ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រ​ទុយ​ហ្គា​ល់​សំលាប់​មនុស្ស​យ៉ាងតិច ៦០​នាក់​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ភ្លើង​ឆេះ​ព្រៃ​នៅ​ព័រ​ទុយ​ហ្គា​ល់​សំលាប់​មនុស្ស​យ៉ាងតិច ៦០​នាក់​

ថ្ងៃទី 19 មិថុនា 2017, 03:35:PM

មនុស្ស​យ៉ាងហោចណាស់​ចំនួន ៦០​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ដ៍​ធំ​នៅក្នុង​ប្រទេស​ព័រ​ទុយ​ហ្គា​ល​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត The Guadian​។​


​មនុស្ស​ជាច្រើន​បាន​ស្លាប់​នៅក្នុង​ឡាន​របស់​ពួកគេ ខណៈពេលដែល​ពួកគេ​ព្យាយាម​រត់​គេ​ពី​ភ្លើងព្រៃ ដែល​កើត​កាលពី​ថ្ងៃ​សៅ​រិ៍​កន្លងទៅនេះ​។​

​បុគ្គលិក​ពន្លត់​អគ្គិ​ភ័័​យា​ច្រើន​នាក់​ស្ថិត​ចំណោម​មនុស្ស​រងរបួស​៦០​នាក់​។​

​លោកនាយក​រដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់ អង់​តូ​ញ៉ូ គូ​ស្តា បាត់​ចាត់ទុក​ភ្លើង​ឆេះ​ព្រៃ​នេះ​ថា​គឺជា​សោកនាដកម្ម​ដ៍​ធំ​បំផុត​ដែល​បាន​មិន​ធ្លាប់​ជួប​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​ចំនួន​អ្នកស្លាប់​នៅក្នុង​ហេតុ​ការ​ដ៍​អាក្រក់​នេះ អាច​នឹង​កើនឡើង​។​

​លោក​ក៍​បានប្រកាស​ឲ្យ​មានការ​កាត់​ទុក្ខ​ចំនួន ៣​ថ្ងៃ​ផងដែរ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា ភ្លើងព្រៃ​នេះ​មិន​ងាយ​បង្ក្រាប​ទេ ដោយ​អ្នក​ពន្លត់ភ្លើង​ប្រមាណ​៦០០​នាក់​កំពុង​ប្រយុទ្ធ​នឹង​វា​នៅ​តំបន់​ប៉េ​ដ្រូ​ហ្កា​វ ហ្ក្រ​ង់​ដ៍ ។​

​ភ្លើងព្រៃ​ប្រមាណ​៦០​បាន​ផ្ទុះឡើង​នៅ​ទូទាំងប្រទេស​ព័រទុយហ្កាល់​កាលពី​យប់មិញ ហើយ​អ្នក​ពន្លត់ភ្លើង​ជិត​១.៧០០​កំពុង​តស៊ូ​ពន្លត់​វា​នៅ​ទូទាំងប្រទេស​។​

​អេ​ស្ប៉ា​ញ​បញ្ជូន​យន្តហោះ​ទម្លាក់​ទឹក​ពីរ​គ្រឿង​ទៅ​ជួយ​ពន្លត់ភ្លើង​នេះ និង​សហភាព​អឺរ៉ុប​ក​កំពុង​សហការ​ជាមួយ​ក្រុម​ពន្លត់ភ្លើង​និង​ជួយសង្គ្រោះ​អន្តរជាតិ​មួយ​។​

​គេ​មិនដឹងថា​តើ​អ្វី​ជា​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ទេ តែ​លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយថា រន្ទះ​អាចជា​មូលហេតុ​។​
 





ដំណឹងអន្តរជាតិផ្សេងទៀត

១៤០​នាក់ ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ពេល​រថយន្ត​ដឹក​សាំង ត្រូវ​ភ្លើង​ឆាបឆេះ យ៉ាង​សន្ធោសន្ធៅ​ (ថ្ងៃទី 26 មិថុនា 2017)

​មនុស្ស​ជាង ១០០ នាក់ បាត់​ខ្លួន​ក្នុង​ហេតុការណ៍ បាក់​ដី​នៅ​ចិន​ (ថ្ងៃទី 24 មិថុនា 2017)

​នាវាចម្បាំង និង​នាវាមុជទឹក រុស្ស៊ី​បាញ់​មី​ស៊ី​ល វាយប្រហារ ISIS នៅ​ស៊ី​រី​(មានវីដេអូ) (ថ្ងៃទី 24 មិថុនា 2017)

​ជិត ១០០​នាក់​ស្លាប់ និង​របួស ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក នៅ​អាហ្គានីស្ថាន​ (ថ្ងៃទី 23 មិថុនា 2017)

​អតីតមន្ត្រី​ការទូត​អាមេរិក ប្រឈម​ទោស​អស់​មួយជីវិត ពីបទ​ផ្តល់​ឯកសារ សម្ងាត់​ដល់​ចិន​ (ថ្ងៃទី 23 មិថុនា 2017)

​ពិតជា​មិនធម្មតា​មែន​! អ្នកបាញ់​ស៊ី​បម្នាក់ បាញ់សំលាប់​ពួក IS ពី​ចំងាយ ជាង ៣ គីឡូម៉ែត្រ​ (ថ្ងៃទី 23 មិថុនា 2017)

​កូរ៉េខាងជើង សាកល្បង​ម៉ាស៊ីន បាញ់​គ្រាប់​រ៉ុក្កែត សម្រាប់​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ (ថ្ងៃទី 23 មិថុនា 2017)

យន្តហោះ​ប្រតិ​កម្មណា​តូ ហោះ​មក​កៀក​យន្តហោះ​រដ្ឋមន្ត្រីការបរទេស​រុស្សី តែ​ត្រូវ​ដេញ​ឲ្យ​ហោះ​ត្រឡប់​ទៅវិញ​ (ថ្ងៃទី 22 មិថុនា 2017)

​អ្នកទោស ៦​នាក់ នឹងត្រូវ​ប​ន្ឋូ​រ​បន្ថយទោស ដោយសារ​បាន​ជួយ ជីវិត​មន្ត្រី​ពន្ធនាគារ​ (ថ្ងៃទី 22 មិថុនា 2017)

ស្តេច​ថៃ ត្រូវ​ក្មេងប្រុស​ពីរ​នាក់ បាញ់​ដោយ​កាំភ្លើង​ខ្យល់​ (ថ្ងៃទី 22 មិថុនា 2017)