ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ | CEN: World News
Cen-logo

ដំណឹងអន្តរជាតិ

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​

ថ្ងៃទី 5 កញ្ញា 2017, 06:30:PM

​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​វិទ្យា​សា​ស្រ និង​បច្ចេកវិទ្យា​របស់​ចិន​នៅ Hefei ខេត្ត Anhui កាលពី​ថ្ងៃទី ៤ កញ្ញា ឲ្យ​ដឹងថា ការសាកល្បង​នុយក្លេអ៊ែ​កន្លងមក​ថ្មីៗ​ក៏ដូចជា​លើក​មុន សុទ្ធសឹង​ត្រូវបាន​ប្រព្រឹត្ត​នៅក្នុង​ភ្នំ​មួយ នា​តំបន់​សាក​ពិសោធន៍ Punggye-ri ។​


​ប្រធាន​ក្រុម​ស្រាវជ្រាវ Wen Lianzing ព្រមាន​ពី​ហ​និ​ភ័យ​បរិស្ថាន​ដ៏​ធំ​មួយ​អាច​កើតឡើង​ក្រោយ​ពេលធ្វើ​ការវិភាគ​ទិន្នន័យ​ប្រមូលបាន​ពី​មជ្ឈមណ្ឌល​ឃ្លាំមើល​ការរញ្ជួយ​ដី​ជាង ១០០ នៅ​ប្រទេស​ចិន ។​
​តាម​ការវិភាគ​នោះ​បង្ហាញថា ប្រសិនបើ​មានការ​សាកល្បង​មួយលើកទៀត​នោះ គឺ​កំពូលភ្នំ​ទាំងមូល​នឹង​បាក់ស្រុត បន្សល់ទុក​រណ្តៅ​ដ៏​ជ្រៅ​មួយ ហើយ​វិទ្យុសកម្ម​នឹង​សាយភាយ​ពាសពេញ​តំបន់​នោះ រួមទាំង​ប្រទេស​ចិន​ផងដែរ ។​
​អ្នកវិទ្យាសាស្ត្រ​ចិន​ក៏បាន​ព្រមាន​ផងដែរ​ថា ពុំមែន​ភ្នំ​ណា​ក៏​ចេះតែ​សមស្រប និង​ការសាកល្បង​នុយក្លេអ៊ែរ​ដែរ​ទេ ព្រោះ​វា​មាន​បទដ្ឋាន​របស់​វា​ជាអាទិ៍ វា​ពុំ​ចោត​ពេក​តែ​ត្រូវ​ខ្ពស់​... ។​
​ភ្នំ​នីមួយៗ​អាច​សាកល្បង​បាន​ប៉ុន្មាន​ដង​ក៏​ជា​បញ្ហា ព្រោះ​វា​អាស្រ័យ​ប្រភេទ​គ្រាប់​សាកល្បង​។​
​លោក Wang បញ្ជាក់ថា "​គ្រាប់បែក ១០០ Kiloton គឺ​ធំ​គួរសម ។ កូរ៉េខាងជើង​គប្បី​ផ្អាក​ការសាកល្បង ព្រោះ​វា​ពុំ​នាំ​រឿង​អន្តរាយ​ដល់​ប្រទេស​ខ្លួន តែ​វា​ជះឥទ្ធិពល​ដល់​ប្រទេស​ដទៃ រួមទាំង​ចិន ៕ P​

ដំណឹងអន្តរជាតិផ្សេងទៀត

ចិន​កំពុង​ខ្វាយខ្វល់​ព្រោះ​ខ្លាច​ស្រុត​កំពូលភ្នំ ធ្លាយ​ចេញ​សារធាតុ​វិទ្យុសកម្ម​នៅ​កន្លែង​ដែល​កូរ៉េខាងជើង​សាកល្បង H-boms ថ្មីៗ​នេះ​ (ថ្ងៃទី 5 កញ្ញា 2017)

ម្ចាស់​ក្ស​ត្រី Kate ប្រកាស​ជា​ផ្លូវការ​ថា មានគភ៌​លើក​ទី ៣ ហើយ​កំពុង​វេទនា​ព្រោះ​...​ចាញ់កូន​ (ថ្ងៃទី 5 កញ្ញា 2017)

អាមេរិក​បោះបង់ចោល​ក​ម្ម​វិធី​ការពារ​ក្មេង​វ័យ​ជំទង់​ដែល​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ (ថ្ងៃទី 5 កញ្ញា 2017)

ប្រធានាធិបតី​អាមេរិក Donald Trumps លើក​បេក្ខភាព មេដឹកនាំ​ស្ថាប័ន NASA ថ្មី​ (ថ្ងៃទី 5 កញ្ញា 2017)

​សហរដ្ឋអាមេរិក ជំរុញឱ្យមាន​ការដាក់​ទណ្ឌកម្ម ខ្លាំង​បំផុត​ដោយ អង្គការសហប្រជាជាតិ ប្រ​ឆាំ​កូរ៉េខាងជើង​ (ថ្ងៃទី 5 កញ្ញា 2017)

កូរ៉េខាងជើង​អាច​ត្រៀម​សាកល្បង​កាំជ្រួច​អន្តរ​ទី្វ​ប​ (ថ្ងៃទី 4 កញ្ញា 2017)

រន្ទះបាញ់​ចំ​ស្រមោល​សរ​តន្ត្រី​១​នៅ​បារាំង​ (ថ្ងៃទី 4 កញ្ញា 2017)

​អាមេរិក ព្រមាន​ថា​នឹង​ចាត់វិធានការ​ឆ្លើ​ប​តប បើ​កូរ៉េខាងជើង គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ (ថ្ងៃទី 4 កញ្ញា 2017)

អាល្លឺម៉ង់ ជម្លៀស​មនុស្ស ៦០.០០០ នាក់ ដើម្បី​ដោះ​គីប​ប​ន្ទុះ​នៃ​គ្រាប់បែក​បន្សល់ទុក​ពី​សម័យ​សង្គ្រាមលោកលើកទី ២ (ថ្ងៃទី 4 កញ្ញា 2017)

​កងទ័ព​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត មី​ស៊ី​ល បន្ទាប់ពី​កូរ៉េខាងជើង សាកល្បង​នុយក្លេអ៊ែរ​ (ថ្ងៃទី 4 កញ្ញា 2017)