​រថភ្លើង​ដឹក​អ្នកដំណើរ បុក​គ្នា​នៅ​អេ​ហ្សី​ប ស្លាប់​ជិត ៥០​នាក់ និង​របួស​ជិត ២០០​នាក់​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​រថភ្លើង​ដឹក​អ្នកដំណើរ បុក​គ្នា​នៅ​អេ​ហ្សី​ប ស្លាប់​ជិត ៥០​នាក់ និង​របួស​ជិត ២០០​នាក់​

ថ្ងៃទី 12 សីហា 2017, 12:40:PM

មនុស្ស​យ៉ាងហោចណាស់ ចំនួន ៤៩​នាក់ បាន​ស្លាប់ និង ១៧៩​នាក់ ផ្សេងទៀត រងរបួស បន្ទាប់ពី​រថភ្លើង ២​គ្រឿង បាន​បុក​គ្នា នៅ​ទីក្រុង​កំពង់ផែ Alexandria ស្ថិតក្នុង​ប្រទេស​អេ​ហ្សី​ប​។ នេះ​បើតាម​ការបញ្ជាក់ របស់​សេចក្តីប្រកាស របស់​ក្រសួងសុខាភិបាល អេ​ហ្សី​ប​។

​ហេតុការណ៍​ដ៍​រន្ធត់​នេះ បានកើត​ឡើង កាលពី​យប់​ថ្ងៃ​ម្សិលមិញ​។
​ក្រសួង​ដឹកជញ្ជូន​អេ​ហ្សី​ប បាន​និយាយថា រថភ្លើង​ដែល​កំពុង ធ្វើដំណើរ​ពី​ទីក្រុង Cairo ឆ្ពោះទៅកាន់​ទីក្រុង​កំពង់ផែ Alexandria បាន​បុក​ពីក្រោយ មួយ​ទំហឹង លើ​រថភ្លើង​មួយទៀត ដែល​ធ្វើដំណើរ ឆ្ពោះទៅកាន់ Alexandria​។​

​ក្រោយពេល​ហេតុការណ៍ អ្នកបើកបរ​រថភ្លើង ដែល​បុក​ពីក្រោយ រថភ្លើង​មួយទៀត បានប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស ។​

​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់ នៅឡើយ ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​។
​អគ្គព្រះរាជអាជ្ញា​អេ​ហ្សី​ប ឈ្មោះ Nabil Sadiq បាន​បញ្ជា​ឲ្យ​មាន ការស៊ើបអង្កេត ជា​បន្ទា​ន៉ ជុំវិញ​ការបុក​គ្នា​នេះ​៕N​/S

ដំណឹងអន្តរជាតិផ្សេងទៀត

កុមារី​ឥណ្ឌា​ម្នាក់ ដែលមាន​ផ្ទៃពោះ ដោយ​ការចាប់​រំលោក ឥឡូវ ក្លាយជា​ម្តាយ​គេ​ហើយ នៅ​វ័យ ១០​ឆ្នាំ​ (ថ្ងៃទី 18 សីហា 2017)

​មេដឹកនាំ​កូរ៉េខាងត្បូង​៖ សង្គ្រាម នឹង​មិនអាច​កើតឡើង នៅ​ឧបទ្វីប​កូរ៉េ ជាដាច់ខាត​ (ថ្ងៃទី 17 សីហា 2017)

៥​នាក់ បាត់​ខ្លួន នៅពេល​ឧទ្ធម្ភាគចក្រ យោធា​អាមេរិក មួយគ្រឿង ធ្លាក់ចូល​សមុទ្រ​ (ថ្ងៃទី 17 សីហា 2017)

​ត្រាំ សរសើរ​ការសម្រេចចិត្ត ដ៍​ឆ្លា​តរបស់ គីម ជុង​អ៊ុន ដែល​ពន្យារពេល វាយប្រហារ​កោះ​ហ្គា​ម​ (ថ្ងៃទី 17 សីហា 2017)

១.០០០ នាក់ ជាង​ស្លាប់ និង​បាត់​ខ្លួន ក្នុង​ហេតុការណ៍​បាក់​ដី នៅ​ប្រទេស​ស៊ី​អេ​រ៉ា លី​អូន​ (ថ្ងៃទី 16 សីហា 2017)

​ដើមឈើ​អាយុ ២០០​ឆ្នាំ ដួល​រលំ​សង្កត់​មនុស្ស​ស្លាប់ ១១​នាក់ នៅ​ព័រ​ទុយ​ហ្គា​ល់​ (ថ្ងៃទី 16 សីហា 2017)

ចិន​ហាមឃាត់​ការនាំ​ចូល​រ៉ែ និង​គ្រឿង​សមុទ្រ ពី​កូរ៉េខាងជើង​ដើម្បី​អនុវត្ត​ទណ្ឌកម្ម របស់​អង្គការសហប្រជាជាតិ​ (ថ្ងៃទី 15 សីហា 2017)

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម ប្រសិន​កូរ៉េខាងជើង បាញ់​មី​ស៊ី​ល មក​ទឹកដី​អាមេរិក​ (ថ្ងៃទី 15 សីហា 2017)

ជិត ៥០ នាក់ ស្លាប់​នៅពេល​បំណាក់​ដី ទាញ​រថយន្តក្រុង ២​គ្រឿង ចូល​ជ្រោះ​ (ថ្ងៃទី 14 សីហា 2017)

ម្តាយ​អប្រិយ ខ្ចប់​កូន​ខ្លួនឯង ទើបនឹង​កើត​ក្នុង​ថង់ ផ្ញើ​ទៅ​មណ្ឌលកុមារ​កំព្រា​ (ថ្ងៃទី 12 សីហា 2017)