ម្តាយ​អប្រិយ ខ្ចប់​កូន​ខ្លួនឯង ទើបនឹង​កើត​ក្នុង​ថង់ ផ្ញើ​ទៅ​មណ្ឌលកុមារ​កំព្រា​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ម្តាយ​អប្រិយ ខ្ចប់​កូន​ខ្លួនឯង ទើបនឹង​កើត​ក្នុង​ថង់ ផ្ញើ​ទៅ​មណ្ឌលកុមារ​កំព្រា​

ថ្ងៃទី 12 សីហា 2017, 01:17:PM

ស្ត្រីជន​ជាតិចិន​ម្នាក់ អាយុ ២៤​ឆ្នាំ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត របស់​ប៉ូលិស​ក្រុង Fuzhou នៃ​ខេត្ត Fujian ប្រទេស​ចិន បន្ទាប់ពី​នាង​ប៉ុនប៉ង ផ្ញើ​កូន​ដែល​ទើបនឹង​កើត​របស់​នាង តាម​ប្រៃសណីយ៍ ទៅកាន់​មណ្ឌល​កុមារកំព្រា​។ នេះ​បើតាម​ការចេញផ្សាយ របស់ សារព័ត៌មាន​ដ៍​ល្បី របស់​អាមេរិក CNN នៅ​ថ្ងៃ​សៅ​រិ៍ ទី​១២ ខែសីហា​នេះ​។​

​ទារិកា​ដែល​ទើបនឹង​កើត ត្រូវបាន​គេ​ខ្ចប់ ក្នុង​ថង់​ប្លា​ស្ទិ​ក ត្រូវបាន​ជួយសង្គ្រោះ ហើយ​សព្វថ្ងៃ កំពុងមាន​ស្ថាន​ភាពល្អ នៅ​មន្ទីរពេទ្យ​មួយ ក្នុង​ក្រុង​។​

​ប៉ូលិស​ក្រុង Fuzhou បាន​និយាយ នៅក្នុង​សេចក្តីប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ស្ត្រី​ជា​ម្តាយ ដែលមាន​ត្រកូល ឈ្មោះ Luo កំពុង​ត្រូវ​ឃុំខ្លួន ពីបទ​សង្ស័យថា បោះបង់​កូន ខ្លួនឯង​ចោល ខណៈដែល​ការស៊ើបអង្កេត កំពុង​បន្ត​ធ្វើឡើង​។​

​ស្ត្រី​ជា​ម្តាយ បាន​ខ្ទប់​កូនស្រី​ខ្លួនឯង ក្នុង​ថង់​ជាច្រើន​ជាន់ កាលពី​ថ្ងៃ​ពុធ ហើយ​នាង​មិន​ព្រម​ឲ្យ អ្នក​ផ្ញើ​សំបុត្រ​នៅ​ប្រៃសណីយ៍ ពិនិត្យមើល​ថង់​នោះ​ឡើង នៅពេល​អ្នក​ផ្ញើ​សំបុត្រ មក​យក​កញ្ចប់​នោះ​។​

​អ្នក​នាំ​សំបុត្រ ដែល​បំរុង​នឹង​ចេញទៅ ដើម្បី​យក​ឥ​វ៉ាន់​ដាក់​ឲ្យ​គេ មានការ​សង្ស័យ នៅពេលដែល​គាត់ បានឃើញ​មាន​ចលនា​កំរើក និង​សម្លេង​នៅក្នុង​កញ្ចប់​នោះ ហើយ​គាត់​តក់​ស្លុក​មួយភាំង នៅពេល​គាត់ បើក​មើល​កញ្ចប់​នោះ រួច​ឃើញ​កូនក្មេងរ​ស់ម្នាក់ ៕N​/S

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)