ស្ត្រី​ម្នាក់​ត្រូវគេ​បាញ់​ស្លាប់​ពេល​កំពុង​ឈរ​តម្រង់​ជួរ​ដើម្បី​បោះឆ្នោត ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេឡា​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ស្ត្រី​ម្នាក់​ត្រូវគេ​បាញ់​ស្លាប់​ពេល​កំពុង​ឈរ​តម្រង់​ជួរ​ដើម្បី​បោះឆ្នោត ក្នុងប្រទេស​វេ​ណេ​ស៊ុយ​អេឡា​

ថ្ងៃទី 17 កក្កដា 2017, 12:27:PM

ស្ត្រី​ម្នាក់​អាយុ ៦១​ឆ្នាំ ត្រូវបាន​គេ​បាញ់សម្លាប់ ខណៈពេល​គាត់​កំពុង​ឈរ​តម្រង់​ជួរ ដើម្បី​បោះឆ្នោត​ប្រជាមតិ​មួយ​ដែល​រៀបចំឡើង​ដោយ​គណបក្សប្រឆាំង​ នៅក្នុង​រដ្ឋធានី Caracas ប្រទេស​វេ​ណេ​ស៊ុយ​អេឡា​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់ BBC នៅ​ថ្ងៃ​ចន្ទ ទី​១៧ ខែកក្កដា​នេះ​។​

​ខ្មាន់​កាំភ្លើង​ដែល​ជិះ​ម៉ូតូ បាន​បាញ់រះ​លើ​មនុស្ស​ដែល​កំពុង​ឈរ​តម្រង់​ជួរ បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នក​មើលថែ​អ្នក​ជំងឺក្នុង​ពេទ្យ​ម្នាក់​ស្លាប់ និង៣​នាក់​ផ្សេងទៀត​រងរបួស​។​

​គណបក្សប្រឆាំង​បាន​ចោទ​ក្រុម​ទាហាន​ប៉ា​រ៉ា​ជា​អ្នក​នៅ​ពីក្រោយ​ការបាញ់ប្រហារ​នោះ​។​

​ប្រទេស​វេ​ណេ​ស៊ុយ​អេឡា កំពុង​ធ្លាក់​ចូលក្នុង​វិបត្តិ​ដ៍​ធ្ងន់ធ្ងរ ហើយ​រហូតមក​ដល់​ពេលនេះ មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់ នៅក្នុង​ការប៉ះទង្គិច​ផ្នែក​នយោបាយ ចាប់តាំងពី​ខែមេសា​មក​។​

​លោក Carlos Ocariz អ្នកនាំពាក្យ​គណបក្សប្រឆាំង​បាន​និយាយ​ចំពោះ​ការបាញ់​ប្រហារ​នោះ​ថា "​ពួកយើង​ពិតជា​មានការ​សោកស្តាយ​ចំពោះ​ការឈឺចាប់​នេះ​យ៉ាងខ្លាំង​"​។​

​ព្រះរាជអាជ្ញា​ក្នុងប្រទេស​នេះ​បាន​ឲ្យ​ដឹងថា ពួកគេ​នឹងធ្វើ​ការស៊ើបអង្កេត​ពី​ហេតុការណ៍​បាញ់ប្រហារ​នោះ​។​

​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Xiomara Soledad Scott​។ គាត់​បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​៕

ដំណឹងអន្តរជាតិផ្សេងទៀត

​ភ្លៀង​ធ្លាក់​ខ្លាំងនៅ​ឥណ្ឌា​ភាគ​ខាងលិច សម្លាប់​មនុស្ស ៤៨ នាក់​ (ថ្ងៃទី 27 កក្កដា 2017)

ថ្ងៃ​សយ​របស់លោក​ចោរ​!!! ប្លន់​ចំ​ហាង​មាស​មាន​ទូរ​កញ្ចក់​ស្វិត វាយ​កញ្ចក់​ម៉ា​ឆ្អែត​ដៃ ចុងក្រោយ​រត់ចេញ​ដោយ​ដៃ ទទេ​ (ថ្ងៃទី 26 កក្កដា 2017)

​កូរ៉េខាងជើង គំរាម​វាយប្រហារ​អាមេរិក ដោយ​នុយក្លេអ៊ែរ ប្រសិន​ប៉ុនប៉ង​ផ្តួលរំលំ មេដឹកនាំ​ខ្លួន​ (ថ្ងៃទី 26 កក្កដា 2017)

សភា​អាមេរិក អនុម័ត​ច្បាប់ ដាក់​ទ​ណ្ឌ​កម្ម​ប្រឆាំង​រុស្សី ជុំវិញ​ការ​ជ្រៀត​ជ្រែ​ត ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក​ (ថ្ងៃទី 26 កក្កដា 2017)

​ស្លាប់​៨​នាក់ និង​ច្រើន​នាក់ ជាប់​ក្នុង​អគារ​បាក់បែក នៅ​ទីក្រុង​មុំ​បៃ​ (ថ្ងៃទី 26 កក្កដា 2017)

គណនី​ធនាគារ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នឹងត្រូវ​បង្កក ដើម្បី​រឹបអូស​យក​ទ្រព្យសម្បតិ្ត​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​អះអាងថា កងទ័ព​ឥណ្ឌូនេស៊ី​បាញ់​ក្រុម​អ្នកនេសាទ​របស់ខ្លួន​នៅ​តំបន់​មាន​ជម្លោះ​ (ថ្ងៃទី 25 កក្កដា 2017)

​ផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​ក្នុង​ឡាន​នៅ​ប៉ា​គី​ស្ថាន សំលាប់​មនុស្ស​ជិត ៣០​នាក់​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​ប​ញ្ឍ​ប់​ការ​ខួង​ឧស្ម័ន​នៅ​ស​មុ​ត្រ​ចិន​ខាងត្បូង បន្ទាប់ពី​មានការ​ព្រមាន​ពី​ចិន​ (ថ្ងៃទី 25 កក្កដា 2017)

អាមេរិក​សាកល្បង​មី​ស៊ី​ល​ថ្មី​THAAD ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ (ថ្ងៃទី 25 កក្កដា 2017)