​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​

ថ្ងៃទី 4 កញ្ញា 2017, 10:49:AM

កងទ័ព​កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប កាលពី​ថ្ងៃអាទិត្យ ក្នុងការ​ឆ្លើយតប ទៅនឹង​ការ​បំផ្ទុះ បង្កហេតុ​ដោយ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ចំពោះ​អ្វីដែល​ខ្លួន បាន​អះអាងថា ជាការ​សាកល្បង គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​ដ៏​ខ្លាំង​
​កាលពី​ថ្ងៃអាទិត្យ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap ។​
​កងទ័ព​កូរ៉េខាងត្បូង​ស្ថិតនៅលើ​រថពាស់ដែក​យោធា​
​ទីភ្នាក់ងារសារព័ត៌មាន Yonhap ដែល​បាន​ដកស្រង់​សម្តី របស់​នាយសេនាធិការ​ចម្រុះ កូរ៉េខាងត្បូង បាន​និយាយថា កងទ័ព​កូរ៉េខាងត្បូង បានធ្វើ​សមយុទ្ធ បាញ់​គ្រាប់​ពិត ដោយ​ហ្វឹកហាត់ ធ្វើ​ហាក់ដូចជា​វាយប្រហារ លើ​ទីតាំង នុយក្លេអ៊ែរ​របស់ កូរ៉េខាងជើង ដោយ​បាញ់​ចំ​គោលដៅ ដែល​បានកំណត់ នៅ​សមុទ្រ​ខាងកើត​។​

​ការហ្វឹកហាត់​នេះ គឺជា​ការឆ្លើយតប ទៅនឹង​ការសាកល្បង នុយក្លេអ៊ែរ​ទី​៦ ដោយ​កូរ៉េខាងជើង កាលពី​ថ្ងៃអាទិត្យ ហើយ​ការធ្វើ​សមយុទ្ធ​នេះ ត្រូវបាន​ចូលរួម​ដោយ យន្តហោះ​ប្រយុទ្ធ F-15K ជាច្រើន​គ្រឿង ដោយ​កងទ័ព​កូរ៉េខាងត្បូង​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប Hyunmoo ក្នុងពេល​ហ្វឹកហាត់​នេះ ៕N/S



ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)