កូនស្រី​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងត្បូង​ខំប្រឹងប្រែង​តស៊ូ​ដើម្បី​តំណែង​ប្រធានាធិបតី​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

កូនស្រី​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងត្បូង​ខំប្រឹងប្រែង​តស៊ូ​ដើម្បី​តំណែង​ប្រធានាធិបតី​

ថ្ងៃទី 11 កក្កដា 2012, 04:32:PM

Give our kids a better deal
​លោកស្រី ប៉ាក ហ្គឹន-ហ៊ី កូនស្រី​របស់ លោក ប៉ាក ឈុ​ង ហ៊ី អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង

 
​លោកស្រី ប៉ាក ហ្គឹន-ហ៊ី កូនស្រី​របស់ លោក ប៉ាក ជុ​ង ហ៊ី អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងត្បូង  បាន​ខំ​ប្រឹងប្រែង​តស៊ូ​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​ជា​ស្ត្រី​លើក​ទី​មួយ​របស់​ប្រទេស​នេះ​។​

​លោកស្រី ប៉ាក ហ្គឹន-ហ៊ី អាយុ​៦០​ឆ្នាំ​រូប​នេះ ដែល​មកពី​គណបក្ស​អភិរក្ស​“ Saenuri ” ដែល​កំពុងកាន់​អំណាច​នេះ សន្យាថា “ លោកស្រី​នឹង​ធ្វើអោយ​មាន​ប្រទេស​មួយ​ដែល​មិន​មាន​នរណា​ម្នាក់​ត្រូវបាន​គេ​បំភ្លេច​ចោល​នោះ​ទេ​”​។​

​ឪពុក​របស់​លោកស្រី បាន​គ្រប់គ្រង​ប្រទេស​កូរ៉េខាងត្បូង​ពី​ឆ្នាំ​១៩៦១​ដល់​ឆ្នាំ​១៩៧៩​រហូត​ដល់​លោក​ត្រូវបាន​ធ្វើ​ឃាត​ដោយ​ប្រធាន​ចារកម្ម​ផ្ទាល់​​របស់លោក​។​

​លោក លី មី​យ៉ុង បាក់ ប្រធានាធិបតី​កូរ៉េខាងត្បូងបច្ចុប្បន្ន នឹង​ចុះ​ចេញពី​មុខតំណែង​នៅ​ឆ្នាំក្រោយ​បន្ទាប់​ពី​អាណត្តិ​គ្រប់គ្រង​​អំណាច​របស់​លោក​ត្រូវបាន​កំណត់​ដោយ​ច្បាប់​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​។​

​លោកស្រី ប៉ាក ហ្គឹន-ហ៊ី បាន​និយាយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​នៅ​កន្លែង​ជួបជុំគ្នា​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល ថា “ ប្រជាជន​និយាយថា​ប្រទេស​នេះ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​ការរីកចំរើន ប៉ុន្តែ ជីវិត​រស់នៅ​របស់​ពួកគេ​មិន​បាន​ល្អប្រសើរ​ជាង​មុន​នោះទេ ហើយ​សេក្តីសុខ​សប្បាយ​​របស់​ពួកគេ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​។ ការផ្លាស់ប្តូរ​ដែល​អ្នក​ទាំងអស់គ្នា​បាន​កំពុង​រង់ចាំ​នោះ ខ្ញុំ​នឹង​ធ្វើ​វា​អោយ​ក្លាយជា​ការពិត​”​។​

​លោកស្រី​បាន​សន្យា​ធ្វើអោយ​គោលនយោបាយ​សុខុមាល​ភាពនិសន្តិសុខ​សង្គម​មាន​ភាពល្អប្រសើ​រឡើង​បន្ថែមទៀត ហើយ​ធ្វើ​​អោយមាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូរ៉េខាងជើង បើសិន​ប្រទេស​នេះ​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ​។​

​តាម​ការស្ទង់មតិ​មួយ​បង្ហាញថា ឥឡូវនេះ លោកស្រី​ទទួលបាន​ការគាំទ្រ​ជា​ច្រើន ហើយ​រំពឹង​ថា​លោក​ស្រី​នឹង​ទទួលបាន​ការគាំទ្រ​ដ៏​ច្រើន​ពី​គណបក្ស​របស់​លោកស្រី​។ លោកស្រី​បាន​ស្វែករក​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០០៧ ប៉ុន្តែ គណបក្ស​របស់​លោក​​ស្រី​បាន​ជ្រើសរើស​លោក លី មី​យ៉ុង បាក់ ជា​បេក្ខជន​ប្រធានាធិបតី​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

​អង់គ្លេស​ជំរុញ​ម៉ាឡេស៊ី ឱ្យ​ចែករំលែក​ភស្តុតាង អំពី​ការវាយប្រហារ ដោយ​គីមី​ពុល VX លើ គីម ជុង ណា​ម​ (ថ្ងៃទី 28 កុម្ភៈ 2017)

​កូរ៉េខាងត្បូង ខិតជិត​ដល់​ការដំឡើង​ខែលការពារ​មី​ស៊ី​ល ដើម្បី​ការពារ​ខ្លួន ពី​ការគំរាមកំហែងរបស់​កូរ៉េខាងជើង​ (ថ្ងៃទី 28 កុម្ភៈ 2017)

​ម៉ាឡេស៊ី ស្នើ​ប៉ូលិស​អន្តរជាតិ ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ ជនសង្ស័យ​កូរ៉េខាងជើង ៤ នាក់ ដែល​ជាប់​ពាក់ព័ន្ធ ការធ្វើឃាត គីម ជុង​ណា​ម (ថ្ងៃទី 24 កុម្ភៈ 2017)

​ជំនួយ​មនុស្សធម៌ ម៉ាឡេស៊ី មកដល់​រដ្ឋ​រ៉ា​ឃី​ន របស់​មី​យ៉ាន់​ម៉ា សម្រាប់​ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ា​ (ថ្ងៃទី 23 កុម្ភៈ 2017)

​កូរ៉េខាងជើង ស្តីបន្ទោស​ម៉ាឡេស៊ី ចំពោះ​ការស្លាប់ របស់​ពលរដ្ឋ​របស់​ខ្លួន​ (ថ្ងៃទី 23 កុម្ភៈ 2017)

​បង់​ក្លា​ដែ​ស អំពាវនាវ​សហគមន៍​អន្តរជាតិ ឱ្យ​ទប់ស្កាត់​ការហូរចូល នៃ​ក្រុម​ជនជាតិ រ៉ូ​ហ៊ីង​យ៉ា ពី​មី​យ៉ាន់​ម៉ា​ (ថ្ងៃទី 21 កុម្ភៈ 2017)

​អ្នកសេដ្ឋកិច្ច កូរ៉េខាងជើង​៖ ការដាក់​ទណ្ឌ​កម្ម មិនអាច​រារាំង​ប្រទេស​កូរ៉េខាងជើង ពី​ការអភិវឌ្ឍនុយក្លេអ៊ែរ​ឡើយ​ (ថ្ងៃទី 18 កុម្ភៈ 2017)

​សន្តិសុខ រឹតបន្តឹង នៅ​ច្រកចូល​ម៉ាឡេស៊ី បន្ទាប់ពី គីម ជុង ណា​ម ត្រូវបាន​ធ្វើឃាត​ (ថ្ងៃទី 17 កុម្ភៈ 2017)

ម៉ាឡេស៊ី ចាប់ខ្លួន​ស្ត្រី​ម្នាក់ ក្នុង​ការជាប់​ពាក់ព័ន្ធ ការសម្លាប់ លោក គីម ជុង ណា​ម បងប្អូន​ប្រុស​របស់ មេដឹកនាំ​កូរ៉េខាងជើង​ (ថ្ងៃទី 16 កុម្ភៈ 2017)

​ប្រទេស​ប៉ា​គី​ស្ថាន ហាម​មិន​ឲ្យ​ប្រារព្ធទិវា​នៃ​ក្តី​ស្រឡាញ់ ដោយសារតែ​មិនមែន ជា​វប្ប​ធម៌​ខ្លួន​ (ថ្ងៃទី 14 កុម្ភៈ 2017)