កាសែត​ចិន​ថា បើ​កូរ៉េខាងជើង​វាយ​អាមេរិក មុន ចិន​នៅ​អព្យាក្រឹត តែបើ​អាមេរិក​វាយ​កូរ៉េ​ខាង​មុន​វិញ ចិន​នឹង​ចូល​រារាំង​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

កាសែត​ចិន​ថា បើ​កូរ៉េខាងជើង​វាយ​អាមេរិក មុន ចិន​នៅ​អព្យាក្រឹត តែបើ​អាមេរិក​វាយ​កូរ៉េ​ខាង​មុន​វិញ ចិន​នឹង​ចូល​រារាំង​

ថ្ងៃទី 11 សីហា 2017, 05:13:PM

​កាសែត​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន Global Times បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រសិនជា​កូរ៉េខាងជើង​ផ្តើម​វាយប្រហារ​លើ​អា​មេ​រិច​មុន ប្រទេស​ចិន​នឹង​មុន​លូកដៃ​ទេ គឺ​នៅ​អ​ព្យា​ក្រិត ប៉ុន្តែ​ប្រសិនជា​អា​មេ​រិច​វាយប្រហារ​កូរ៉េខាងជើង និង​ព្យាយាម​ផ្តួលរំលំ​របប​កូរ៉េខាងជើង​មុន​វិញ ប្រទេស​ចិន​នឹង​លូកដៃ​ចូល​ដើម្បី​បញ្ឈប់​ពូកគេ​។​

​ភាព​តានតឹង​បាន​កើតឡើង​យ៉ាងខ្លាំង​នៅក្នុង​តំបន់​ដោយសារតែ​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វី​របស់​កូរ៉េខាងជើង​។ ថ្មីៗ​នេះ​ផងដែរ កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​មាន​គំរោង​វាយប្រហារ​នៅ​តំបន់​ទឹក​ក្បែរ​កោះ​ហ្គា​ម ដែលជា​តំបន់​យុ​ទ្ឋ​សាស្ត្រ និង​មូលដ្ឋាន​របស់​យន្តហោះ​ទំលាក់​គ្រាប់បែក​របស់​អាមេរិក​។​

​ជាការ​ឆ្លើយតប ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ដល់​កូរ៉េខាងជើង​ថា ប្រទេស​នេះ​នឹង​ភ័យ​ខ្លួន ប្រសិន​ហ៊ាន​ធ្វើ​អ្វី​ដាក់​អាមេរិក​។​

​ប្រទេស​ចិន ដែលជា​សម្ព័ន្ធមិត្ត និង​ជា​ដៃគូរ​ជំនួញ​ដ៍​សំខាន់​របស់​កូរ៉េខាងជើង បានស្នើ​ឲ្យ​អា​មេ​រិច និង​កូរ៉េខាងជើង​មាន​ភាព​អត់ធ្មត់​។​

​ប៉ុន្តែ​កាសែត Global Times បាន​ចុះផ្សាយ​ថា ទីក្រុង​ប៉េង​កាំ​ង​មិនអាច​ប​ញ្ជុះ​ប​ញ្ជូ​ល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង​ដកថយ​ក្រោយ​រៀងៗ​ខ្លួន​នោះទេ​។​

Global Times សរសេរថា "​ចិន​ត្រូវ​បញ្ជាក់​ជំហរ​ឲ្យ​ច្បាស់​ទៅដល់​គ្រប់ភាគី​ទាំងអស់ ហើយ​ធ្វើ​ឲ្យ​ពួកគេ​យល់ថា នៅពេល​សកម្មភាព​រប​ស់​ពួកគេ​ធ្វើ​ឲ្យ​ខូចខាត​ផលប្រយោជន៍​របស់​ចិន ចិន​នឹងធ្វើ​ការឆ្លើយតប​វិញ​"​។​

"​ចិន​គួរបញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រសិនជា​កូរ៉េខាងជើង​ផ្តើម​វាយប្រហារ​ដោយ​មី​ស៊ី​ល​ដែល​គំរាមកំហែង​ដល់​អាមេរិក​មុន ហើយ​អា​មេ​រិច​វាយបក​មុន ប្រទេស​ចិន​នឹង​នៅ​អព្យាក្រឹត​"​។​

"​ប្រសិន​អាមេរិក និង​កូរ៉េខាងជើង​វាយប្រហារ ហើយ​ព្យាយាម​ផ្តួលរំលំ​របប​កូរ៉េខាងជើង និង​ផ្លាសប្តូរ​បែបបទ​នយោបាយ​នៅ​ឧបទ្វីប​កូរ៉េ ចិន​នឹង​រារាំង​ពួកគេ​មិន​ឲ្យ​ធ្វើ​បែប​នោះទេ​"៕​

ដំណឹងអន្តរជាតិផ្សេងទៀត

កុមារី​ឥណ្ឌា​ម្នាក់ ដែលមាន​ផ្ទៃពោះ ដោយ​ការចាប់​រំលោក ឥឡូវ ក្លាយជា​ម្តាយ​គេ​ហើយ នៅ​វ័យ ១០​ឆ្នាំ​ (ថ្ងៃទី 18 សីហា 2017)

​មេដឹកនាំ​កូរ៉េខាងត្បូង​៖ សង្គ្រាម នឹង​មិនអាច​កើតឡើង នៅ​ឧបទ្វីប​កូរ៉េ ជាដាច់ខាត​ (ថ្ងៃទី 17 សីហា 2017)

៥​នាក់ បាត់​ខ្លួន នៅពេល​ឧទ្ធម្ភាគចក្រ យោធា​អាមេរិក មួយគ្រឿង ធ្លាក់ចូល​សមុទ្រ​ (ថ្ងៃទី 17 សីហា 2017)

​ត្រាំ សរសើរ​ការសម្រេចចិត្ត ដ៍​ឆ្លា​តរបស់ គីម ជុង​អ៊ុន ដែល​ពន្យារពេល វាយប្រហារ​កោះ​ហ្គា​ម​ (ថ្ងៃទី 17 សីហា 2017)

១.០០០ នាក់ ជាង​ស្លាប់ និង​បាត់​ខ្លួន ក្នុង​ហេតុការណ៍​បាក់​ដី នៅ​ប្រទេស​ស៊ី​អេ​រ៉ា លី​អូន​ (ថ្ងៃទី 16 សីហា 2017)

​ដើមឈើ​អាយុ ២០០​ឆ្នាំ ដួល​រលំ​សង្កត់​មនុស្ស​ស្លាប់ ១១​នាក់ នៅ​ព័រ​ទុយ​ហ្គា​ល់​ (ថ្ងៃទី 16 សីហា 2017)

ចិន​ហាមឃាត់​ការនាំ​ចូល​រ៉ែ និង​គ្រឿង​សមុទ្រ ពី​កូរ៉េខាងជើង​ដើម្បី​អនុវត្ត​ទណ្ឌកម្ម របស់​អង្គការសហប្រជាជាតិ​ (ថ្ងៃទី 15 សីហា 2017)

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម ប្រសិន​កូរ៉េខាងជើង បាញ់​មី​ស៊ី​ល មក​ទឹកដី​អាមេរិក​ (ថ្ងៃទី 15 សីហា 2017)

ជិត ៥០ នាក់ ស្លាប់​នៅពេល​បំណាក់​ដី ទាញ​រថយន្តក្រុង ២​គ្រឿង ចូល​ជ្រោះ​ (ថ្ងៃទី 14 សីហា 2017)

ម្តាយ​អប្រិយ ខ្ចប់​កូន​ខ្លួនឯង ទើបនឹង​កើត​ក្នុង​ថង់ ផ្ញើ​ទៅ​មណ្ឌលកុមារ​កំព្រា​ (ថ្ងៃទី 12 សីហា 2017)