​តួ​ក​គី ប្រារព្វ​ខួប​គំរប់​មួយឆ្នាំ នៃ​ការប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ ដែល​សំលាប់​មនុស្ស​ជិត ៣០០ នាក់​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​តួ​ក​គី ប្រារព្វ​ខួប​គំរប់​មួយឆ្នាំ នៃ​ការប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ ដែល​សំលាប់​មនុស្ស​ជិត ៣០០ នាក់​

ថ្ងៃទី 15 កក្កដា 2017, 01:02:PM

ប្រទេស​តួ​ក​គី នឹង​រៀបចំ​ព្រឹត្តិការណ៍ ដើម្បី​ប្រារព្វ​ខួប​គំរប់​មួយឆ្នាំ នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ទំលាក់​ប្រធានាធិបតី Recep Tayyip Erdogan ដែល​បណ្តាល​ឲ្យ​មនុស្ស ស្លាប់ ២៦០​នាក់ និង​របួស ២.១៩៦ នាក់​។​

​ទាហាន និង​មន្ត្រី​ជាច្រើន បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ដណ្តើម​អំណាច ពី​ប្រធានាធិបតី Recep Tayyip Erdogan កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​២០១៦ ប៉ុន្តែ​ការប៉ុនប៉ង​នោះបាន​បរាជ័យ​។​

​ចាប់តាំងពី​មានការ​ប៉ុនប៉ង ធ្វើ​រដ្ឋប្រហារ រដ្ឋាភិបាល​ប្រទេស​តួ​ក​គី បាន​បណ្តេញ​បុគ្គលិក ចំនួន ១៥០.០០០ នាក់ ចេញពី​គ្រឹះស្ថាន​រដ្ឋ​។​

​រដ្ឋាភិបាល​មិន​អើពើ ទៅនឹង​ការរិះគន់​នោះទេ ដោយបាន​អះអាងថា ខ្លួន​ត្រូវតែ​បំបាត់ ឫសគល់​អ្នកគាំទ្រ​រដ្ឋ​ប្រហារ ចេញពី​ស្ថាប័នរដ្ឋ ឲ្យ​អស់​។​

​ក្រៅពី​មានការ​បោសសំអាត អ្នកគាំទ្រ​រដ្ឋប្រហារ​ចេញពី​ស្ថាប័នរដ្ឋ មនុស្ស​ចំនួន ៥០.០០០​នាក់ ផងដែរ ត្រូវបាន​គេ​ចាប់ខ្លួន​។​

​អ្នក​រិះគន់ បាន​និយាយថា លោក​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ប្រើប្រាស់ ការ​បោសសំអាត ដើម្បី​បង្ក្រាប​ទៅដល់​អ្នកប្រឆាំង ហើយ​កាលពី​អាទិត្យ​មុន មនុស្ស​រាប់ម៉ឺន​នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅក្នុង​រដ្ឋធានី​អ៊ី​ស្តាំ​ប៊ុល និង​ធ្វើ​ការដើរ​ក្បួន​ប្រឆាំងនឹង​រដ្ឋាភិបាល ៕N​/S


ដំណឹងអន្តរជាតិផ្សេងទៀត

​ភ្លៀង​ធ្លាក់​ខ្លាំងនៅ​ឥណ្ឌា​ភាគ​ខាងលិច សម្លាប់​មនុស្ស ៤៨ នាក់​ (ថ្ងៃទី 27 កក្កដា 2017)

ថ្ងៃ​សយ​របស់លោក​ចោរ​!!! ប្លន់​ចំ​ហាង​មាស​មាន​ទូរ​កញ្ចក់​ស្វិត វាយ​កញ្ចក់​ម៉ា​ឆ្អែត​ដៃ ចុងក្រោយ​រត់ចេញ​ដោយ​ដៃ ទទេ​ (ថ្ងៃទី 26 កក្កដា 2017)

​កូរ៉េខាងជើង គំរាម​វាយប្រហារ​អាមេរិក ដោយ​នុយក្លេអ៊ែរ ប្រសិន​ប៉ុនប៉ង​ផ្តួលរំលំ មេដឹកនាំ​ខ្លួន​ (ថ្ងៃទី 26 កក្កដា 2017)

សភា​អាមេរិក អនុម័ត​ច្បាប់ ដាក់​ទ​ណ្ឌ​កម្ម​ប្រឆាំង​រុស្សី ជុំវិញ​ការ​ជ្រៀត​ជ្រែ​ត ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក​ (ថ្ងៃទី 26 កក្កដា 2017)

​ស្លាប់​៨​នាក់ និង​ច្រើន​នាក់ ជាប់​ក្នុង​អគារ​បាក់បែក នៅ​ទីក្រុង​មុំ​បៃ​ (ថ្ងៃទី 26 កក្កដា 2017)

គណនី​ធនាគារ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នឹងត្រូវ​បង្កក ដើម្បី​រឹបអូស​យក​ទ្រព្យសម្បតិ្ត​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​អះអាងថា កងទ័ព​ឥណ្ឌូនេស៊ី​បាញ់​ក្រុម​អ្នកនេសាទ​របស់ខ្លួន​នៅ​តំបន់​មាន​ជម្លោះ​ (ថ្ងៃទី 25 កក្កដា 2017)

​ផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​ក្នុង​ឡាន​នៅ​ប៉ា​គី​ស្ថាន សំលាប់​មនុស្ស​ជិត ៣០​នាក់​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​ប​ញ្ឍ​ប់​ការ​ខួង​ឧស្ម័ន​នៅ​ស​មុ​ត្រ​ចិន​ខាងត្បូង បន្ទាប់ពី​មានការ​ព្រមាន​ពី​ចិន​ (ថ្ងៃទី 25 កក្កដា 2017)

អាមេរិក​សាកល្បង​មី​ស៊ី​ល​ថ្មី​THAAD ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ (ថ្ងៃទី 25 កក្កដា 2017)