​លោកស្រី ស៊ូ​ ជី ធ្វើដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​អឺរ៉ុប | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

​លោកស្រី ស៊ូ​ ជី ធ្វើដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​អឺរ៉ុប

ថ្ងៃទី 13 មិថុនា 2012, 05:27:PM

Give our kids a better deal
​លោកស្រី អ៊ុង សាន ស៊ូ ជី ក្នុងពេលចាកចេញ​ពី​អាកាស​យានដ្ឋាន​ក្រុង​យ៉ាងហ្គោននៅ​ថ្ងៃ​ពុធ​

 

​លោកស្រី អ៊ុង សាន ស៊ូ ជី អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅមីយ៉ាន់ម៉ា បាន​ចាកចេញ​ពី​ប្រទេស​​នៅ​ថ្ងៃ​ពុធ​ក្នុង​ដំណើរ​ទស្សនកិច្ច ជា​លើក​ទី​មួយ​របស់​លោកស្រី​ឆ្ពោះទៅ​កាន់​ទ្វីបអឺរ៉ុប​ចាប់តាំងពី​ឆ្នាំ​១៩៨៨​មក​ដើម្បី​ទទួល​យក​រង្វាន់​ណូបែល​សន្តិភាព​ជា​ផ្លូវការ​ដែល​នាំ​​អោយ​លោកស្រី​ក្លាយជា​មនុស្ស​ដ៏​គួរអោយ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​គឺជា​ការបង្ហាញអោយឃើ​ញ​ព្រឹ​ត្តិ​ការណ៍​វិវឌ្ឍន៍​ថ្មី​ក្នុង​ការផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ចាប់​តាំងពី​របប​គ្រប់គ្រង​ដោយ​យោធា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ​បានបញ្ចប់​កាលពី​ឆ្នាំមុន ដោយ​បាន​នាំ​អំណាច​ទៅ អោយ​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​មួយ​នេះ​។​

​នៅ​មុន​ពេល​យន្តហោះ​របស់​លោកស្រី​បាន​ចាកចេញ​ពី​អាកាស​យានដ្ឋាន​ក្រុង​យ៉ាងហ្គោន ប្រទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង សាន ស៊ូ ជី បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “ ខ្ញុំ​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​សំរាប់​ផលប្រយោជន៍​នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា​”​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាង​២​សប្តាហ៍​នេះ លោកស្រី​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វីស ន័​រវែ​ស អង់គ្លេស បា​រាំង និង ប្រទេស​អៀ​ឡង់​។​

​លោកស្រី​នឹងធ្វើ​សុន្ទរកថា​នៅ​រដ្ឋធានី​អូ​ស្លូ ប្រទេសន័​រវែ​ស ជា​ទី​ដែល​លោក​ស្រី​នឹង​ទទួល​យក​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១​ជា​ផ្លូវការ​របស់​លោកស្រី​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

​រុស្សី​បដិសេធ ការចោទប្រកាន់ថា ខ្លួន​បាន​ផ្គត់ផ្គង់ ពួក​តា​លី​បង់ នៅ​អាហ្កានីស្ថាន (ថ្ងៃទី 25 មីនា 2017)

​ចិន គំរាម​យន្តហោះ ទម្លាក់​គ្រាប់បែក​អាមេរិក ដែល​ហោះ​ចេញ ពី​កូរ៉េខាងត្បូង​ (ថ្ងៃទី 25 មីនា 2017)

ថៃ​ស្នើ​ជនភៀសខ្លួន​៧០.០០០​នាក់ ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​របស់​ពួកគេ​វិញ​ (ថ្ងៃទី 24 មីនា 2017)

ថៃ​និង​ហ្វីលីពីន ពង្រឹង​ទំនាក់ទំនង​យោធា​ (ថ្ងៃទី 22 មីនា 2017)

​បេសកជន​កូរ៉េខាងជើង​ថា ប្រទេស​ខ្លួន គ្មាន​ខ្លាច​ការដាក់​ទ័​ណ្ឌ​កម្ម របស់​អាមេរិក​ទេ ហើយនឹង​បន្ត​ព​ន្លឿ​ន កម្មវិធី​នុយក្លេអ៊ែរ​ខ្លួន​ (ថ្ងៃទី 22 មីនា 2017)

​នាយករដ្ឋមន្ត្រី​វៀតណាម ស្វែងរក​ការគាំទ្រ​ពីកូរ៉េខាងត្បូង អំពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង (ថ្ងៃទី 21 មីនា 2017)

ក្រុមអ្នកតវ៉ារាប់រយ​នាក់នៅ​មី​យ៉ាន់​ម៉ា តវ៉ា​ប្រឆាំង​ការផ្តល់​សញ្ជាតិ ដល់​ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ា​ (ថ្ងៃទី 20 មីនា 2017)

ប៉ូលិស​អន្តរជាតិ​ចេញ "​និ​វេទ​ក្រហម​" ដើម្បី​ចាប់​ជនសង្ស័យ​កូរ៉េខាងជើង ៤​នាក់​ដែល​ពាក់ព័ន្ធ​ការសម្លាប់​​គីម ជុង ណា​ម​ (ថ្ងៃទី 17 មីនា 2017)

​កូរ៉េខាងត្បូង បោះឆ្នោត​នៅ​ខែឧសភា ហើយ​លោកស្រី ប៉ាក់ ហ្គុ​ន ហេ ត្រូវបាន​កោះហៅ​សួរនាំ អំពី​អំពើពុករលួយ​ (ថ្ងៃទី 16 មីនា 2017)

​ចិន​ចាប់ផ្តើម​សាងសង់ សំណង់​រឹងមាំ​ជាថ្មី នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ជម្លោះ​ (ថ្ងៃទី 15 មីនា 2017)