គ្លី​ន​តុ​ន​ទៅ​ដល់​ឡាវ​សំរាប់​ដំណើរ​ទស្សនកិច្ច​សំខាន់​ជា​ប្រវត្តិសាស្ត្រ​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

គ្លី​ន​តុ​ន​ទៅ​ដល់​ឡាវ​សំរាប់​ដំណើរ​ទស្សនកិច្ច​សំខាន់​ជា​ប្រវត្តិសាស្ត្រ​

ថ្ងៃទី 11 កក្កដា 2012, 01:59:PM

Give our kids a better deal
​គ្លី​ន​តុ​ន​បាន​ឈប់​ចំ​ចត​និង​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម​កាលពី​ថ្ងៃ​អង្គារ​មុន​មក​ដល់​ឡាវ​

 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​កាលពី​ថ្ងៃ​ពុធ​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​ឡាវ​និង​បាន​ក្លាយជា​ប្រមុខ​ការទូត​អាមេរិក​ដំបូង​ដែល​ធ្វើ​ទស្សនកិច្ច​ទីនោះ​ក្នុង​រយៈពេល​៥៧​ឆ្នាំ​មកនេះ​។​ដំណើរ​ទស្សនកិច្ច​នេះ​ផ្តោត​លើ​កេរដំណែល​​នៃ​សង្គ្រាម​វៀតណាម​និង​គំរោង​វារិ​អគ្គិសនី​ដ៏​ចម្រូងចម្រាស​មួយ​។​

​ក្នុងពេល​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​វ៉ាត​តៃ ក្រុង​វៀងចន្ទន៍ គ្លី​ន​តុ​ន​ត្រូវ​បាន​ជូន​បាច់ផ្កា​ពី​សំណាក់​នារី​ក្នុង​សម្លៀក​បំពាក់​​ប្រពៃណី​សូត្រ​ពណ៌​ស្វាយ​។​

​មន្ត្រី​អាមេរិក​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា​"​វា​ជា​ព្រឹត្តិ​កាណ៍​ធំ​គួរសម​មួយ​សំរាប់​ឡាវ យើង​នឹង​បញ្ជាក់​អំពី​វិស័យ​មួយចំនួន​​ដែល​យើង​នឹង​ធ្វើការ​រួមគ្នា​"​។​

​វា​រួម​មាន​គ្រឿង​ផ្ទុះ​ដែល​បន្សល់​ទុក​ដោយ​សង្គ្រាម​ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៥ ព្រមទាំង​ផលប៉ះពាល់​ជា​បន្ត​នៃ​សារធាតុ​​គីមី​ពុល​Agent Orange​ដែល​កងកម្លាំង​អាមេរិក​បាន​ប្រើ​សំរាប់​បំផ្លាញ​ព្រៃ​ដែលជា​ជម្រក​លាក់​ខ្លួន​របស់​ក​ង​កម្លាំង​កុម្មុនិស្ត​។​

​អាមេរិក​ចង់​ជំរុញ​ការងារ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ក្នុងពេល​បំបេញ​បេសកកម្ម​ផងដែរ​។​

​បញ្ហា​សំខាន់​មួយទៀត​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ផែនការ​សាងសង់​ទំនប់​វារិ​អគ្គិសនី​របស់​ឡាវ​កាត់​ទន្លេមេគង្គ​ដែល​កំពុង​ជួប​ការប្រឆាំង​ជំទាស់​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​សកម្មជន​បរិស្ថាន​។​

​គ្លី​ន​តុ​ន​ជា​រដ្ឋមន្ត្រី​ការបរទេស​តែ​ម្នាក់​គត់​បន្ទាប់ពី​លោក​ច​ន ហ្វូ​ស្ទ័រ ឌុល​ឡេស ដែល​បាន​ចំណាយ​ពេល​មួយ​ថ្ងៃ​នៅក្នុង​ប្រទេស​​ឡាវ​ក្រោម​របប​រាជានិយម​កាល​ពី​ឆ្នាំ​១៩៥៥​។​

​លោក​ស្រីគ្លីន​តុន​ត្រូវបាន​អញ្ជើញ​កាលពី​ឆ្នាំ​២០១០​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ឡាវ ថង​លឿន ស៊ី​សូលី​ត ដែល​ជា​មន្ត្រីជាន់ខ្ពស់​​ឡាវ​ដំបូង​ដែល​បាន​ធ្វើ​ទស្សនកិច្ច​រដ្ឋធានី​វ៉ាស៊ីនតោន​ចាប់តាំងពី​ពួក​ឧទ្ទាម​កុម្មុនិស្ត​ដែល​គាំទ្រ​ដោយ​សូ​វៀតបាន​ចូល​កាន់​អំណាច​និង​បណ្តេញ​របប​រាជានិយម​នៅ​ឆ្នាំ​១៩៧៥​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​៤​ម៉ោង​នេះ​លោក​ស្រី​ត្រូវ​ជួបពិភាក្សា​ជាមួយ​លោក​ថង​លឿន​ព្រម​ទាំង​នាយក​រដ្ឋមន្ត្រី​ថង​ស៊ី​ង ថា​ម​ម៉ា​វង់​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

អូស្ត្រាលី​ ត្រូវបាន​ជំរុញ​ឲ្យ​បញ្ជាក់​អំពី​ក្រុម​ជនភៀសខ្លួន​វៀតណាម​ (ថ្ងៃទី 27 កក្កដា 2015)

ព្រះ​សង្ឃ​មួយអង្គ ​និង​ទាហាន​ម្នាក់​ ស្លាប់ ហើយ​ ៨​នាក់​ រងរបួស​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ភាគខាងត្បូង​ថៃ​ (ថ្ងៃទី 27 កក្កដា 2015)

ថៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អំពី​កម្លាំង​ពលកម្ម​ជាមួយ​វៀតណាម​ (ថ្ងៃទី 25 កក្កដា 2015)

ប៉ូលីស​តៃវ៉ាន់​ចាប់​អ្នក​តវ៉ា​ចំនួន​៣០​នាក់​ដែល​តវ៉ា​ប្រឆាំង​ការផ្លាស់ប្តូរ​កម្មវិធីសិក្សា​ (ថ្ងៃទី 24 កក្កដា 2015)

អ្នកកាសែត​មី​យ៉ាន់​ម៉ា​២​នាក់ ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំពោះ​ការប្រមាថ ប្រធានាធិបតី ថេ​ន សេន​ (ថ្ងៃទី 22 កក្កដា 2015)

ចិន​ចោទប្រកាន់​ជំនួយការ​កំពូល​របស់​អតីត​ប្រធានាធិបតី ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ (ថ្ងៃទី 21 កក្កដា 2015)

​អគ្គបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​ប្តេជ្ញា​គោរព​លទ្ធផល​បោះឆ្នោត​ (ថ្ងៃទី 20 កក្កដា 2015)

សហភាព​អឺរ៉ុប​ប្រាប់​ថៃ​ឲ្យ​មាន​ចំណាត់ការ​បន្ថែមទៀត​លើ​ការនេសាទ​ខុសច្បាប់​ (ថ្ងៃទី 18 កក្កដា 2015)

មនុស្ស​៩​នាក់​ស្លាប់​ដោយសារ​រលំ​បាក់​អណ្តូងរ៉ែ​នៅ​ហ្វីលីពីន​ (ថ្ងៃទី 17 កក្កដា 2015)

មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​ជម្លៀស ខណៈដែល​ខ្យល់ព្យុះ​វាយប្រហារ​ជប៉ុន​ (ថ្ងៃទី 17 កក្កដា 2015)