​អនាគត​កូនក្រមុំ​ម្នាក់ បាន​លុបចោល​ពិធីមង្គលការ ហើយ​បាន​អ​ញ្ជឹ​ង​ជនអនាថា​មក​ចូលរួម​ពិសារ​ភោ​ជនី​អាហារ​ដែល​កក​រួច​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​អនាគត​កូនក្រមុំ​ម្នាក់ បាន​លុបចោល​ពិធីមង្គលការ ហើយ​បាន​អ​ញ្ជឹ​ង​ជនអនាថា​មក​ចូលរួម​ពិសារ​ភោ​ជនី​អាហារ​ដែល​កក​រួច​

ថ្ងៃទី 17 កក្កដា 2017, 03:59:PM

ស្ត្រីជន​ជនជាតិ​អា​មេ​រិច​ម្នាក់ ដែល​បាន​លុបចោល​ពី​ធី​មង្គលការ​របស់​នាង បាន​អញ្ជើញ​ជន​គ្មាន​ផ្ទះសំបែង​ជាច្រើន ឲ្យ​មក​ចូលរួម​ពិសារ​ភោ​ជនី​អាហារ ដើម្បី​កុំ​ឲ្យ​ខ្ជះខ្ជាយ​អាហារ​ដែល​ដែល​នាង​បានក​ករួច​។​

​ពិធី​ពិសារ​ភោ​ជនី​អាហារ​ដែលមាន​តម្លៃ ៣០.០០០​ដុល្លា ត្រូវបាន​អនាគត​កូនក្រមុំ​ឈ្មោះ Sarah Cummins អាយុ ២៥​ឆ្នាំ កក​រួច នៅ​កន្លែង​ទទួល​រៀបចំ​ភោ​ជនី​អាហារ​មង្គលការ​មួយកន្លែង​ក្នុង​រដ្ឋ Indiana សហរដ្ឋ​អា​មេ​រិច តែ​នាង​បាន​លុបចោល​មង្គលការ ដូច្នេះ​គេ​មិនអាច​បង់លុយ​ត្រឡប់​ឲ្យ​នាង​វិញ​នោះទេ​។​

​ក្រោយពេល​លុបចោល​មង្គលការ ដែល​ទំនង​មកពី ម្តាយ​របស់​គូរ​ដណ្តឹង​របស់​នាង​ទើបតែ​ស្លាប់​ថ្មី គាត់​បាន​ទាក់ទង​ទៅខាង​ជំរុំ​ជនអនាថា​ជាច្រើន​កន្លែង​នៅក្នុង​តំបន់ ហើយ​ឡានក្រុង​ជាច្រើន​បាន​ដឹក​ពួកគេ​ឲ្យ​មក​ចូលរួម​ពិសារ​អាហារ​ពេល​ល្ងាច​ដែលមាន​រហូតដល់ ១៧០​តុ កាលពី​ថ្ងៃ​សៅ​រិ៍​កន្លងទៅនេះ​។​

​កញ្ញា Sarah Cummins បាន​ពន្យា​ពេល​រៀបការ ប៉ុន្តែ​នាង​មិនបាន​ផ្តល់​ហេតុផល​នៃ​ការពន្យា​ល​ពេល​នោះទេ ប៉ុន្តែ​បើតាម​ការប៉ាន់ស្មាន វា​ប្រហែលជា​មកពី ម្តាយ​របស់​គូ​ដណ្តឹង​របស់​នាង​ឈ្មោះ Logan Araujo ទើបតែ​ស្លាប់​ពេល​ថ្មី​នេះ​។

Logan Araujo គឺជា​អ្នក​ចំណាយលុយ​យ៉ាងច្រើន​សំរាប់​ពិធីមង្គលការ​របស់​ពួកគេ​។​


ដំណឹងអន្តរជាតិផ្សេងទៀត

​ភ្លៀង​ធ្លាក់​ខ្លាំងនៅ​ឥណ្ឌា​ភាគ​ខាងលិច សម្លាប់​មនុស្ស ៤៨ នាក់​ (ថ្ងៃទី 27 កក្កដា 2017)

ថ្ងៃ​សយ​របស់លោក​ចោរ​!!! ប្លន់​ចំ​ហាង​មាស​មាន​ទូរ​កញ្ចក់​ស្វិត វាយ​កញ្ចក់​ម៉ា​ឆ្អែត​ដៃ ចុងក្រោយ​រត់ចេញ​ដោយ​ដៃ ទទេ​ (ថ្ងៃទី 26 កក្កដា 2017)

​កូរ៉េខាងជើង គំរាម​វាយប្រហារ​អាមេរិក ដោយ​នុយក្លេអ៊ែរ ប្រសិន​ប៉ុនប៉ង​ផ្តួលរំលំ មេដឹកនាំ​ខ្លួន​ (ថ្ងៃទី 26 កក្កដា 2017)

សភា​អាមេរិក អនុម័ត​ច្បាប់ ដាក់​ទ​ណ្ឌ​កម្ម​ប្រឆាំង​រុស្សី ជុំវិញ​ការ​ជ្រៀត​ជ្រែ​ត ចូល​កិច្ចការ​បោះឆ្នោត​អាមេរិក​ (ថ្ងៃទី 26 កក្កដា 2017)

​ស្លាប់​៨​នាក់ និង​ច្រើន​នាក់ ជាប់​ក្នុង​អគារ​បាក់បែក នៅ​ទីក្រុង​មុំ​បៃ​ (ថ្ងៃទី 26 កក្កដា 2017)

គណនី​ធនាគារ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នឹងត្រូវ​បង្កក ដើម្បី​រឹបអូស​យក​ទ្រព្យសម្បតិ្ត​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​អះអាងថា កងទ័ព​ឥណ្ឌូនេស៊ី​បាញ់​ក្រុម​អ្នកនេសាទ​របស់ខ្លួន​នៅ​តំបន់​មាន​ជម្លោះ​ (ថ្ងៃទី 25 កក្កដា 2017)

​ផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត​ក្នុង​ឡាន​នៅ​ប៉ា​គី​ស្ថាន សំលាប់​មនុស្ស​ជិត ៣០​នាក់​ (ថ្ងៃទី 25 កក្កដា 2017)

វៀតណាម​ប​ញ្ឍ​ប់​ការ​ខួង​ឧស្ម័ន​នៅ​ស​មុ​ត្រ​ចិន​ខាងត្បូង បន្ទាប់ពី​មានការ​ព្រមាន​ពី​ចិន​ (ថ្ងៃទី 25 កក្កដា 2017)

អាមេរិក​សាកល្បង​មី​ស៊ី​ល​ថ្មី​THAAD ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ (ថ្ងៃទី 25 កក្កដា 2017)