បាញ់សម្លាប់​ប្រធានភូមិ​នៅ​ថៃ​ខាងត្បូង​ | CEN: World News
Cen-logo

ដំណឹងក្នុងតំបន់

បាញ់សម្លាប់​ប្រធានភូមិ​នៅ​ថៃ​ខាងត្បូង​

ថ្ងៃទី 12 កក្កដា 2012, 12:05:PM

មេប៉ូលីស​ខេត្ត​យ៉ាឡា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធាន​ភូមិ​ម្នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ដែល​ជិះ​ម៉ូតូ​នៅ​ស្រុក​មួយ​នៃ​ខេត្ត​យ៉ាឡា​ភាគខាងត្បូង​ថៃ​។​

​សាក្សី​ប្រាប់​ប៉ូលីស​ថា​លោក រ័​រសា ម៉ូ​សា អាយុ​៤០​ឆ្នាំ បាន​កំពុងធ្វើដំណើរ​តាម​ម៉ូតូ​នៅតាម​ផ្លូវ​មួយ​នៅពេល​ខ្មាន់កាំភ្លើង​បើក​ម៉ូតូ​តាម​​ពីក្រោយ​និង​បាញ់​លើ​គាត់​។​ជន​វាយប្រហារ​បន្ទាប់មក​បាន​គេចខ្លួន​។​

​ក្នុង​ហេតុការណ៍​មួយទៀត​ប៉ូលីស​បាន​បាញ់សម្លាប់​សមាជិក​ក្រុម​ផ្តាច់ខ្លួន​ម្នាក់​និង​ចាប់ខ្លួន​ម្នាក់​នៅ​ក្នុង​ការប៉ះទង្គិច​គ្នា​មួយ​នៅ​​ខេត្ត​ផា​តានី​កាលពី​ថ្ងៃ​ពុធ​។​

​អ្នក​ដែល​ស្លាប់​ជា​ជន​ដែល​អាជ្ញាធរ​ថៃ​ត្រូវ​ការចាប់ខ្លួន​ចំពោះ​ការវាយប្រហារ​ជាច្រើនលើក​។​

​នៅ​ខេត្ត​ណារ៉ាត​ធី​វ៉ាត ជាប់​គ្នា​នោះ​វិញ សាកសព​បុរស​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​តែ​គេ​ជឿ​ថា​ជា​សមាជិក​ក្រុម​សន្តិសុខ​ការពារ​មូលដ្ឋាន​ត្រូវបាន​គេ​រកឃើញ​​នៅតាម​ចិញ្ចើមផ្លូវ​កាលពី​ថ្ងៃ​ពុធ​៕

ដំណឹងក្នុងតំបន់ផ្សេងទៀត

វៀតណាម នឹង​កែសម្រួល​លក្ខខណ្ឌ​សម្រាប់​វិនិយោគទុន ដើម្បី​ប្រកួតប្រជែង​ (ថ្ងៃទី 30 មិថុនា 2015)

ជំនួញឈើក្រញូងឥឡូវរីកលូតលាស់ដល់ប្រទេសឡាវ (ថ្ងៃទី 30 មិថុនា 2015)

ទ្រព្យសម្បតិ្ត​សុទ្ធ​អតីត​នាយករដ្ឋមន្ត្រី យី​ង ឡាក់ កើន​ពី ៣៨ លាន​ទៅ​៥៧៩ លាន​បាត​ (ថ្ងៃទី 27 មិថុនា 2015)

ឧស្សាហកម្ម​កែ​សម្ផស្ស​នៅ​ហុងកុង​ត្រូវបាន​ជំរុញ​ឲ្យ​ពង្រឹង​ស្តង់ដា​ក្រោយ​ករណី​ស្លាប់​នារី​ម្នាក់​ (ថ្ងៃទី 23 មិថុនា 2015)

ពិធី​ស៊ីសាច់​ឆ្កែ​នៅ​យូ​លីន ខេត្ត​ក្វាង​ស៊ី​ចាប់ផ្តើម​ (ថ្ងៃទី 23 មិថុនា 2015)

ថៃ​រិត​បន្តឹង​ការត្រួតពិនិត្យ​សុខភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ (ថ្ងៃទី 22 មិថុនា 2015)

ធនាគារកណ្តាល​ថៃ​ ទម្លាក់​ការព្យាករណ៍​ កំណើនសេដ្ឋកិច្ច​ របស់​ប្រទេស​ជាថ្មី​ (ថ្ងៃទី 20 មិថុនា 2015)

វិស័យ​អាកាសចរណ៍​ថៃ​ធ្លាក់ នៅក្នុង​បញ្ជី​ក្រហម របស់​អង្គការ​អាកាសចរណ៍ ស៊ីវិល​អន្តរជាតិ​ (ថ្ងៃទី 20 មិថុនា 2015)

ថៃ​ប្រកាស​អះអាង​អំពី​ករណី​ទីមួយ​នៃ​ជំងឺ​គ្រុន​ផ្តាស​សា​យម​ជ្ឈឹ​ម​បូ​ពារ (MERS) (ថ្ងៃទី 19 មិថុនា 2015)

ប្រាយុទ្ធច្រានចោលថា មានរដ្ឋប្រហារប្រឆាំងនឹងរដ្ឋប្រហាររបស់លោក (ថ្ងៃទី 17 មិថុនា 2015)