យន្តហោះមិន​ធ្លាក់​

ថ្ងៃទី 19 មិថុនា 2017, 11:20:AM

មនុស្ស​យ៉ាងតិច​ចំនួន ២៦​នាក់ បាន​រងរបួស បន្ទាប់ពី​ខ្យល់​គួច បាន​បោកបក់​ចំ​យន្តហោះ​មួយគ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Eastern Airlines ដែល​កំពុងធ្វើដំណើរ ពី​ទីក្រុង​ប៉ារីស ទៅកាន់​ទីក្រុង គុន​មីង (Kunming) នៃ​ខេត្ត​យូ​ណាន ប្រទេស​ចិន​។​

​អ្នកដំណើរ បាន​រងរបួស​បាក់ឆ្អឹង រយៈ​ក្បាល និង​របួស​ផ្សេងៗ​ទៀត នៅពេល​ខ្យល់​គួច បាន​វាយប្រហារ លើ​ជើងយន្តហោះ MU 774 ដែល​កំពុងធ្វើដំណើរ​ទៅកាន់ ទីក្រុង​គុន​មីង កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ​។ នេះ​បើតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ ស៊ិន​ហួ (Xinhua)​។​

​អ្នកដំណើរ​ចំនួន ៤​នាក់ បាន​រងរបួស​ធ្ងន់​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Eastern Airlines ក្រោយមក បាន​និយាយថា វា​គឺ​ពិតជា​ចាំបាច់ និង​មាន​សារៈសំខាន់​ណាស់ ដែល​អ្នកដំណើរ ពាក់​ខ្សែក្រវាត់ នៅពេល​យន្តហោះ ចុះចត​។​

​កាសែត​ចិន China Morning Post បាន​ដកស្រង់​សំដី អ្នកដំណើរ​ម្នាក់ ដែល​បាន​និយាយថា "​ខ្ញុំ​កំពុង​នៅលើ​យន្តហោះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នឹងមិន​អាច​នៅរស់​រាន មានជីវិត​ទៀត​ទេ​"​។ "​មនុស្ស​មួយចំនួន បាន​រងរបួស ហើយ​ក្នុងចំណោម​ពួកគេ មាន​ជាច្រើន​អ្នក ដែល​មិនបាន​ពាក់​ខ្សែក្រវាត់​"​។​

​នៅក្នុង​កំឡុងពេល​វាយ​ប្រហារ ដោយ​ខ្យល់​គួច ក្បាល និង​ស្មា របស់​អ្នកដំណើរ បាន​បុក​ជាមួយនឹង​ធ្នើ​ដាក់​ឥ​វ៉ាន់​៕N​/S

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)