​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​

ថ្ងៃទី 5 កញ្ញា 2017, 10:48:AM

​កាលពី​ថ្ងៃ​ចន្ទ សហរដ្ឋអាមេរិក បាន​ខំប្រឹងប្រែង នៅ​អង្គការសហប្រជាជាតិ ដើម្បី​ជំរុញឱ្យមាន ចំណាត់ការ​ខ្លាំង​បំផុត ប្រឆាំង​កូរ៉េខាងជើង ក្នុងការ​ឆ្លើយតប ទៅនឹង​ការសាកល្បង នុយក្លេអ៊ែរ ដ៏​ខ្លាំង​បំផុត​លើក​ទី​៦ របស់ខ្លួន ។​

​ប៉ុន្តែ រុស្ស៊ី និង ចិន បាន​និយាយថា ការចរចា តាមរយៈ​ការទូត ត្រូវការ​ចាំបាច់ ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាន​និយាយថា រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន នឹង​បង្ហាញ​ការសម្រេចចិត្ត ដាក់ទណ្ឌកម្ម​ថ្មី ដល់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បី​​ជជែក​ពិភាក្សា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឆាប់ៗ​នេះ ហើយ​នៅ​ថ្ងៃ​ច័ន្ទ ក្រោយ​នឹងមាន ការបោះឆ្នោត​គាំទ្រ លើ​ចំណាត់ការ​នេះ​។​

​លោកស្រី Nikki Haley បាន​និយាយ ទៅកាន់​កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ ដែល​ត្រូវបាន​កោះហៅ ប្រជុំ​ដោយ​សហរដ្ឋអាមេរិក អង់គ្លេស បារាំង ជប៉ុន និង កូរ៉េខាង​ត្បូង ថា " មានតែ​ការដាក់ទណ្ឌកម្ម ដ៏​ខ្លាំង​បំផុត នឹង​អាចឱ្យ​ដោះស្រាយ បញ្ហា​នេះ តាមរយៈ​ការទូត "​។​

​កូរ៉េខាងជើង កាលពី​ថ្ងៃអាទិត្យ បានធ្វើ​ឱ្យមាន ការព្រួយបារម្ភ ជា​អន្តរជាតិ នៅពេលដែល​ខ្លួន បាន​បំផ្ទុះ​អ្វីដែល ខ្លួន​បាន​និយាយថា ជា​គ្រាប់បែក អ៊ីដ្រូសែន ដែល​អាច​បំពាក់​លើ​ក្បាល គ្រាប់​មី​ស៊ី​ល រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន ។​

​លោកស្រី Nikki Haley មិនបាន​ពន្យល់ថា តើ​ចំណាត់ការ​អ្វី ដែល​រដ្ឋាភិបាល ក្រុង​វ៉ាស៊ីនតោន បាន​កំពុង​ស្វែងរក​នោះទេ ប៉ុន្តែ​ក្រុម​អ្នកការទូត មួយចំនួន បាន​និយាយ ថា ចំណាត់ការ​ទាំងនោះ អាច​សំដៅលើ ការទប់ស្កាត់ ការផ្គត់ផ្គង់​ប្រេង ទៅ​កូរ៉េខាងជើង​៕N​/S

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)