​ក្រុម​អ្នកទេសចរ​ច្រើន​នាក់ ភ័យ​ស្លន់ស្លោ ជាប់​ខ្លួន​នៅ​ខាងក្នុង​តួ​អេ​ហ្វែ​ល នៅ​ក្រុងប៉ារីស | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​ក្រុម​អ្នកទេសចរ​ច្រើន​នាក់ ភ័យ​ស្លន់ស្លោ ជាប់​ខ្លួន​នៅ​ខាងក្នុង​តួ​អេ​ហ្វែ​ល នៅ​ក្រុងប៉ារីស

ថ្ងៃទី 2 កញ្ញា 2017, 11:16:AM

ក្រុម​អ្នកទេសចរ​ច្រើន​នាក់ ដែលមាន​ការ​ភ័យ​ស្លន់ស្លោ បាន​ជាប់​ខ្លួន នៅ​ខាងក្នុង​តួ​អេ​ហ្វែ​ល​(Eiffel Tower ) នៅ​ទីក្រុង​ប៉ារីស ហើយ​ស្ថានីយ​រថភ្លើង Eurostar ក៏ត្រូវ​បាន​ជម្លៀស មនុស្ស​ចេញ​ផងដែរ បន្ទាប់ពី​មានការ​ព្រមាន ឱ្យ​ប្រុងប្រយ័ត្ន អំពី​ការវាយ​ប្រហារ ភេរវកម្ម នៅ​ទីក្រុង​នេះ នៅពេលដែល​បុរស​ម្នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​សុក្រ ដោយ​ប៉ូលិស​បារាំង ។​

​តួ​អេ​ហ្វែ​ល​ជា​កន្លែង​ទាក់ទាញ ទេសចរណ៍​នេះ ត្រូវបាន​បិទ ហើយ​ប៉ូលិស ត្រូវបាន​ដាក់ពង្រាយ នៅ​ទីនោះ​។​

​សេចក្តីរាយការណ៍​ពីដំបូង បាន​និយាយថា បុរស​ម្នាក់​ដែល ត្រូវបាន​ចាប់ខ្លួន​នោះ មាន​កាន់​អាវុធ គឺមាន​កាំភ្លើងខ្លី​មួយ និង កាំបិត​មួយ ប៉ុន្តែ ប៉ូលិស​បារាំង បាន​និយាយថា ព័ត៌មាន​នេះ មិន​ពិត​ទេ​។​

​ប៉ូលិស​បារាំង បាន​និយាយថា ពួកគេ បាន​ចាប់ខ្លួន​បុរស គ្មាន​អាវុធ​ម្នាក់ នៅ​ជិត​តួ​អេ​ហ្វែ​ល កាលពី​យប់​ថ្ងៃ​សុក្រ​។ អ្នកនាំពាក្យ​ប៉ូលិស​បារាំង នៅ​ទីក្រុង​ប៉ារីស បាន​និយាយថា " បុរស​ម្នាក់ ត្រូវបាន​ចាប់​ខ្លូន ហើយ​ហេតុការណ៍​នេះ បាន​ចប់​ហើយ "​។​

​អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​បន្ថែមថា​" យើង​នឹង​ដឹង​ដំណឹង បន្ថែមទៀត នៅពេល​ក្រោយ អំពី​មូលហេតុ​របស់​បុរស ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ "​។​

​ប៉ូលិស​ច្រើន​នាក់ ត្រូវ​បានដាក់​ការពារ សន្តិសុខ នៅ​ជុំវិញ​តំបន់​នោះ ខណៈដែល​ក្រុមមន្ត្រី បាន​ហាមឃាត់​មនុស្ស មិនឱ្យ​ចូលទៅ​ជិត តួ​អេ​ហ្វែ​ល ដែលមាន​កម្ពស់ ៣២៤ ម៉ែត្រ និង​ជា​កន្លែង​ទាក់ទាញ ទេសចរណ៍​នេះ​ទេ​៕N​/S


ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)