​ដូ​ណា​ល់ ត្រាំ ព្រមាន​ថា កូរ៉េខាងជើង នឹង​ភ័យ​ខ្លួន ប្រសិន​ហ៊ាន​ធ្វើ​អ្វីមួយ ដាក់​អាមេរិក​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​ដូ​ណា​ល់ ត្រាំ ព្រមាន​ថា កូរ៉េខាងជើង នឹង​ភ័យ​ខ្លួន ប្រសិន​ហ៊ាន​ធ្វើ​អ្វីមួយ ដាក់​អាមេរិក​

ថ្ងៃទី 11 សីហា 2017, 12:58:PM

ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ទៅដល់​កូរ៉េខាងជើង​ថា ប្រទេស​នេះ នឹង​ភ័យ​ឆ្លេឆ្លា​ខ្លាំង ប្រសិនជា​ហ៊ាន​ធ្វើ​អ្វី ដាក់​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ របស់ BBC នៅ​ថ្ងៃ​សុក្រ ទី​១១ ខែសីហា​នេះ​។​

​លោក​ត្រាំ និយាយទៀតថា របប​កូរ៉េខាងជើង នឹង​ជួប​បញ្ហា ដូចដែល​ប្រទេស​ផ្សេង បាន​មើលឃើញ ប្រសិនជា​ពូកគេ មិន​ចាប់ផ្តើម​រៀបចំខ្លួន ឲ្យ​ប្រសើរ​ឡើងវិញ​នោះទេ​។​

​សារ​ព្រមាន​របស់ ដូ​ណា​ល់ ត្រាំ បានកើត​ឡើង ក្រោយពេល​ទីក្រុង​ព្យុងយ៉ាង បានប្រកាសថា ខ្លួន​មាន​គំរោង បាញ់​មី​ស៊ី​ល ចំនួន ៤ គ្រាប់ ដើម្បី​វាយប្រហារ ក្បែរ​កោះ​ហ្គា​ម របស់​អាមេរិក​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis បាន​ព្រមាន​ផងដែរ​ថា ជំលោះ​ប្រដាប់អាវុធ ជាមួយនឹង​កូរ៉េខាងជើង នឹង​បង្ក​គ្រោះមហន្តរាយ​។​

​ចំណែក​នាយករដ្ឋមន្ត្រី អូស្ត្រាលី Malcolm Turnbull បានប្រកាសថា ប្រទេស​របស់លោក នឹង​ត្រៀមខ្លួន ឲ្យ​បាន​ពេញលេញ ដើម្បី​ចូលរួម​សង្គ្រាម ជាមួយ​អាមេរិក ប្រឆាំង​កូរ៉េខាងជើង នៅពេល​កូរ៉េខាងជើង ផ្តើម​វាយប្រហារ មកលើ​អាមេរិក​។​

​ភាព​តានតឹង​បាន​កើនឡើង យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន សប្តាហ៍​នេះ ក្រោយពេល​កូរ៉េខាងជើង ធ្វើ​ការបាញ់​សាកល្បង មី​ស៊ី​ល​ឆ្លង​ទ្វីប​ចំនួន ២​លើក កាលពី​ខែកក្កដា កន្លងទៅ​។​

​ចំណែក​សង្គ្រាម ពាក្យសម្តី រវាង​អាមេរិក និង​កូរ៉េខាងជើង ក៍​កាន់តែ​ក្តៅ​ឡើង​។ កូរ៉េខាងជើង ខឹងសម្បារ ទៅនឹង​អាមេរិក​យ៉ាងខ្លាំង ដោយសារតែ​អាមេរិក ជា​អ្នកដើរតួ​ធ្វើ​ឲ្យ​មាន ទ័​ណ្ឌ​កម្ម​សេដ្ឋកិច្ច​បន្ថែម ប្រឆាំង​កូរ៉េខាងជើង​៕N​/S

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)