កូរ៉េខាងត្បូង​ស្នើ​ឲ្យ​មានការ​ពិភាក្សា​យោធា​ជាមួយ​កូរ៉េខាងជើង ដើម្បី​ប​ញ្ឍ​ប់​ភាព​តានតឹង​នៅ​ព្រំដែន​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

កូរ៉េខាងត្បូង​ស្នើ​ឲ្យ​មានការ​ពិភាក្សា​យោធា​ជាមួយ​កូរ៉េខាងជើង ដើម្បី​ប​ញ្ឍ​ប់​ភាព​តានតឹង​នៅ​ព្រំដែន​

ថ្ងៃទី 17 កក្កដា 2017, 12:49:PM

ប្រទេស​កូរ៉េខាងត្បូង បានស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​យោធាជាមួយនឹង​ប្រទេស​កូរ៉េខាងជើង ដើម្បី​ប​ញ្ឍ​ប់​សកម្មភាព​រករឿង​គ្នានៅក្បែរ​ព្រំដែន​នៃ​ប្រទេស​បងប្អូន​ទាំងពីរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អនុរដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ចន្ទ ទី ១៧ ខែកក្កដា​នេះ​។​

​អនុរដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង Suh Choo-suk បាន​ថ្លែងប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​យ៉ាង​ដូច្នេះ​ថា "​ពួកយើង​ស្នើ​ឲ្យ​មានការ​ពិភាក្សា​យោធា​ជាមួយនឹង​កូរ៉េខាងជើង​នៅ​ថ្ងៃទី ២១ ខែកក្កដា នៅ​អាគារ Tongilgak របស់​កូរ៉េខាងជើង ដើម្បី​ប​ញ្ឍ​ប់​សកម្មភាព​រករឿង​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​យោធានៅ​តំបន់​ព្រំដែន​"​។​

Tongilgak គឺជា​អគារ​កូរ៉េខាងជើង​ ស្ថិតក្នុង​តំបន់ Panmunjom ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជា​កន្លែងពិភាក្សា​រវាង​ប្រទេស​កូរ៉េ​​ទាំងពីរ​កាលពី​លើក​មុន ក្នុង​ឆ្នាំ២០១៥​។​

​ការស្នើ​ឲ្យ​មានការ​ពិភាក្សា​យោធា​របស់​កូរ៉េខាងត្បូង បានកើត​ឡើងតែមួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយពេល​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ី​ន (Moon Jae-in) បាន​ថ្លែង​ពី​ភាព​ចាប់​បាច់​ក្នុងការ​ឲ្យ​មានការ​សន្ទនា​គ្នា​ជាមួយនឹង​កូរ៉េខាងជើង ដើម្បី​រារាំង​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​៕


ដំណឹងអន្តរជាតិផ្សេងទៀត

​ភ្លៀង​ធ្លាក់​ខ្លាំងនៅ​ឥណ្ឌា​ភាគ​ខាងលិច សម្លាប់​មនុស្ស ៤៨ នាក់​ (ថ្ងៃទី 27 កក្កដា 2017)

ថ្ងៃ​សយ​របស់លោក​ចោរ​!!! ប្លន់​ចំ​ហាង​មាស​មាន​ទូរ​កញ្ចក់​ស្វិត វាយ​កញ្ចក់​ម៉ា​ឆ្អែត​ដៃ ចុងក្រោយ​រត់ចេញ​ដោយ​ដៃ ទទេ​ (ថ្ងៃទី 26 កក្កដា 2017)

​កូរ៉េខាងជើង គំរាម​វាយប្រហារ​អាមេរិក ដោយ​នុយក្លេអ៊ែរ ប្រសិន​ប៉ុនប៉ង​ផ្តួលរំលំ មេដឹកនាំ​ខ្លួន​ (ថ្ងៃទី 26 កក្កដា 2017)

សភា​អាមេរិក អនុម័ត​ច្បាប់ ដាក់​ទ​ណ្ឌ​កម្ម​ប្រឆាំង​រុស្សី ជុំវិញ​ការ​ជ្រៀត​ជ្រែ​ត ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក​ (ថ្ងៃទី 26 កក្កដា 2017)

​ស្លាប់​៨​នាក់ និង​ច្រើន​នាក់ ជាប់​ក្នុង​អគារ​បាក់បែក នៅ​ទីក្រុង​មុំ​បៃ​ (ថ្ងៃទី 26 កក្កដា 2017)

គណនី​ធនាគារ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នឹងត្រូវ​បង្កក ដើម្បី​រឹបអូស​យក​ទ្រព្យសម្បតិ្ត​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​អះអាងថា កងទ័ព​ឥណ្ឌូនេស៊ី​បាញ់​ក្រុម​អ្នកនេសាទ​របស់ខ្លួន​នៅ​តំបន់​មាន​ជម្លោះ​ (ថ្ងៃទី 25 កក្កដា 2017)

​ផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​ក្នុង​ឡាន​នៅ​ប៉ា​គី​ស្ថាន សំលាប់​មនុស្ស​ជិត ៣០​នាក់​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​ប​ញ្ឍ​ប់​ការ​ខួង​ឧស្ម័ន​នៅ​ស​មុ​ត្រ​ចិន​ខាងត្បូង បន្ទាប់ពី​មានការ​ព្រមាន​ពី​ចិន​ (ថ្ងៃទី 25 កក្កដា 2017)

អាមេរិក​សាកល្បង​មី​ស៊ី​ល​ថ្មី​THAAD ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ (ថ្ងៃទី 25 កក្កដា 2017)