៣​នាក់​ស្លាប់ ក្នុង​ហេតុការណ៍​ឆេះ​អាគារ​ច្រើន​ជាន់ នៅ​ហា​វ៉ៃ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

៣​នាក់​ស្លាប់ ក្នុង​ហេតុការណ៍​ឆេះ​អាគារ​ច្រើន​ជាន់ នៅ​ហា​វ៉ៃ​

ថ្ងៃទី 15 កក្កដា 2017, 04:25:PM

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​អាគារ​កំពស់​ច្រើន​ជាន់​មួយ​ខ្នង​នៅក្នុង​ទីក្រុង Honolulu រដ្ឋ​ហា​វ៉ៃ សហរដ្ឋ​អា​មេ​រិច​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អភិ​បាន​ក្រុង​ឈ្មោះ Kirk Caldwell​។​

​អគ្គីភ័យ​ចាប់ផ្តើម​ឆាបឆេះ នៅ​ម៉ោង​ប្រហែល ២:១៥​នាទី​ល្ងាច (​ម៉ោង​នៅ​រដ្ឋ​ហា​វ៉ៃ​) នៅ​ជា​ន់ទី ២៦​នៃ​អាគារ Marco Polo​។​

​សាកសព​ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​គេ​រកឃើញ​នៅ​ជាន់​ជាមួយគ្នា​។​

​អគ្គិភ័យ​ត្រូវបាន​ពន្លត់ និង​គ្រប់គ្រង​ទាំងស្រុង​នៅ​ម៉ោង ៧​ល្ងាច ក្រោយពេល​អ្នក​ពន្លត់​អគ្គិភ័យ ១០០​នាក់​បានធ្វើ​ប្រតិបត្តិការ​ពន្លត់ភ្លើង​។​

​គេ​ពុំទាន់​ដឹង​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​អគ្គីភ័យ​នៅឡើយ​ទេ ប៉ុន្តែ​អាជ្ញាធរ​បាន​និយាយថា​អាគារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ពុំមាន​ប្រ​ព័​ន្ឋ​សាចទឹក​ទេ​។​

​ប្រធាន​ក្រុម​ពន្លត់អគ្គីភ័យ លោក Manuel Neves បាន​និយាយថា "​ប្រសិន​ជាមាន​ប្រ​ព័​ន្ឋ​សាចទឹក​នៅក្នុង​អាគារ​នោះ អគ្គីភ័យ​នឹ​ត​ត្រូវ​ទប់ស្កាត់បាន​"​។​

​លោក​អភិបាលក្រុង បាន​និយាយថា ប្រ​ព័​ន្ឋ​សាចទឹក​ប្រាកដជា​អាចជួយ​ទប់​ស្កាត​អគ្គិភ័យ និង​បាន​ហៅ​ហេតុការណ៍​នោះ​ថា​ជា​ឧទាហរណ៍​ដ៍​ល្អ ថា​វា​នឹងមាន​អ្វី​កើតឡើង​ប្រសិនជា​អ្នក​គ្មាន​ប្រ​ព័​ន្ឋ​សាចទឹក​។​

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)