ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​

ថ្ងៃទី 5 កញ្ញា 2017, 10:55:AM


លោក James Bridenstine

ប្រធានាធិបតី​អាមេរិក Donald Trumps ឧទ្ទេសនាម​បេក្ខភាព​ថ្មី​របស់លោក James Bridenstine អាយុ ៤២ ឆ្នាំ តំណាងរាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ តំណាង​ឲ្យ​រដ្ឋ Oklahoma ធ្វើជា​នាយក​ទី ១៣ នៃ​ស្ថាប័ន​អាកាសចរណ៍ និង​អាវ​កាស​អាមេរិក (NASA) ។​
​សេចក្តីប្រកាស​របស់​សេត​វិមាន​ថ្ងៃទី ០១ កញ្ញា ឲ្យ​ដឹងថា លោក Bridensdine ជា​អតីត​អ្នកបើកបរ​យន្តហោះ​ក្នុង​កងកម្លាំង​ទ័ព​បំរុង​របស់​សហរដ្ឋអាមេរិក​ផ្នែក​ទ័ពជើងទឹក ហើយ​ធ្លាប់ជា​អាវ​កាស​យានិក នៃ​យន្តហោះ​ប្រយុទ្ធ​ចំណុះ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln យើង​ក៏​ធ្លាប់​ចូលរួម​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន ។​
​លោក​ត្រូវបាន​ក្លាយជា​តំណាងរាស្ត្រ នា​ឆ្នាំ ២០១២ ហើយ​បច្ចុប្បន្ន​កំពុងតែ​បម្រើការ​ក្នុង​គណៈកម្មាធិការ​យោធា និង​គណៈកម្មាធិកា​រវិ​ទ្យា​សាស្ត្រ​បច្ចេកវិទ្យា និង​អវកាស​ចំណុះ​រដ្ឋសភា ។​
​ប្រសិនបើ​ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​នោះ លោក Bridenstine និង​ដើរតួនាទី​ជា "​គន្លឹះ​" ក្នុង​ផែនការ​របស់​ប្រធានាធិបតី Trumps ចំពោះ​ផែនការ​នាំ​មនុស្ស​ទៅកាន់​ភព​ព្រះ​អង្គារ​ក្លាយជា​ផែនការ​ស្នូល​ផ្លូវការ​របស់ NASA ។​
​មុននេះ ៨ ឆ្នាំ ពេល​ទើប​ឡើងកាន់តំណែង​ជា​អតីត​ប្រធានាធិបតី Obama ក៏បាន​សម្តែង​បំណងប្រាថ្នា​បញ្ជូន​មនុស្ស​ទៅកាន់​ភព​ព្រះ​អង្គារ​មុន​ឆ្នាំ ២០៣០ ។​
​នា​ខែមករា ឆ្នាំ ២០១៦ លោក Trumps ក៏​បង្ហាញ​ម​ហិ​ច្ឆិ​តា​ដូចគ្នា​ដែរ​ក្នុងឱកាស​ជួបជុំ​នឹង​អាវ​កាស​យានិក​អាមេរិក ។​
​បច្ចុប្បន្ន NASA កំពុងអភិវឌ្ឍន៍​កាំជ្រួច​ខ្លាំង​មួយ ហៅថា​ប្រព័ន្ធ​យានយន្ត​ច្រាន (SLS) ដែល​នាំ​ឲ្យ​យានអវកាស​អាច​ទៅកាន់​ភព​ព្រះ​អង្គារ ។​
​ចំណាយ​សម្រាប់​គ្រោងការណ៍​ទៅកាន់​ភព​ព្រះ​អង្គារ គឺ ៣៣ លាន​ដុល្លារ នៅ​ឆ្នាំ ២០៣៣ ៕ P​

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)