​កូរ៉េខាងជើងត្រៀមខ្លួន​វាយប្រហារ ក្បែរ​កោះ​ហ្គា​ម នៅ​ពាក់​កណ្តាលខែ​នេះ ក្រោយពេល​សង្គ្រាម ពាក្យសម្តី​កាន់តែ​ក្តៅ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​កូរ៉េខាងជើងត្រៀមខ្លួន​វាយប្រហារ ក្បែរ​កោះ​ហ្គា​ម នៅ​ពាក់​កណ្តាលខែ​នេះ ក្រោយពេល​សង្គ្រាម ពាក្យសម្តី​កាន់តែ​ក្តៅ​

ថ្ងៃទី 10 សីហា 2017, 12:42:PM

ប្រទេស​កូរ៉េខាងជើង បាន​និយាយថា ខ្លួន​នឹងធ្វើ​ការបាញ់ មី​ស៊ី​ល​ចំនួន ៤​គ្រាប់ នៅ​ពាក់កណ្តាល ខែសីហា​នេះ ដើម្បី​វាយប្រហារ ក្បែរ​កោះ​ហ្គា​ម (Guam) ខណៈដែល​សង្គ្រាមពាក្យសម្តី ជាមួយនឹង​ទីក្រុង​វ៉ាស៊ីនតោន កាន់តែ​ឡើង​កំដៅ​។​

​កោះ​ហ្គា​ម គឺជា​តំបន់​យុទ្ធសាស្ត្រ​យោធា របស់​អាមេរិក ហើយក៍​ជា​មូលដ្ឋាន របស់​យន្តហោះ ទំលាក់​គ្រាប់បែក ផងដែរ​។​

​បើតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន រដ្ឋ​កូរ៉េខាងជើង បាន​និយាយថា មី​ស៊ី​ល​ប្រភេទ Hwasong-12 នឹង​ហោះ​កាត់​ប្រទេស​ជប៉ុន ហើយនឹង​ធ្លាក់​ចូលក្នុង​សមុទ្រ ដែលមាន​ចំងាយ ប្រមាណ ៣០ គីឡូ​មែត្រ ពី​កោះ​ហ្គា​ម ប្រសិន​គំរោង​វាយប្រហារ​នោះ មានការ​យល់ព្រម ពី​មេដឹកនាំ គីម ជុង​អ៊ុន​។​

​ការរៀបចំ​គំរោង​វាយប្រហារ របស់​កូរ៉េខាងជើង ក្បែរ​ហោះ​យុទ្ធសាស្ត្រ របស់​អាមេរិក ធ្វើឡើង ដើម្បី​ឆ្លើយតប ទៅនឹង​ការព្រមាន​របស់ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ព្រមាន កូរ៉េខាងជើង​ពី​ភ្លើងកំហឹង​។ កូរ៉េខាងជើង បាន​និយាយថា ការព្រមាន​របស់ ដូ​ណា​ល់ ត្រាំ គឺជា​ការ​គ្មាន​ហេតុផល សូម្បីតែ​បន្តិច​។​

​អាមេរិក ព្រមាន​ថា សកម្មភាព​យោធា​អាមេរិក នឹងធ្វើ​ឲ្យ​របប​កូរ៉េខាងជើង បញ្ជ​ប់​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Jime Mattis បាន​និយាយថា ទីក្រុង​ព្យុងយ៉ាង ក្លាយជា​គូប្រកួត​តូចតាច ប្រសិន​ធ្វើសង្គ្រាម ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក ៕N​/S


ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)