អ្នកភូមិ​ចិន​ប្តឹង​អ្នកប្រមូល​ទិញ​វត្ថុ​បុរាណ​ហូ​ឡង់​ម្នាក់ ដើម្បី​យក​រូប​បដិមាករ​ព្រះ​ពុ​ទ្ឋ​អាយុ ១.០០០​ឆ្នាំ​មកវិញ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

អ្នកភូមិ​ចិន​ប្តឹង​អ្នកប្រមូល​ទិញ​វត្ថុ​បុរាណ​ហូ​ឡង់​ម្នាក់ ដើម្បី​យក​រូប​បដិមាករ​ព្រះ​ពុ​ទ្ឋ​អាយុ ១.០០០​ឆ្នាំ​មកវិញ​

ថ្ងៃទី 15 កក្កដា 2017, 04:23:PM

អ្នកភូមិ​ជនជាតិ​ចិន​បានដាក់​ពាក្យ​ប្តឹង​អ្នកប្រមូល​ទិញ​វត្ថ​បុ​រណា​ម្នាក់ នៅ​តុលាការ​ប្រទេស​ហូ​ឡង់ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដើម្បី​យក​រូប​បដិមាករ​ព្រះ​ពុ​ទ្ឋ​អាយុ ១​ពាន់​ឆ្នាំ​មួយអង្គ ដែល​ត្រូវបាន​គេ​លួ​យ​យក​ពី​ភូមិ​របស់​ពួកគេ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​ព្រឹក​ថ្ងៃ​សៅ​រិ៍ ទី ១៥​ខែកក្កដា​នេះ​។​

​រូប​បដិមាករ​ព្រះ​ពុ​ទ្ឋ ដែលមាន​ធាតុ​របស់​ព្រះសង្ឃ​មួយអង្គ​នៅក្នុង​នឹង ត្រូវបាន​គេ​លួច​ពី​ប្រសាទ​មួយ​នៅក្នុង​ភូមិ​ចិន​តូច​មួយ ក្នុង​ខេត្ត Fujian កាលពី​ឆ្នាំ ១៩៩៥​។​

​អ្នកភូមិ​ចិន បាន​និយាយថា អ្នកប្រមូល​ទិញ​វត្ថ​បុរាណ​ម្នាក់​ជនជាតិ​ហូ​ឡង់​ម្នាក់ ដែល​ត្រូវបាន​ពួកគាត់​ប្តឹង បាន​ទិញ​រូប​បដិមាករ​ព្រះ​ពុ​ទ្ឋ​នោះ​នៅក្នុង​ទីក្រុង​ហុងកុង ក្នុង​ឆ្នាំ ១៩៩៦​។​

​រូប​ព្រះ​ពុ​ទ្ឋ បាត់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ទើបតែ​ត្រូវបាន​គេ​ឃើញ​នៅក្នុង​ការដាក់​តាំង​បង្ហាញ​ក្នុង​រដ្ឋធានី​បូ​ដា​ផេស (Budapest) ក្នុងប្រទេស​ហុង​ការី កាលពី​ឆ្នាំ ២០១៥​។​

​មុនពេល​ត្រូវបាន​គេ​លួច​យកទៅ រូប​បដិមាករ​ព្រះ​ពុ​ទ្ឋ ដែលមាន​ឈ្មោះថា Zhanggong Patriarch បាន​ស្ថិ​ន​នៅក្នុង​ភូមិ​របស់​អ្នកភូមិ​ចិន​ជាច្រើន​សតវត្ស​រិ៍ម​ក ហើយ​ត្រូវបាន​ប្រជាជន​នៅក្នុង​ភូមិ​នោះ​គោរពបូជា​។​

​ការ​ស្កេ​ន​ដោយ​កាំរស្មីអ៊ិច កាលពី​ប៉ុន្មាន​ឆ្នាំមុន បាន​បង្ហាញ់ថា រូបចំលាក់​ព្រះ​ពុ​ទ្ឋ​មាន​ផ្ទុក​ធាតុ​របស់​ព្រះសង្ឃ​មួយអង្គ ដែល​ត្រូវគេ​ជឿជាក់ថា មាន​អាយុកាល ១.០០០​ឆ្នាំ​។





ដំណឹងអន្តរជាតិផ្សេងទៀត

​ភ្លៀង​ធ្លាក់​ខ្លាំងនៅ​ឥណ្ឌា​ភាគ​ខាងលិច សម្លាប់​មនុស្ស ៤៨ នាក់​ (ថ្ងៃទី 27 កក្កដា 2017)

ថ្ងៃ​សយ​របស់លោក​ចោរ​!!! ប្លន់​ចំ​ហាង​មាស​មាន​ទូរ​កញ្ចក់​ស្វិត វាយ​កញ្ចក់​ម៉ា​ឆ្អែត​ដៃ ចុងក្រោយ​រត់ចេញ​ដោយ​ដៃ ទទេ​ (ថ្ងៃទី 26 កក្កដា 2017)

​កូរ៉េខាងជើង គំរាម​វាយប្រហារ​អាមេរិក ដោយ​នុយក្លេអ៊ែរ ប្រសិន​ប៉ុនប៉ង​ផ្តួលរំលំ មេដឹកនាំ​ខ្លួន​ (ថ្ងៃទី 26 កក្កដា 2017)

សភា​អាមេរិក អនុម័ត​ច្បាប់ ដាក់​ទ​ណ្ឌ​កម្ម​ប្រឆាំង​រុស្សី ជុំវិញ​ការ​ជ្រៀត​ជ្រែ​ត ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក​ (ថ្ងៃទី 26 កក្កដា 2017)

​ស្លាប់​៨​នាក់ និង​ច្រើន​នាក់ ជាប់​ក្នុង​អគារ​បាក់បែក នៅ​ទីក្រុង​មុំ​បៃ​ (ថ្ងៃទី 26 កក្កដា 2017)

គណនី​ធនាគារ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នឹងត្រូវ​បង្កក ដើម្បី​រឹបអូស​យក​ទ្រព្យសម្បតិ្ត​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​អះអាងថា កងទ័ព​ឥណ្ឌូនេស៊ី​បាញ់​ក្រុម​អ្នកនេសាទ​របស់ខ្លួន​នៅ​តំបន់​មាន​ជម្លោះ​ (ថ្ងៃទី 25 កក្កដា 2017)

​ផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​ក្នុង​ឡាន​នៅ​ប៉ា​គី​ស្ថាន សំលាប់​មនុស្ស​ជិត ៣០​នាក់​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​ប​ញ្ឍ​ប់​ការ​ខួង​ឧស្ម័ន​នៅ​ស​មុ​ត្រ​ចិន​ខាងត្បូង បន្ទាប់ពី​មានការ​ព្រមាន​ពី​ចិន​ (ថ្ងៃទី 25 កក្កដា 2017)

អាមេរិក​សាកល្បង​មី​ស៊ី​ល​ថ្មី​THAAD ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ (ថ្ងៃទី 25 កក្កដា 2017)