សមាជិកគ្រួសារ ៦​នាក់​ស្លាប់​នៅក្នុង​ឡាន ដោយសារ ទឹកជំនន់ នៅ​រដ្ឋ​តិច​សាស​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

សមាជិកគ្រួសារ ៦​នាក់​ស្លាប់​នៅក្នុង​ឡាន ដោយសារ ទឹកជំនន់ នៅ​រដ្ឋ​តិច​សាស​

ថ្ងៃទី 31 សីហា 2017, 01:12:PM

សមាជិកគ្រួសារ​ចំនួន ៦​នាក់​បាន​លង់​ទឹក​ស្លាប់​នៅក្នុង​ឡាន​មួយគ្រឿង ដោយសារតែ​ទឹកជំនន់ នៅក្នុង​ទីក្រុង​ហូ​ស្តុ​ន រដ្ឋ​តិច​សាស សហរដ្ឋអាមេរិក កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ នេះ​បើតាម​ការ​ការចេញផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន AFP​។​

​ប៉ូលិស​នៅក្នុង​ទីក្រុង​ហូ​ស្តុ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ពួកគេ​បាន​រកឃើញ​សាកសព​សមាជិកគ្រួសារ​ចំនួន ៦​នាក់ ក្រោយពេល​ឡាន​របស់​ពួកគេ​ត្រូវបាន​ទាញយក​ទៅដោយ​ទឹកជំនន់​។​

​លោក Manuel និង​អ្នកស្រី Belia Saldivar ព្រមទាំង​ចៅ​ទួត​ចំនួន ៤​នាក់​របស់​ពួកគាត់ ដែលមាន​អាយុ​ចាប់ពី ៦​ដល់ ១៦​ឆ្នាំ​បាន​បាត់​ខ្លួន តាំងពី​ថ្ងៃអាទិត្យ​កន្លងទៅ ខណៈដែល​ពួកគេ​ព្យាយាម​គេច​ពី​ទឹក​ជន់​។​

​សាច់ញាតិ​របស់​ជនរ​ង​គ្រោះ បាន​ត្រឡប់​ទៅកាន់​កន្លែងកើតហេតុ​កាលពី​ថ្ងៃ​ពុធ នៅពេលដែល​ទឹកជំនន់​ស្រក ហើយ​បាន​ប្រាប់​ប៉ូលិស​ថា ឡាន​ដែល​បាន​បាត់​ខ្លួន​ដោយ​ទឹកជំនន់​នោះ​ឥឡូវ​ឃើញ​វិញ​ហើយ​។​

​កាលពី​ថ្ងៃអាទិត្យ​ប៉ូលិស​ជាច្រើន​នាក់​ត្រូវបាន​គេ​តេ​ឲ្យ​ចុះទៅ​កន្លែងកើតហេតុ ប៉ុន្តែ​ពួកគេ​មិន​អាចជួយ​ជនរងគ្រោះ​ទាំងអស់​នោះបានទេ ដោយសារតែ​ឡាន​ពណ៌ ស នោះ បាន​លិច​ចូល​ទឹក​បាត់ទៅហើយ​៕​

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)