ទាហាន​អា​មេ​រិច​សំលាប់​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម​ម្នាក់​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ទាហាន​អា​មេ​រិច​សំលាប់​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម​ម្នាក់​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​

ថ្ងៃទី 15 កក្កដា 2017, 04:24:PM

មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច បាន​និយាយថា កងកំលាំង​អា​មេ​រិច​បានសំលាប់​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​ម្នាក់​ឈ្មោះ អា​ប៊ូ សា​យេ​ត (Abu Sayed) នៅក្នុង​ការវាយប្រហារ​លើ​មូលដ្ឋាន​របស់​ក្រុម​នេះ នៅក្នុង​ខេត្ត កូ​ណា (Kunar) ប្រទេស​អាហ្គានីស្ថាន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ Reuters នៅ​ថ្ងៃ​សៅ​រិ៍​នេះ​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច​ឈ្មោះ Dana White បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាសថា សមាជិក​ផ្សេងៗ​ទៀត​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ក៍​ត្រូវ​បានសំលាប់​ផងដែរ នៅក្នុង​ការវាយប្រហារ​កាលពីដើម​សប្តាហ៍​នេះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច Jim Mattis បាន​ថ្លែងប្រាប់​អ្នក​សារ​ព៌​ត​មាន​ថា "​រឿង​ដែល​សំខាន់​គឺថា អ្នក​បានសំលាប់​មេដឹកនាំ​ម្នាក់​របស់​ក្រុម​នោះ (ISIS) ហើយ​បង្ហា​ក់​ការវិវត្តន៍​របស់​ពួកគេ​។ វា​គឺជា​ជ័យជំនះ​របស់​ពួកយើង​ក្នុងន័យ​រារាំង​ការវិវត្តន៍​របស់​ពួកគេ​។ វា​គឺជា​គោលដៅ​ដ៍​ត្រឹមត្រូវ​។​"

​អា​ប៊ូ សា​យេ​ត (Abu Sayed) គឺជា​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​ទី ៣​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ដែល​ត្រូវ​បានសំលាប់​ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០១៦​មក​។​

​កងកំលាំង​របស់​ប្រទេស​អាហ្គានីស្ថាន ដែល​គាំទ្រ​ដោយ​កងកំលាំង​ពិសេស និង​យន្តហោះ​ចំបាំង​អា​មេ​រិច បានធ្វើ​ការតស៊ូ​ជាមួយនឹង​ក្រុម​សកម្ម​ប្រ​យុ​ទ្ឋ​រដ្ឋ​អ៊ីស្លាម​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។​

​មេបញ្ជាការ​ជាន់ខ្ពស់​អា​មេ​រិច​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន ឧ​ត្ត​ម​សេនីយ៍ John Nicholson បាន​ប្តេជ្ញា​ថា​នឹង​ប្រ​យុ​ទ្ឋ​យកឈ្នះ​ក្រុម​រដ្ឋ​អ៊ីស្លាម​ឲ្យ​បាន​នៅក្នុង​ឆ្នាំនេះ​។​



ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)