កូរ៉េខាងត្បូង​ទិញ​មី​ស៊ី​ល​និង​ឧទ្ធម្ភាគចក្រ​ពី​អាមេរិក​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

កូរ៉េខាងត្បូង​ទិញ​មី​ស៊ី​ល​និង​ឧទ្ធម្ភាគចក្រ​ពី​អាមេរិក​

ថ្ងៃទី 28 ឧសភា 2012, 03:31:PM

ក្រសួង​ការពារ​ប្រទេស​អាមេរិក​កំពុង​ពិចារណា​ការលក់​មី​ស៊ី​ល​ប្រភេទ​“Harpoon Block II”​ជា​ច្រើន​ដើម​និង ឧទ្ធម្ភាគចក្រ​ចម្បាំង​ប្រភេទ​“Seahawk”​ជាច្រើន​គ្រឿង ទៅ​អោយ​ប្រទេស​កូរ៉េខាងត្បូង​។​

​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​(DSCA)​បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា​ខ្លួន​បាន​នឹង​ជូនដំណឹង​ទៅ​ដល់​សភា​អាមេរិក​អំពី​លទ្ធភា​នៃ​ការលក់​​មី​ស៊ី​ល​ចំនួន​១៨​ដើម និង ឧទ្ធម្ភាគចក្រ​ចំនួន​៨​គ្រឿង ព្រមទាំង​គ្រឿង​បរិក្ខារ​សឹក​ផ្សេងៗ​ទៀត​​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​១,៨៤​ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​កូរ៉េខាងត្បូង​។​

​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​នៃ​ក្រសួង​ការពារ​ប្រទេស​អាមេរិក​នេះ បាន​និយាយថា​ខ្លួន​បាន​ជួន​ដំណឹង​ដល់​សភា​អាមេរិក​អំពី​សំណើ​លក់​គ្រឿង​អាវុធ​នេះ​បន្ទាប់ពី​មាន​សំណើ​ពី​​ប្រទេស​កូរ៉េខាងត្បូង​។​

​ទីភ្នាក់ងារ​នេះ បាន​និយាយថា​ការលក់​​គ្រឿង​សព្វាវុធ​ដែល​ត្រូវ​បាន​ស្នើឡើង​នេះ​គឺ​ការ​សមស្រប​ទៅនឹង​ជំហរ​មិន​ផ្លាស់ប្តូរ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការជួយ​អភិវឌ្ឍ​និង​ពង្រឹង​សមត្ថភាព​ការពារ​ខ្លួន​ជាស្រេច​របស់​កូរ៉េ​ខាងត្បូង​ដែល​នឹង​នាំអោយមាន​​តុល្យភាព​យោធា​ដែល​អាច​ទទួលយក​បាន​នៅ​អាស៊ី​ខាងកើត​នេះ​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

រដ្ឋាភិបាលយោធា​ថៃ​ប្រើ DNA ដើម្បី​គ្រប់គ្រង​វិបត្តិ​នៅ​ភាគខាងត្បូង​ (ថ្ងៃទី 25 ឧសភា 2015)

កូរ៉េខាងជើង​ចាប់ខ្លួន​ចារបុរស​កូរ៉េខាងត្បូង​២​នាក់​ (ថ្ងៃទី 27 មីនា 2015)

គ្រោះថ្នាក់​រថភ្លើង​នៅ​ឥណ្ឌា​សម្រាប់​មនុស្ស​យ៉ាងហោចណាស់​៣៤​នាក់​ (ថ្ងៃទី 21 មីនា 2015)

គ្រាប់បែក​២​ផ្ទុះ​របួស​មនុស្ស​ម្នាក់​នៅ​បាងកក​ (ថ្ងៃទី 2 កុម្ភៈ 2015)

នាយករដ្ឋមន្ត្រី​ថៃ​បញ្ជា​អោយ​តាមដាន​ពួក​អ្នកការទូត​អាមេរិក​ (ថ្ងៃទី 31 មករា 2015)

ជប៉ុន​ខិតខំ​ជា​ទំ​បំផុត ដើម្បី​ធានា​ការដោះលែង​ជនជាតិ​ខ្លួន​ដែល​កំពុង​នៅក្នុង​ដៃ​ISIS (ថ្ងៃទី 30 មករា 2015)

ប៉ូលិស​ហ្វីលីពីន​ស្លាប់​ក្នុង​ការប៉ះទង្គិច​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ (ថ្ងៃទី 26 មករា 2015)

ទឹកជំនន់​បង្ក​ភាពច្របូកច្របល់​នៅ​ទីក្រុង​ហ្សា​ការតា​របស់​ឥណ្ឌូនេស៊ី​ (ថ្ងៃទី 24 មករា 2015)

​ចិន​បិទ​ក្រុមហ៊ុន​៣០០​នៅ​ឆ្នាំនេះ​ដើម្បី​ប្រយុទ្ធប្រឆាំង​បរិយាកាស​កខ្វក់​ (ថ្ងៃទី 24 មករា 2015)

ស្លាប់​ម្នាក់ និង របួស​៤៨​នាក់​ក្នុងការ​បំផ្ទុះ​គ្រាក​បែក​នៅ​ហ្វីលីពីន (ថ្ងៃទី 24 មករា 2015)