ថាក់ស៊ីន​រំពឹង​លើ​ការផ្សះផ្សារ​ជាតិ​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

ថាក់ស៊ីន​រំពឹង​លើ​ការផ្សះផ្សារ​ជាតិ​

ថ្ងៃទី 17 មិថុនា 2012, 01:49:PM

Give our kids a better deal
​ថាក់ស៊ីន ដែល​បាន​ទៅដល់​ជប៉ុន​កាលពី​ថ្ងៃ​សុក្រ បាន​និយាយថា​កិច្ចសហការ​រវាង​ជប៉ុន​និង​ថៃ​សំរាប់​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​​មាន​សារសំខាន់​ណាស់​

 

​អតីត​នាយករ្ឋមន្ត្រីថៃ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​បាន​និយាយថា​ឱកាស​របស់​លោក​វិល​ម​ក​ថៃ​វិញ​វា​អាស្រ័យ​លើ​ច្បាប់​ផ្សះផ្សារ​ជាតិ​​ដែល​ឥឡូវ​ស្ថិតនៅក្នុង​ដៃ​សភា​។​

​របាយការណ៍​សារព័ត៌មាន​បាន​ស្រង់​សម្តី​លោក​ថាក់ស៊ីន​ដែល​កំពុង​ទស្សនា​ប្រទេស​ជប៉ុន​៩​ថ្ងៃ​នៅ​ពេល​លោក​បាន​ផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​វេបសាយ​កាសែត​ជប៉ុន​<www.yomiuri.co.jp>.​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ឱកាស​វិល​ចូល​ស្រុក ថាក់ស៊ីន​បាន​និយាយថា​លោក​ត្រូវ​រង់ចាំ​ការជជែក​ពិភាក្សា​និង​អនុម័ត​ពី​សភា​លើ​ពង្រាង​​ច្បាប់​ស្តីពី​ការផ្សះផ្សារ​ជាតិ​ដែល​ឥឡូវ​ទៅ​ដល់​សភា​រួចហើយ​។​

​ការប្រជុំ​ពិភាក្សា​លើ​ក​ទី​៣​នៃ​ពង្រាងច្បាប់​នេះ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​សម័យ​ប្រជុំ​លើក​ក្រោយ​បន្ទាប់ពី​កិច្ចប្រជុំ​នា​ពេល​កន្លង​មក​ជួប​ការប្រឆាំង​ជំទាស់​ជាខ្លាំង​។​

​ពង្រាង​ច្បាប់​នេះ​ស្នើ​សុំ​លើកលែងទោស​សំរាប់​អ្នកទោសនយោបាយ​ទាំងអស់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​និង​សកម្មភាព​នយោបាយ​រវាង​ឆ្នាំ​២០០៥​និង​២០១០ ដោយ​រួមទាំង​លោក​ថាក់ស៊ីន​ផងដែរ​។​

​ក្នុង​កិច្ចសម្ភាសន៍​គេ​ថា​លោក​ថាក់ស៊ីន​បាន​និយាយថា​បើ​លោក​អាច​វិល​មក​ជា​នាយករ្ឋមន្ត្រីជា​ថ្មី លោក​នឹង​បន្ត​ធ្វើ​អ្វី​ដែល​លោក​បាន​ធ្វើ​​ពីមុន មុនពេល​លោក​ត្រូវ​បាន​បណ្តេញចេញ​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០០៦​។​

​ចំពោះ​ការចោទប្រកាន់​ថា​លោក​មិន​មាន​ស្វាមីភ័ក្តិ​ចំពោះ​ព្រះមហាក្សត្រ​នោះ ថាក់ស៊ីន​បាន​និយាយ​ថា​ការចោទប្រកាន់​នេះ​ធ្វើឡើង​ដោយ​ក្រុម​មនុស្ស​ដែល​ច្រណែន​នឹង​ប្រជាប្រិភាពដ៏​ខ្លាំងរបស់​លោក​តែ​ប៉ុណ្ណោះ​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

វៀតណាម នឹង​កែសម្រួល​លក្ខខណ្ឌ​សម្រាប់​វិនិយោគទុន ដើម្បី​ប្រកួតប្រជែង​ (ថ្ងៃទី 30 មិថុនា 2015)

ជំនួញឈើក្រញូងឥឡូវរីកលូតលាស់ដល់ប្រទេសឡាវ (ថ្ងៃទី 30 មិថុនា 2015)

ទ្រព្យសម្បតិ្ត​សុទ្ធ​អតីត​នាយករដ្ឋមន្ត្រី យី​ង ឡាក់ កើន​ពី ៣៨ លាន​ទៅ​៥៧៩ លាន​បាត​ (ថ្ងៃទី 27 មិថុនា 2015)

ឧស្សាហកម្ម​កែ​សម្ផស្ស​នៅ​ហុងកុង​ត្រូវបាន​ជំរុញ​ឲ្យ​ពង្រឹង​ស្តង់ដា​ក្រោយ​ករណី​ស្លាប់​នារី​ម្នាក់​ (ថ្ងៃទី 23 មិថុនា 2015)

ពិធី​ស៊ីសាច់​ឆ្កែ​នៅ​យូ​លីន ខេត្ត​ក្វាង​ស៊ី​ចាប់ផ្តើម​ (ថ្ងៃទី 23 មិថុនា 2015)

ថៃ​រិត​បន្តឹង​ការត្រួតពិនិត្យ​សុខភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ (ថ្ងៃទី 22 មិថុនា 2015)

ធនាគារកណ្តាល​ថៃ​ ទម្លាក់​ការព្យាករណ៍​ កំណើនសេដ្ឋកិច្ច​ របស់​ប្រទេស​ជាថ្មី​ (ថ្ងៃទី 20 មិថុនា 2015)

វិស័យ​អាកាសចរណ៍​ថៃ​ធ្លាក់ នៅក្នុង​បញ្ជី​ក្រហម របស់​អង្គការ​អាកាសចរណ៍ ស៊ីវិល​អន្តរជាតិ​ (ថ្ងៃទី 20 មិថុនា 2015)

ថៃ​ប្រកាស​អះអាង​អំពី​ករណី​ទីមួយ​នៃ​ជំងឺ​គ្រុន​ផ្តាស​សា​យម​ជ្ឈឹ​ម​បូ​ពារ (MERS) (ថ្ងៃទី 19 មិថុនា 2015)

ប្រាយុទ្ធច្រានចោលថា មានរដ្ឋប្រហារប្រឆាំងនឹងរដ្ឋប្រហាររបស់លោក (ថ្ងៃទី 17 មិថុនា 2015)