អាប់​ភិស៊ី​តៈ​កុំ​បំភ័យ​តុលាការ​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

អាប់​ភិស៊ី​តៈ​កុំ​បំភ័យ​តុលាការ​

ថ្ងៃទី 8 មិថុនា 2012, 01:49:PM

Give our kids a better deal
​ប្រធាន​គណបក្សប្រឆាំង​ថៃ លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា

 

​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្សប្រឆាំង​ថៃ លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​មេដឹកនាំ​អាវ​​ក្រហម​ឈ្មោះ​វី​រ៉ា​កាន់ មូ​សិកកា​ពង់ មិន​គួរ​និយាយ​ជា​សាធារណៈ​ក្នុង​របៀប​ដែល​អាច​ត្រូវ​គេ​បកស្រាយ​ថា​ជា​ការព្យាយាម​បំភិតបំភ័យ​​តុលាការ​ធម្មនុញ្ញ​នោះទេ​។​

​វី​រ៉ា​កាន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ប្រសិនបើ​ពង្រាង​ច្បាប់​វិសោធនកម្ម​ដែល​ត្រូវ​ពិភាក្សា​ក្នុង​សភា​ត្រូវបាន​រារាំង​អាច​មាន​សង្គ្រាម​ស៊ីវិល​​ដែល​អាច​នាំ​ដល់​អំពើហិង្សា​ជាង​ស្ថានភាព​ឆ្នាំ​២០១០​។​

​លោក​បាន​និយាយថា​ប្រសិន​បើ​រឿង​នេះ​កើតឡើង តុលាការ​ធម្មនុញ្ញ​នឹង​ត្រូវ​ប្រជាជន​មើលឃើញ​យ៉ាងច្បាស់​ថា​ជា​ការ​ខ្វះ​ភាពត្រឹមត្រូវ​តាម​ផ្លូវច្បាប់​។​តុលាការ​ធម្មនុញ្ញ​ដែល​បាន​បញ្ជា​អោយ​សភា​ផ្អាក​ការពិភាក្សា​របៀប​រាវៈ​ទី​៣​នៃ​ពង្រាងច្បាប់​នេះ បាន​សន្និដ្ឋាន​បែប​ស្រ​ម៉ៃ​ថា​ការធ្វើ​វិសោធនកម្ម​នេះ​មាន​បំណង​លុបចោល​​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ទោះជា​មាន​ការធានា​ជា​មុន​ថា​ការផ្លាស់ប្តូរ​នេះ​នឹង​មិន​ប៉ះពាល់​របប​រាជានិយ​មក្តី​។​

​តែ​លោក​អាប់​ភិស៊ី​ត ក្នុង​ការផ្តល់​សម្ភាសន៍​តាម​ទូរស័ព្ទ បាន​និយាយ​ថា​សម្តី​របស់​វី​រ៉ា​កាន់​អាច​ត្រូវបាន​គេ​មើលឃើញថា​ជា​ការព្យាយាម​បំ​​ភិត​បំភ័យ​តុលាការ ធ្វើ​ហាក់ដូចជា​ប្រទេស​នេះ​គ្មាន​នីតិរដ្ឋ​។​

​មេ​បក្ស​ប្រឆាំង​រូបនេះ​បាន​ចាប់អារម្មណ៍​ទៀត​ថា​បក្ស​ប្រជាធិបតេយ្យ​របស់​លោក​មិន​មើលឃើញ​បញ្ហា​ទេ​ក្នុង​អំឡុងពេល​ប្រជុំ​រួម​សភា​​និង​ព្រឹទ្ធសភា​នា​ថ្ងៃ​សុក្រ​នេះ ពីព្រោះ​បើ​ពង្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវបាន​សភា​អនុម័ត ប្រធាន​សភា​នឹង​ជួប​បញ្ហា​ក្នុង​​ការបញ្ជូន​វា​អោយ​ព្រះមហាក្សត្រ​ចុះហត្ថលេខា​យល់ព្រម​ដោយសារ​ថា​តុលាការ​បាន​បញ្ជា​អោយ​សភា​ពន្យារ​ការលើក​វា​មក​ពិភាក្សា​​និង​អនុម័ត​រួចហើយ​។​

​អាប់​ភិស៊ី​ត​បាន​និយាយទៀតថា​"​ខ្ញុំ​ដឹង​ថា​បុរស​នៅ​បរទេស​ជា​អ្នកបញ្ជា​អោយ​ជំរុញ​ការងារ​ពិភាក្សា​នេះ​។​ឥឡូវ​ចាំ​មើល​ថា​តើ​នាយក​រដ្ឋ​​មន្ត្រី ពួក​សមាជិក​សភា​បក្ស​ភឿ​ថៃ​និង​រដ្ឋាភិបាល​នឹង​ស្តាប់​បញ្ជា​ពី​មនុស្ស​តែ​ម្នាក់​នេះ​ដែរ​ឬទេ​"៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

វៀតណាម នឹង​កែសម្រួល​លក្ខខណ្ឌ​សម្រាប់​វិនិយោគទុន ដើម្បី​ប្រកួតប្រជែង​ (ថ្ងៃទី 30 មិថុនា 2015)

ជំនួញឈើក្រញូងឥឡូវរីកលូតលាស់ដល់ប្រទេសឡាវ (ថ្ងៃទី 30 មិថុនា 2015)

ទ្រព្យសម្បតិ្ត​សុទ្ធ​អតីត​នាយករដ្ឋមន្ត្រី យី​ង ឡាក់ កើន​ពី ៣៨ លាន​ទៅ​៥៧៩ លាន​បាត​ (ថ្ងៃទី 27 មិថុនា 2015)

ឧស្សាហកម្ម​កែ​សម្ផស្ស​នៅ​ហុងកុង​ត្រូវបាន​ជំរុញ​ឲ្យ​ពង្រឹង​ស្តង់ដា​ក្រោយ​ករណី​ស្លាប់​នារី​ម្នាក់​ (ថ្ងៃទី 23 មិថុនា 2015)

ពិធី​ស៊ីសាច់​ឆ្កែ​នៅ​យូ​លីន ខេត្ត​ក្វាង​ស៊ី​ចាប់ផ្តើម​ (ថ្ងៃទី 23 មិថុនា 2015)

ថៃ​រិត​បន្តឹង​ការត្រួតពិនិត្យ​សុខភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ (ថ្ងៃទី 22 មិថុនា 2015)

ធនាគារកណ្តាល​ថៃ​ ទម្លាក់​ការព្យាករណ៍​ កំណើនសេដ្ឋកិច្ច​ របស់​ប្រទេស​ជាថ្មី​ (ថ្ងៃទី 20 មិថុនា 2015)

វិស័យ​អាកាសចរណ៍​ថៃ​ធ្លាក់ នៅក្នុង​បញ្ជី​ក្រហម របស់​អង្គការ​អាកាសចរណ៍ ស៊ីវិល​អន្តរជាតិ​ (ថ្ងៃទី 20 មិថុនា 2015)

ថៃ​ប្រកាស​អះអាង​អំពី​ករណី​ទីមួយ​នៃ​ជំងឺ​គ្រុន​ផ្តាស​សា​យម​ជ្ឈឹ​ម​បូ​ពារ (MERS) (ថ្ងៃទី 19 មិថុនា 2015)

ប្រាយុទ្ធច្រានចោលថា មានរដ្ឋប្រហារប្រឆាំងនឹងរដ្ឋប្រហាររបស់លោក (ថ្ងៃទី 17 មិថុនា 2015)